ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារី.ក​មាត់ស្បូន​ដំណាក់កាល​ដំបូង នឹង​បង្ហាញ​ប្រាប់​នារី​ៗតាមអាការៈអ្វីខ្លះទៅ?

6 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​អ្នក​ប្រហែល​កើត​មហារីក​មាត់ស្បូន​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នក​តែងតែមាន​ឈាម​ចេញ​មក​តាម​ទ្វារមាស ហើយ​ឈាមរដូវ​អ្នក​ច្រើន​ជាង​មុន ឬ​រយៈពេល​នៃ​ការ​មក​រដូវ​នោះ​វែង​ជាង​មុន អ្នក​គួរតែ​ប្រយ័ត្ន​ហើយ ព្រោះ​ស្បូន​អ្នក​អាច​កើត​មហារីក​គ្រប់ពេល​។ នៅ​ពេល​ដែល​ស្បូន​អ្នកមាន​បញ្ហា…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​អ្នក​ប្រហែល​កើត​មហារីក​មាត់ស្បូន​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នក​តែងតែមាន​ឈាម​ចេញ​មក​តាម​ទ្វារមាស ហើយ​ឈាមរដូវ​អ្នក​ច្រើន​ជាង​មុន ឬ​រយៈពេល​នៃ​ការ​មក​រដូវ​នោះ​វែង​ជាង​មុន អ្នក​គួរតែ​ប្រយ័ត្ន​ហើយ ព្រោះ​ស្បូន​អ្នក​អាច​កើត​មហារីក​គ្រប់ពេល​។

នៅ​ពេល​ដែល​ស្បូន​អ្នកមាន​បញ្ហា អ្នក​នឹង​អាច​ធ្លាក់ស​ច្រើន ហើយ​ក្លិន​មិនល្អ​ឡើយ​។ ការ​ធ្លាក់ស​នោះ​អាច​មាន​លាយ​ជាមួយ​ឈាម ឬ​អាច​ជា​ពណ៌​ដូច​ទឹក​អង្ករ​ក៏​មាន​ដែរ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។

នៅ​ពេល​ដែល​អ្នក​រួម​ភេទ​រួច​ចេញ​ឈាម អ្នក​គួរតែ​ប្រយ័ត្ន​ពី​សុខភាព​ស្បូន​របស់​អ្នក ដោយ​គួរតែ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ ទើប​អាច​ព្យាបាល​បាន​ទាន់​ពេលវេលា មិន​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ