អស់អីត្រូវទុក Man City បើកទ្វារឱ្យអ្នកចាំទីឆ្នើម១រូបដើរចេញ
4 ឆ្នាំ មុន
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករចាំទីរបស់ក្លិបមេឃខៀវ Claudio Bravo នឹងចាកចេញពីក្លិបនៅពេលចប់រដូវកាលនេះដោយមិនមានតម្លៃផ្តាច់កុងត្រា ។ អ្នកចាំទីឈីលីរូបនេះនឹងចប់កុងត្រានៅរដូវកាលក្រោយនេះ…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករចាំទីរបស់ក្លិបមេឃខៀវ Claudio Bravo នឹងចាកចេញពីក្លិបនៅពេលចប់រដូវកាលនេះដោយមិនមានតម្លៃផ្តាច់កុងត្រា ។ អ្នកចាំទីឈីលីរូបនេះនឹងចប់កុងត្រានៅរដូវកាលក្រោយនេះ និងគ្មានគម្រោងក្នុងការនៅបន្តឡើយ ។
គួរបញ្ជាក់ផងដែរថា Bravo បានចូលមកលេងនៅ Man City កាលពីឆ្នាំ២០១៦ ក្រោយពីចាកចេញពី Barcelona ក្នុងតម្លៃខ្លួន១៦លានផោន ជាមួយនឹងប្រាក់ប្រចាំសប្តាហ៍ ១២ម៉ឺនផោន៕
ចែករំលែកព័តមាននេះ