ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៊ុ​ន​ស៊ី​ន ផាត​ក្លា​ង បាន​យល់ព្រម​មិន​ពង្រីក​ជម្លោះ​ ! ចាំ​មើល​គាត់​ធ្វើបាន​ឬទេ?

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ​( RBC) បាន​ឯកភាព​គ្នា ក្នុង​ការ​រក្សា​ទំនាក់​ទំនងជា​ប្រចាំរវាង​បណ្តា​យោធភូមិ​ភាគ និង​តំបន់​យោធា ព្រមទាំង​បណ្តា​អង្គភាព នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ​( RBC) បាន​ឯកភាព​គ្នា ក្នុង​ការ​រក្សា​ទំនាក់​ទំនងជា​ប្រចាំរវាង​បណ្តា​យោធភូមិ​ភាគ និង​តំបន់​យោធា ព្រមទាំង​បណ្តា​អង្គភាព នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា ។

ក្រសួងការពារជាតិ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា ៖ ក្រសួងការពារជាតិ​សូម​ជម្រាប​ជូន​ដល់​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ របស់​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២​របស់​ថៃ នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ ដោយ​ភាគី​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ និង​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC)​។ គណៈប្រតិភូ​ថៃ ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុ​ន​ស៊ី​ន ផាត​ក្លា​ង មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​២ និង​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC)​។

កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) បាន​ចាប់ផ្តើម​នៅ​ម៉ោង​១១៖០០​នាទី​ព្រឹក និង​បាន​បញ្ចប់​ដោយ​ជោគជ័យ នៅ​វេលា​ម៉ោង​១១៖៥៣​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ ។

ក្រសួងការពារជាតិ ក៏​បាន​បន្ត​ថា នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​រក្សា​ទំនាក់​ទំនងជា​ប្រចាំ​រវាង​បណ្តា​យោធភូមិ​ភាគ និង​តំបន់​យោធា ព្រមទាំង​បណ្តា​អង្គភាព នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា ។

ភាគី​ទាំង​ពីរ​ក៏​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​នៅ​គ្រប់​កម្រិត ដើម្បី​កសាង​ជំនឿ​ទុកចិត្ត និង​លើកកម្ពស់​ភាព​ជា​អ្នក​ជិតខាង​ល្អ ។ តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នេះ ភាគី​ទាំង​ពីរ បាន​សង្កត់ធ្ងន់​ពី​កា​រវិ​វត្ត​ជា​វិជ្ជមាន និង​វឌ្ឍនភាព​ដែល​សម្រេច​បាន​កន្លង​មក​សំដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ។
អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ