ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ព.ចង.ក.តែមានស្នាមកា.ប់.ជិត១០ពូថៅ…សង្ស័យ​ស្នេហ៍ត្រីកោណ

1 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ សមត្ថកិច្ច​ន​នគរបាល​ខេត្តកំពត ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី លក ញ៉ា​វ ស្នងការ​រង​នគរបាល​ខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា…

ខេត្តកំពត ៖ សមត្ថកិច្ច​ន​នគរបាល​ខេត្តកំពត ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី លក ញ៉ា​វ ស្នងការ​រង​នគរបាល​ខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ បាន​ធ្វើ​កោសល្យវិច័យ​លើ​សព​យុវជន​ម្នាក់ ដែល​ត្រូវ​បាន​គេ​កាប់​ជា​ច្រើន​ពូថៅ​លើ​ក្បាល​ផ្នែក​ខាងក្រោយ ហើយ​ត្រូវ​បាន​គេ​ឃើញ​សព​ចងក​ទៅ​វិញ នៅ​ក្នុងផ្ទះ​ស្ត្រី​ម្នាក់​នៅ​ភូមិ​ដំណាក់​ក្រឡាញ់ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ការ​ធ្វើ​កោសល្យវិច័យ​បាន​បង្ហាញ​ថា រក​ឃើញ​ស្នាម​កាប់​ក្បាល​ពីក្រោយ​ជា​ច្រើន​ពូថៅ គឺ​មាន​ន័យ​ថា ក្រោយ​កាប់​ប្រហារ​ហើយ ឃាតករ​បាន​យក​សព​មក​ចង​.​ក​ដើម្បី​បំភាន់​សមត្ថកិច្ច​ពី​ករណី​ឃាតកម្ម មក​ជា​ការ​ធ្វើ​អត្តឃាត ។

ករណី​នេះ ភ្នាក់ងារ​កោះសន្តិភាព​បាន​ទាក់ទង​តាម​ទូរ​សព្ទ័​ទៅ​លោក​ឧត្តមសេនីយ៍ត្រី លក ញ៉ា​វ តែ​ទូរ​សព្ទ័​ចូល​ហើយ​ក៏​ដាច់​ការ​ទាក់ទង​វិញ​ទៅ ។ ទោះបីជា​បែប​ណា ក្នុង​សំណុំរឿង​នេះ នគរបាល​ខេត្តកំពត​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន រីឯ​ស្ត្រី​ជា​ម្ចាស់ផ្ទះ ក៏​ត្រូវ​នគរបាល​ហៅ​ទៅ​សួរនាំ​ដែរ ជុំវិញ​ការ​ស្លាប់​របស់​យុវជន​ម្នាក់​នេះ ដែល​គេ​កាប់​ជិត​១០​ពូថៅ ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ព្យួរ​.​ក សង្ស័យ​ឃាតកម្ម​ដោយ​ស្នេហ៍​ត្រីកោណ ។

លោកយាយ​ឈ្មោះ ជុំ អោ អាយុ​៧២​ឆ្នាំ ត្រូវជា​ម្ដាយ​ស្ត្រី​ម្ចាស់ផ្ទះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា បុរស​ដែល​ត្រូវ​នគរបាល​ខេត្ត​ឃាត់ខ្លួន​នោះ ជា​មនុស្ស​មក​ពី​ខេត្ត​ឆ្ងាយ បាន​ទាក់ទង​ស្នេហា​ជាមួយ​កូនស្រី​គាត់ ។ បុរស​រូប​នោះ​ឃោរឃៅ​ណាស់ ចាប់តាំងពី​ត្រូវរ៉ូវ​គ្នា​ជាមួយ​កូនស្រី​គាត់​ឈ្មោះ កិ​ច ជ្រី មក​កាលណា គឺ​បាន​ដេញ​បងប្អូន​សាច់ញាតិ​ខាង​គាត់​មិន​ឱ្យ​ចូល​ផ្ទះ​ទេ រហូត​ដល់​ហ៊ាន​ចាក់សោ​ទ្វារ​មុខ​ផ្ទះ​ទៀត​ផង ។

លោកយាយ ជុំ អោ និយាយ​បន្ត​ថា ផ្ទះ​ដែល​សាងសង់​ស្កឹមស្កៃ​នៅ​ជនបទ​មួយ​នេះ គឺជា​ផ្ទះ​កូនស្រី​គាត់ បានទ្រព្យ​ពី​ប្ដី​បរទេស ដែល​គេ​ឱ្យ​លុយ​ធ្វើ​ផ្ទះ​ទុក​ឱ្យ តែ​ឥឡូវ​គេ​ទៅ​ស្រុក​គេ​វិញ​ហើយ ។
ដោយឡែក​បុរស​ម្នាក់​ដែល​នគរបាល​ឃាត់ខ្លួន​នេះ គ្រាន់តែ​មក​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ ។ ចំណែកឯ​យុវជន​ជា​ជន​រង​គ្រោះ​ឈ្មោះ សុ​ឹ​ម ណែ​ត អាយុ​២៨​ឆ្នាំ ក៏​ជា​អ្នក​ធ្វើ​សំណង់​ឱ្យ​កូនស្រី គាត់​ដែល​ជា​ម្ចាស់ផ្ទះ ។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ សុ​ឹ​ម ណាំ ត្រូវជា​បង​បង្កើត​របស់​ជន​រង​គ្រោះ​បាន​និយាយ​ថា ប្អូនប្រុស​គាត់​ដែល​គេ​សម្លាប់​នេះ បាន​ដេកចាំ​គ្រឿងសំណង់​ដែល​ខ្លួន​ជា​អ្នកម៉ៅការ នៅផ្ទះ​ស្ត្រី​ដែល​មាន​ប្ដី​ជា​ជនបរទេស​នោះ ។ ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​៨​យប់ ប្អូនប្រុស​បាន​ទូរស័ព្ទ​ប្រាប់​ម្ដាយ​ថា ម្ចាស់ផ្ទះ​ចាក់សោ​ជាប់​នៅ​ក្នុងផ្ទះ​ហើយ ចេញ​មិន​រួច​ទេ ។

ក្រោយមក​ក៏​ស្ងាត់​រហូត ទាល់តែ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ ក៏​មានការ​ភ្ញាក់ផ្អើល​ថា ឈ្មោះ សុ​ឹ​ម ណែ​ត បាន​ចង​.​ក​ស្លាប់ ដែល​ការ​ព្យួរ​.​ក​នេះ ក៏​ទាប​បំផុត​មិន​គួរ​ឱ្យ​ជឿ​ថា​ជា​ការ​ចងក​ទេ ហើយ​មាន​ស្នាម​កាប់​ជា​ច្រើន​ពូថៅ និង​ឈាម​ស្រក់​ពេញ​ដី ឯ​រាង​កាយ​សព​ប្រឡាក់​សុទ្ធតែ​ដី ។

មន្ត្រី​នគរបាល​បាន​ប្រមូល​វត្ថុ​តាង​មាន​ពូថៅ និង​ខ្សែ​សម្រាប់​ព្យួរ​.​ក​សាកសព ។ នៅ​រសៀល​ថ្ងៃ​ទី​២៦ សីហា ដដែល​នោះ នគរបាល​បាន​អនុញាត​ឱ្យ​ក្រុម​សាច់ញាតិ​ដឹក​សព​ទៅ​ធ្វើបុណ្យ​នៅ​ភូមិ​កោះ​តា​កូវ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ឯ​បុរស​ដែល​សង្ស័យ គឺ​បុរស​ម្នាក់​ដែល​មក​ស្នាក់​នៅ​ជាមួយ​ស្ត្រី​ម្ចាស់ផ្ទះ និង​ស្ត្រី​ម្ចាស់ផ្ទះ​ក៏​ត្រូវ​នគរបាល​ហៅ​ទៅ​សួរនាំ និង​បាន​ដាក់​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​លើ​រឿង​ស្នេហា​ត្រីកោណ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ