ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ម៉ូតូ​ចោល​មុខ​ផ្ទះ​មិន​ដក​សោរ ចោរ​ឃើញ​ទំនង​លួ.ច ​តែគេចមិនផុត

57 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង ខណៈ ដែល​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពីមុខ​ផ្ទះ​របស់​ជន​រង​គ្រោះ ដែល​ទុក​ចោល​មិន​ទាំង​ដក​កូនសោរ​ចេញ​ផង​នោះ ជនសង្ស័យ​ឃើញ​ទំនង​ក៏​លួច​តែ​ម្តង​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង ខណៈ ដែល​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពីមុខ​ផ្ទះ​របស់​ជន​រង​គ្រោះ ដែល​ទុក​ចោល​មិន​ទាំង​ដក​កូនសោរ​ចេញ​ផង​នោះ ជនសង្ស័យ​ឃើញ​ទំនង​ក៏​លួច​តែ​ម្តង​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ចារ ឃុំ​ស្វាយ​ច​ចឹប ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ​។

មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ អ៉ី​ម ណុ​ប ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្រែ​មាន់ ឃុំ​ស្រង់ ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ​។

ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​នោះ​ម៉ាក​ហុងដា វ៉េវ​( HON DA Wave ) ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​1V-5324 ដែល​ម្ចាស់​មានឈ្មោះ ថៃ វិច្ឆិកា ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​ស្វាយ​ច​ចឹប ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ​។

មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា​÷ នៅ​មុន​ពេល​កើតហេតុ​នោះ​គឺ​ម្ចាស់​ម៉ូតូ​បាន​ទុក​ម៉ូតូ​របស់​ខ្លួន​នៅ​ក្រោមផ្ទះ ហើយ​សោរ​នៅ​ជាប់​និង​ម៉ូតូ រួច​ហើយ​ក៏​បាន​ឡើង​ទៅ​លើ​ផ្ទះ​បាត់ មួយសន្ទុះ​ក្រោយមក​ក៏​ចុះពីលើផ្ទះ ទើប​ភ្ញាក់ផ្អើល​ថា ម៉ូតូ​របស់​ខ្លួន​ត្រូវ​បាន​ចោរលួច​ក៏​នាំ​គ្នា​ដើរ​រក​និង​រាយការណ៍​ទៅ​សមត្ថកិច្ច ឱ្យ​ជួយ​អន្តរាគមន៍​÷ ដោយ​មានការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​ដឹកនាំ​កំលាំង​ចុះ​សហការ​ស្រាវជ្រាវ​ករណី​បាត់​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ​( HON DA Wave ) ពណ៌​ខ្មៅ​មួយ​គ្រឿង​ស៊េរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​1V-5324 ដែល​ចោរ​បាន​ធ្វេ​ី​សកម្មភាព​លួច​យក​ពីក្រោម​ផ្ទះ​ជន​រង​គ្រោះ​ដែល​មានឈ្មោះ ថៃ វិច្ឆិកា ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​ស្វាយ​ច​ចឹប ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១៣​និង​២០​នាទី ថៃ្ង​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ ។

នៅ​ក្នុង​ប្រតិបត្ដិ​ការណ៍​ភ្លាម​ៗ​នោះ កំលាំង​នគរបាល​បាន​កំណត់​អត្ដសញ្ញាណ​ជនសង្ស័យ​បាន​រួច​ធ្វេ​ី​ការ​ដេញ​តាម​ប្រផាប់​ចាប់​ប្រ​ផី​ង រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​ម៉ូតូ​ម៉ាក​HONDA WAVE ពណ៌​ខ្មៅ​បាន​ពី​ឈ្មោះ អ៉ី​ម ណុ​ប ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​មាន់ ឃុំ​ស្រង់ ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ ។

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លេ​ី​យ​ថា ខ្លួន​ពិតជា​បាន​ធ្វេ​ី​សកម្មភាព​លួច​យក​ម៉ូតូ​ខាង​លេ​ី​ប្រាកដ​មែន មក​ពី​តែ​ម៉ូតូ​នេះ​ទុក​ចោល​នៅ​មុខ​ផ្ទះ​គ្មាន​ម្ចាស់​ថែរក្សា​និង​មាន​សោរ​នៅ​ជាប់​ហ្នឹង​ម៉ូតូ​ទៀត ជា​ឱកាសល្អ និង​មាន​ភាព​អំណោយ​ផង ងាយស្រួល​លួច​យក​ដោយ​គ្មាន​ត្រូវ​ប្រេ​ី​មធ្យោបាយ​អ្វី​ផ្សេង​ឡេ​ី​យ​។

ក្រោយ​ប្រតិបត្ដិការ​រយៈពេល​០២​ម៉ោង កំលាំង​នគរបាល​បាន​ដកហូត​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​( Honda Wave )​ពណ៌​ខ្មៅ​ប្រគល់​ជូន​ម្ចាស់​វិញ​។ រីឯ​ជនសង្ស័យ​ជា​ចោរ​បាន​យក​មក​សាកសួរ​បំពេញ​នីតិវិធី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ