ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជនប្រឡងម្នាក់មានបញ្ហាភ្នែកខ្លាំងមិនអាចមើលឃើញច្បាស់ស្នើសុំប្រធានមណ្ឌលប្រឡងយកអំពូលភ្លើង និងpower bank ចូលបន្ទប់ប្រឡង

5 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ( ACU)​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា ៖ បេក្ខជន​ប្រឡង​ម្នាក់ នៅ​មណ្ឌល​បឋម​សិក្សា​វត្ត​ស្វាយ…

ខេត្តសៀមរាប ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ( ACU)​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា ៖ បេក្ខជន​ប្រឡង​ម្នាក់ នៅ​មណ្ឌល​បឋម​សិក្សា​វត្ត​ស្វាយ ខេត្តសៀមរាប មាន​បញ្ហា​ភ្នែក​ខ្លាំង មិន​អាច​មើលឃើញ​ច្បាស់ បាន​ស្នើ​សុំ​ប្រធាន​មណ្ឌល​ប្រឡង យក​អំ​ពូ​ល​ភ្លើង និង​power bank ផ្ទាល់ខ្លួន​ចូល​បន្ទប់​ប្រឡង នៅ​ថ្ងៃ​ទី​28-29 ខែសីហា ឆ្នាំ​2025 និង​ស្នើ​សុំ​អនុរក្ស​អាន​វិញ្ញាសា​ឱ្យ​ស្តាប់​នៅ​ពេល​ប្រឡង ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ( ACU)​បាន​បន្ត​ថា ចំពោះ​ចំណាត់ការ ៖ ប្រធាន​គណ​:​មេ​ប្រយោគ​ទូ​ទាំង​ប្រទេស​ប្រចាំ​ខេត្តសៀមរាប បាន​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​របស់​បេក្ខជន និង​បាន​សម្រេច រៀបចំ​បន្ទប់​សុខភាព សម្រាប់​ឲ្យ​បេក្ខជន​ប្រឡង​ដាច់​ដោយឡែក ។ ដោយឡែក អំ​ពូ​ល​ភ្លើង និង power bank បាន​រក្សា​ទុក​នៅ​ស្នាក់​ការ​កណ្តាល ។

សូម​បញ្ជាក់​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥​នេះ មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទូ​តិ​យ​ភូមិ (​បាក់​ឌុ​ប​)​នៅ​ទូ​ទាំង​ប្រទេស ចំនួន​២៤១​មណ្ឌល​នឹង​បើក​ដំណើរការ​ប្រឡង ។

សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​សិក្សា​២០២៤-២០២៥ នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៨-២៩​សីហា នេះ​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​ប្រមាណ​១​សែន​៤​ម៉ឺន​៦​ពាន់​នាក់ ហើយ​ចែក​ជា​២៤១​មណ្ឌល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ