ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាបជនជាតិ​ចិន ​និង​ខ្មែរ ​៤​នាក់ ​ចាប់ជំរិត​ទារ​ប្រាក់​១០​ម៉ឺន​ដុល្លារ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន ​និង​ខ្មែរ ​ចំនួន​៤​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន ឃាត់​ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន ​និង​ខ្មែរ ​ចំនួន​៤​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន ឃាត់​ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ និង​គំ​ហែង​យក​ប្រាក់ ១០​ម៉ឺន ​(​ជំរិត​ទារ​ប្រាក់​) និង​រំលោភ​សេ.ពសន្ថវ​: ។

ជនសង្ស័យ​ ដែល​ត្រូវ​ឃាត់ខ្លួន ​រួម​មាន ​៖
១-​ឈ្មោះ ZHU ZONG LIANG ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន​
២-​ឈ្មោះ YI MING XING ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន​
៣-​ឈ្មោះ សាន ស្រី​និ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅ អគារ​ខុន​ដូ R&F បន្ទប់​លេខ​១៥០៧ ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​
និង​៤-​ឈ្មោះ សួ​ស សា​រ៉ា​វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ខេត្តកំពង់ចាម មុខរបរ លក់ដូរ ។

តាម​សមត្ថកិច្ច ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពីនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១​និង​០០​នាទី ​កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​បង្ក្រាប​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ និង​គំ​ហែង​យក​ប្រាក់ ១០​ម៉ឺនដុល្លារអាមេរិក និង​រំលោភ​សេ.ពសន្ថវ​:​ ។

បន្ទាប់​ពី​ឃាត់ខ្លួន ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន ៖
អាវុធ​ខ្លី ១​ដើម​, តំបង​ឆក់ ១​ដើម​, ខ្នោះ ១​គូ​,​សម្ភារ​:​មួយ​ចំនួន​ទៀត ទូរស័ព្ទ​ម៉ាក IPHONE 12 PROMAX ពណ៌​ទឹកមាស​, ប័ណ្ណបើកបរ ប្រភេទ (​ខ​) ១​សន្លឹក និង ប្រាក់​ចំនួន​២០,០០០​រៀល​, រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ធំ 2A-3423, ទូរស័ព្ទ ០៦​គ្រឿង ម៉ាក​IPHONE ០៥​គ្រឿង សេរី PHONE 16 PROMAX ០៣​គ្រឿង (​ពណ៌​ទឹកមាស ០២​គ្រឿង និង ពណ៌​ទឹកប្រាក់ ០១​គ្រឿង​) សេរី PHONE 15 ពណ៌​ស ០១​គ្រឿង និង​សេរី IPHONE11 ពណ៌​ស្វាយ ០១​គ្រឿង និង​ម៉ាក SAMSUNG Z FOLD2 ពណ៌​ផ្កាឈូក ០១​គ្រឿង​, លិខិតឆ្លងដែន ០១​ក្បាល​, កាបូបយួ​ដៃ ពណ៌​ត្នោត ០១, សោរ​រថយន្ត ម៉ាក​PORSCHE ០១, កូនសោរ​ខ្ចោះ​ដៃ ០២​គ្រាប់​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ