ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​ទាំងនេះ! ជួយ​រក្សា​រាង​កាយ​អ្នកឱ្យ​មាន​ជាតិ​​ទឹក​គ្រប់គ្រាន់ ជា​ពិសេស​ក្នុង​អាកាសធាតុ​ក្តៅ

3 ម៉ោង មុន

ខាងក្រោម​នេះ ជា​ផ្លែ​ឈើ​មួយ​ចំនួន​ដែល​មាន​ជាតិ​ទឹក​ខ្ពស់ ៖ ១.​ឪឡឹក (Watermelon)៖ ឪឡឹក​មាន​ជាតិ​ទឹក​ប្រមាណ​៩២% និង​មាន​ផ្ទុក​វីតាមីន A, C និង​សារធាតុ…

ខាងក្រោម​នេះ ជា​ផ្លែ​ឈើ​មួយ​ចំនួន​ដែល​មាន​ជាតិ​ទឹក​ខ្ពស់ ៖

១.​ឪឡឹក (Watermelon)៖ ឪឡឹក​មាន​ជាតិ​ទឹក​ប្រមាណ​៩២% និង​មាន​ផ្ទុក​វីតាមីន A, C និង​សារធាតុ Lycopene ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង ។

២.​ផ្លែ​ស្រកានាគ (Dragon Fruit) ៖ ស្រកានាគ​មាន​ជាតិ​ទឹក​ប្រមាណ ៩០% ព្រមទាំង​មាន​ផ្ទុក​ជាតិ​សរសៃ (Fiber) ខ្ពស់ ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ។

៣.​ផ្លែ​ក្រូចថ្លុង (Grapefruit)៖ ក្រូចថ្លុង​មាន​ជាតិ​ទឹក​ប្រមាណ​៩០% និង​មាន​វីតាមីន​C ខ្ពស់ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។

៤.​ផ្លែ​ស្ត្រ​បឺ​រី (Strawberry)៖ ស្ត្រ​បឺ​រី​មាន​ជាតិ​ទឹក​ប្រមាណ​៩១% និង​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (Antioxidants) ច្រើន​។

៥.​ម្នាស់ (Pineapple)៖ ម្នា​ស់មានជាតិ​ទឹក​ប្រមាណ​៨៦% និង​មាន​អង់ស៊ីម Bromelain ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក ។

៦.​ផ្លែ​ប៉ែស (Peach)៖ ផ្លែ​ប៉ែ​សមានជាតិ​ទឹក​ប្រមាណ ៨៩% និង​សម្បូរ​ទៅ​ដោយ​វីតាមីន A, C និង​ជាតិ​សរសៃ​។

៧.​ផ្លែក្រូច (Orange)៖ ផ្លែក្រូច​មាន​ជាតិ​ទឹក​ប្រមាណ ៨៧% ដែល​ល្បី​ថា​ជា​ប្រភព​វីតាមីន C ដ៏​សំខាន់​។

ការ​បរិភោគ​ផ្លែ​ឈើ​ទាំងនេះ អាច​ជួយ​រក្សា​រាង​កាយ​របស់​អ្នក​ឲ្យ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ជា​ពិសេស​ក្នុង​អាកាសធាតុ​ក្តៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ