ខេត្តព្រះវិហារ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសនាព្រឹកថ្ងៃទី២៧ ខែសីហានេះថា ៖ សកម្មភាពនៃការមកទទួលថវិកា និងគ្រឿងបរិភោគរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និងកីឡា នៅតាមមណ្ឌលប្រឡងទាំង៤ ជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខេត្តព្រះវិហារ ។

សូមបេក្ខជនប្រឡងខេត្តព្រះវិហារទាំងអស់ មកទទួលថវិកា និងគ្រឿងបរិភោគ នៅមណ្ឌលប្រឡងរៀងៗខ្លួន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ។

សូមបញ្ជាក់ថា ៖ មជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប១៤៦៧២០នាក់ ស្រី៨១៤៤២ នាក់ ក្នុងនោះ ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤០៦៧៨ នាក់ ស្រី២៤៥១៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១០៦ ០៤២ នាក់ ស្រី៥៦ ៩២៣នាក់។ បេក្ខជន ត្រូវបានរៀបចំចំនួន ២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានរបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស ៕





ចែករំលែកព័តមាននេះ