ខេត្តកំពង់ចាម ៖ ពិតជាគួរឱ្យអាណិតណាស់ដោយក្មេងបីនាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាបាននាំគ្នាចេញពីផ្ទះទៅងូតទឹកបឹងលេងជាហេតុបណ្ដាលឡើយលង់ស្លាប់ទាំងបីនាក់យ៉ាងអាណោចអាធម្ម ហេតុការនេះបានកើតឡើងនៅចំណុចបឹងហុងច្រាំង ឃុំសូគង ស្រុកកងមាស។ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋានព្រមទាំងសមត្ថកិច្ចបាននាំគ្នាចុះទៅពិនិត្យធ្វើកោសល្យវិច័យសាកសពទៀតផង។
តាមការឱ្យដឹងពីលោកវរៈសេនីយ៍ឯកជាជួន អធិការនគរបាលស្រុកកង់មាសឲ្យដឹងនារសៀលថ្ងៃទី២៧សីហា ឆ្នាំ២០២៥ថា: ដោយសារតែបាត់កូនៗចេញពីផ្ទះមិនដឹងទៅឯណាធ្វើឲ្យឪពុកម្ដាយរួមទាំងអ្នកភូមិព្រែកគ្រួសលិច ជាច្រើនអ្នកព្រមទាំងសាច់ញាតិបាននាំគ្នាដើរសួរគេឯងក្នុងភូមិមិនមានអ្នកណាដឹងតម្រុយនោះទេ។មិនអស់ចិត្តក៏បាននាំគ្នាដើរតាមរកបន្ថែមទៀតក៏ប្រទះឃើញស្បែកជើងក្មេងៗចំនួន 3 នាក់នៅចំណុចបឹងហុងច្រាំង ឃុំសូរគង ស្រុកកងមាស ដែលមានចម្ងាយពីផ្ទះប្រមាណ៣០០ម៉ែត្រ។
ក្មេងរងគ្រោះទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះ យ៉ិន ផារី ភេទស្រី អាយុ០៧ឆ្នាំ នៅភូមិព្រែកគ្រួសលិច ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម មានឪពុកឈ្មោះ សាន ដូង អាយុ៤១ឆ្នាំ និងម្ដាយឈ្មោះ សាវ៉េត អាយុ៤២ឆ្នាំ ។ ២-ឈ្មោះ រ៉ា ភារម្យ ភេទប្រុស អាយុ៦ឆ្នាំ នៅភូមិព្រែកគ្រួសលិច ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម មានឪពុកឈ្មោះរ៉ា ភារិទ្ធ អាយុ២៧ឆ្នាំ និងម្ដាយឈ្មោះហ៑នចាន់ ថនអាយុ២៦ឆ្នាំ និង៣-ឈ្មោះ ឧស្សា ភេទប្រុស អាយុ៤ឆ្នាំនៅភូមិព្រែកគ្រួសលិច ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម មានឪពុកឈ្មោះឧត្តម និងម្ដាយឈ្មោះយ៉ុន ចាប់ទី ។
លោកអធិការនគរបាលស្រុកកងមាសបន្តឲ្យដឹងទៀតថា ចំពោះហេតុការណ៍ក្មេងតូចៗលង់ទឹកបឹងស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោងហេតុការណ៍កើតឡើងវេលាម៉ោង៣រសៀលថ្ងៃទី២៥សីហា។
ក្រោយពីទទួលបានព័ត៌មាននេះរូបលោកក៏បានចាត់តាំងកម្លាំងជំនាញផែនព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ទោ ថុង ភូរីវុធ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរគង ដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំ គ្រូពេទ្យ ចុះទៅដល់ទីកន្លែងកើតហេតុធ្វើការស្រាវជ្រាវស៊ើបអង្កេត និងធ្វើការពិនិត្យទៅលើសាកសព ដោយបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសព សមាសភាពចូលរួមមាន៖ លោកវរសេនីយ៍ទោ ថុង ភូរីវុធ អធិការរងទទួលការងារផែនព្រហ្មទណ្ឌ ជាលទ្ធផលពិនិត្យបានបញ្ជាក់ថា សពមានសភាពរឹង ដោយសារស្លាប់យូរលង់ទឹក។
-ផ្នែកក្បាលមុខក្រោយពុំមានស្លាកស្នាមរបួស ឬបាក់បែកឆ្អឹងអ្វីឡើយ មានទឹកហូរចេញតាមច្រមុះ និងមាត់
-ផ្នែកក មុខក្រោយពុំមានស្លាកស្នាមរបួស ឬបាក់បែកឆ្អឹងអ្វីឡើយ
ផ្នែកដងខ្លួន ខ្នងក្រោយពុំមានស្លាកស្នាមរបួស ឬបាក់បែកឆ្អឹងអ្វីឡើយ
-ផ្នែកអវ:យវ:ដៃជើងមុខក្រោយពុំមានស្លាកស្នាមរបួស ឬបែកបាក់ឆ្អឹងអ្វីឡើយ។
ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ សន រុន ត្រូវជាជីដូនបង្កើតរបស់សព ដោយសពទាំង៣នាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បានបញ្ជាក់អោយដឹងថានៅម៉ោង១រសៀល ខ្លួនចេញទៅបឹងដកក្រអាវឈូក ហើយចៅៗនៅលេងនៅផ្ទះជាមួយគ្នាវាទាំងបីនាក់ រហូតដល់ល្ងាចម៉ោង៥ល្ងាច ទើបជីដូនឡើងពីបឹងមកវិញមកដល់ផ្ទះបានបាត់ចៅៗមិនដឹងទៅណា ក៏ហៅអ្នកភូមិអ្នកស្រុកអោយជួយដើររក រកដល់ចំណុចបឹងហុងច្រាំងចំងាយ៣០០ម៉ែត្រពីភូមិ ក៏ប្រទះឃើញ ស្បែកជើង និងខោអាវចៅៗនៅមាត់បឹង ក៏នាំគ្នាចុះរាវរក ក៏ឃើញសាកសពទាំង៣នាក់លង់ទឹកស្លាប់តែម្តង។
តាមការបំភ្លឺរបស់ឈ្មោះ ធុល គឹមលី ភេទប្រុស អាយុ ៤២ឆ្នាំនៅវេលាម៉ោងប្រហែល៥ល្ងាចខ្លួនលឺអ្នកភូមិផ្អើលនិយាយថាមានក្មេងលង់ទឹកខ្ញុំក៏ទៅជាមួយអ្នកភូមិ ប្រហែល ៣០នាក់ ដើម្បីជួយរកនៅបឹងតូច(បឹងហុងច្រាំង)ស្ថិតនៅខាងលិចភូមិព្រែកគ្រួសលិចចំង៉ាយប្រហែល២០០ម៉ែត្រខ្លួនបានចុះទៅរកក្នុងទឹកជម្រៅប្រហែល១មែត្រកន្លះខ្លួនបានដើររាវក្នុងទឹកនោះហើយបះជើងខ្ញុំក៏ស្រវាចាប់យកពេលនោះខ្លួនបានរកឃើញសពក្មេងៗតែម្តង ។
ការសន្និដ្ឋានផ្អែកតាមការពិនិត្យវិភាគកន្លែងកើតហេតុ ផ្អែកតាមការបំភ្លឺរបស់សាក្សី ផ្អែកតាមការពិនិត្យសាកសពគណៈកម្មការយើងសន្និដ្ឋានបានថា ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ដោយពុំពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
សូមការអនុញ្ញាតធ្វើការប្រគល់ សាកសពរងគ្រោះអោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ