ខេត្តសៀមរាប ៖ ប្រទះឃើញប្រាសាទដ៏កម្សត់មួយ លាក់ខ្លួនក្រោយចម្ការអ្នកភូមិនៅស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

បើយោងតាមផេកហ្វេសប៊ុក One News Mission បានប្រកាសនាថ្ងៃទី២៦ ខែសីហានេះថា ៖ ពួកយើងបានប្រទះប្រាសាទដ៏កម្សត់មួយ លាក់ខ្លួនក្រោយចម្ការអ្នកភូមិ ពុំមានអ្នកដឹងថតបង្ហាញទេ ។ នេះជាប្រភេទប្រាសាទទោល (ប្រាង្គតែមួយ) សង់ពីឥដ្ឋបែរទៅទិសខាងកើត ខូចខាតផ្នែកកំពូលបន្តិច ឥដ្ឋនៃប្រាង្គខាងក្រៅរបះធ្លាក់ច្រើន ដោយសារឫសដើមជ្រៃចាក់រុំព័ទ្ធ ប៉ុន្តែខាងក្នុងនៅស្អាត។

ប្រភពបានបន្តថា បំណែកផ្តែរ និងត្របកផ្កាឈូកនៃកំពូលមិនបាត់បង់ទេ ផ្នែកផ្សេងមិនឃើញដោយសារព្រៃដុះក្រាស់ពេកពិបាកពិនិត្យមើល ។
ប្រាសាទនេះមានចម្ងាយពីផ្លូវប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ៕





ចែករំលែកព័តមាននេះ