ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​១១​នាក់​៣​បទ​ល្មើ​ផ្សេង​គ្នា​ទៅ​តុលាការ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ ក្រោយ​ពី​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១១​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន​៣​ករណី​ផ្សេង​គ្នា នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​រួចរាល់​ហើយ​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខណ្ឌ​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​រួម​ទាំង​វត្ថុ​ង​ដែល​ដកហូត​បាន…

រាជធានីភ្នំពេញ​៖ ក្រោយ​ពី​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១១​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន​៣​ករណី​ផ្សេង​គ្នា នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​រួចរាល់​ហើយ​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខណ្ឌ​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​រួម​ទាំង​វត្ថុ​ង​ដែល​ដកហូត​បាន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បទល្មើស​ទី​១ ក្មេង​ទំនើង​១​ក្រុម​រហស្សនាម​«​ទឹកអំពៅ​» មាន​គ្នា​ចំនួន​៤០​នាក់ ដែល​ប្រដាប់​ដោយ​ដំបង​ដែក​ទីប ជិះ​ម៉ូតូ​ចំនួន​២០​គ្រឿង​ប្រសេចប្រសាច​តាម​ផ្លូវ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ។ នៅ​ពេល​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដេញ​បង្ក្រាប​និង​ចាប់ខ្លួន ក៏​ត្រូវ​ក្រុម​ក្មេង​ទំនើង​ខាងលើ​ជិះ​ម៉ូតូ​បុក​បណ្ដាល​ឲ្យ​នគរបាល​ខណ្ឌដង្កោ ដួល​ម៉ូតូ​រង​របួសធ្ងន់​និង​ស្រា​២​នាក់ ប៉ុន្តែ​ក្មេង​ទំនើង​នោះ ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ចំនួន​០៨​នាក់​ផង​ដែរ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​ជិត​ភ្លឺ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង​៥០​ម៉ែត្រ ត្រង់​ចំណុច​ក្បែរ​ភ្លើងស្តុប​ABC ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្មេង​ទំនើង​ដែល​នគរបាល​ឃាត់ខ្លួន​បាន​ទាំង​៨​នាក់​នោះ​ភេទ​ប្រុស​ទាំងអស់​រួម​មាន​១,​ឈ្មោះ ជុំ​ឌី អេ​វ៉េ​ទី​រ៉ូ អាយុ​១៥​ឆ្នាំ សិស្ស​ថ្នាក់​ទី​០៩​នៅ​សាលា​ជា ស៊ី​ម​សាមគ្គី ស្នាក់​នៅផ្ទះ​ជួល​មុខ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ២,​ឈ្មោះ ម៉ោង សៀ​មិ​ញ អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​បុរី​អូ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។ ៣,​ឈ្មោះ សម្បត្តិ ចាន់​សុខ អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​លើក​អីវ៉ាន់ មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ៤,​ឈ្មោះ ឌី ឆា​លី អាយុ​១៧​ឆ្នាំ មុខរបរ​លក់​ម្ជូរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ។ ៥,​ឈ្មោះ សល់ ទ្រី​ម៉េ​ង​ហុង អាយុ​១៥​ឆ្នាំ សិស្ស​ថ្នាក់​ទី​៨ អនុ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូ​វ័ន មាន​ទីលំនៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។ ៦,​ឈ្មោះ កា រ៉ូ​សា អាយុ​១៥​ឆ្នាំ មុខរបរ​រ​កម្មករ​ដឹង​ជញ្ជូន ទីលំនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៧,​ឈ្មោះ ផាត លឹ​ម​ហៀ​ង អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​មើល​ការងារ​ផ្ទះសំណាក់ មាន​ទីលំនៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។ ៨,​ឈ្មោះ សុខ ផានិត អាយុ​១៥​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

នគរបាល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បទល្មើស​ទី​២ មាន​យុវជន​ស្ទាវ​២​នាក់​ដើរ​លេង​ពេល​យប់​លាក់​ដាវ​១​ដើម​នៅ​ក្នុង​កាង​បំពង់​សុ​ី​ម៉ាំង​ម៉ូតូ​ទុក​សម្រាប់​ការពារ​ខ្លួន ប៉ុន្តែ​ប៉ះ​ចំ​ថ្ងៃ​ស៊យ​ជួប​កម្លាំង​នគរបាល​ខណ្ឌដង្កោ កំពុង​ល្បាត ខណៈនោះ​ដោយ​មានការ​សង្ស័យ​នគរបាល​ក៏​ឃាត់​ត្រួតពិនិត្យ​ឃើញ​ដាវ​ខាងលើ​ក៏​ចាប់ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​តូប​កាហ្វេ យីហោ​«​នឹក​កាហ្វេ​» ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​១,​ឈ្មោះ ច័ន្ទ វិ​ចិ​ត្ត្រា អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្លិប​ស្នូកឃ័រ ស្នាក់​នៅ​ក្នុង​ក្លិប​ស្នូកឃ័រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ២,​ឈ្មោះ​វៃ រ​ដ្ឋា អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​M9 ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ដោយឡែក​បទល្មើស​ទី​៣ ចោរកម្ម​លួច​ម៉ូតូ កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១០​និង​៤០​នាទី នៅ​ត្រង់​ចំណុច​ហាង​ខា​រ៉​អូ​ខេ​យីហោ​៧៧៧៧ ផ្លូវ​២១៧ ស្ថិត​នៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ យឿ​ន យុ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ត្រូវ​ម្ចាស់​ម៉ូត​ញ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល នៅ​ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​នៅ​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ដួង សុភា​ស់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​C៣៧ ផ្លូវ​បេតុង ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។ បាត់បង់​ម៉ូតូ​ម៉ាក​HONDA DREAM C125 ពណ៌​ក្រហម សេរី​ឆ្នាំ​2014 ឡើង​តែម​2022 ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1I-0094 លេខ​តួ និង​លេខ​ម៉ា​សុ​ី​ន​មិន​ចាំ​១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ