ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​ប្រឡង​បាក់​ឌុ​ប ក្រសួង​អប់រំ ក្រើនរំលឹក​ឲ្យ​បេក្ខជន ទទួលទាន​ទឹក និង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ដោយ​ប្រុង​ប្រយ័ត្ន

6 ម៉ោង មុន

រាជ​ជា​នី​ភ្នំពេញ​ ៖ ​ក្រសួង​អប់រំ​ យុវជន និង​កីឡា ​បាន​ក្រើនរំលឹក​ដល់​បេក្ខជន​ទាំងអស់ ​ត្រូវ​ទទួលទាន​ទឹក ​ឱ្យ​បាន​គ្រប់គ្រាន់ សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ក្រោក​ពី​ព្រលឹម…

រាជ​ជា​នី​ភ្នំពេញ​ ៖ ​ក្រសួង​អប់រំ​ យុវជន និង​កីឡា ​បាន​ក្រើនរំលឹក​ដល់​បេក្ខជន​ទាំងអស់ ​ត្រូវ​ទទួលទាន​ទឹក ​ឱ្យ​បាន​គ្រប់គ្រាន់ សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ក្រោក​ពី​ព្រលឹម រក្សា​សុវត្ថិភាព​ចរាចរណ៍ដោយ​ប្រុង​ប្រយ័ត្ន ​។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​អប់រំ ​នៅ​យប់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥​ ថា ​៖ ប្អូន​ៗ​ជា​បេក្ខជន​ទាំងអស់​ ជាទី​ស្រឡាញ់ ថ្ងៃស្អែក​ គឺជា​ថ្ងៃ​ចាប់ផ្តើម​ដំណើរការ​សំ​ណេ​រ ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ៖ ២៨ សីហា ២០២៥ សូម​ប្អូន​ៗ​ទាំងអស់​ រំលឹក​មេរៀន ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ក្រោក​ពី​ព្រលឹម រក្សា​សុវត្ថិភាព​ចរាចរណ៍ ទៅ​មណ្ឌល​ឱ្យ​បាន​ទៀង​ម៉ោង ខិតខំ​ថែរក្សា​អនាម័យ និង​សុខភាព​ឱ្យ​បាន​ល្អ ជា​ពិសេស​ទទួលទាន​អាហារ​ពេល​ព្រឹក​ឱ្យ​បាន​គ្រប់គ្រាន់ ប្អូន​ៗ​ត្រូវ​មាន​ភាព​ក្លាហាន អារម្មណ៍​នឹងន ប្រកបដោយ​ភាព​ជឿជាក់ និង​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​ប្រឡង ​។

ជាមួយ​គ្នា​នេះ ប្អូន​ៗ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​និង​មក​មណ្ឌល​ប្រឡង​។ សូម​ជូនពរ​ប្អូន​ៗ ជា​បេក្ខជន​ទាំងអស់ ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​ប្រឡង​គ្រប់​ៗ​គ្នា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ