ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា និងមេបញ្ជាការកងទ័ពភូមិភាគទី២ថៃកំពុងពិភាក្សារឿងព្រំដែន

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ពៅ ហេង​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ និង​ជា សហ​ប្រធាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​(RBC) និង​គណៈប្រតិភូ​ថៃ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ប៊ុ​ន​ស៊ី​ន ផាត់​ឃ្លាំង…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ពៅ ហេង​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ និង​ជា សហ​ប្រធាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​(RBC) និង​គណៈប្រតិភូ​ថៃ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ប៊ុ​ន​ស៊ី​ន ផាត់​ឃ្លាំង មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​២ បាន​កំពុង​ពិភាក្សា​រឿង​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) ប្រព្រឹត្ត​នៅ​ព្រឹក​ថ្ងៃនេះ នៅ​ច្រកព្រំដែន​អន្តរជាតិ​ជាំ​-​សា​ង៉ាំ ខេត្តឧត្តរមានជ័យ ។

គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ និង​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​(RBC)​។
គណៈប្រតិភូ ថៃ​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ឯក ប៊ុ​ន​ស៊ី​ន ផាត់​ឃ្លាំង មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​២ និង​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​(RBC)​។

កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​នេះ​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​បន្ថែម​ទៀត ដែល​អនុញ្ញាត​ឱ្យ​ភាគី​ទាំង​ពីរ​អាច​ជំរុញ​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​ពេញលេញ នឹង​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព និង​ប្រក្រតី​ភាព​វិល​ត្រឡប់​មក​វិញ​បាន​ឆាប់រហ័ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ