ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលករ​ខ្មែរ​ច្រើន​នាក់​កំពុងជាប់​ឃុំ​លើ​ដី​ថៃ​…សាច់​ញាតិ​រត់រក​ការ​​អន្តរា​គម​ន៍

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលរដ្ឋ​មួយ​ក្រុម​មានជិត​២០​នាក់ ​ដែល​ខ្លះ​ជា​ឪពុក​ម្តាយ ​ខ្លះ​ជា​សាច់ញាតិ ​និង​ខ្លះ​ទៀតជា​តំណាង​ កាលពី​រសៀល​ថ្ងៃ​ទី១៩ សីហា ​​បាន​ទៅ​កាន់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលរដ្ឋ​មួយ​ក្រុម​មានជិត​២០​នាក់ ​ដែល​ខ្លះ​ជា​ឪពុក​ម្តាយ ​ខ្លះ​ជា​សាច់ញាតិ ​និង​ខ្លះ​ទៀតជា​តំណាង​ កាលពី​រសៀល​ថ្ងៃ​ទី១៩ សីហា ​​បាន​ទៅ​កាន់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​ឱ្យជួយ​ដល់​កូន​ៗ​និង​សាច់ញាតិ​របស់​ពួក​គា ត់​ដែល​កំពុង​ជាប់​ឃុំ​លើ​ទឹកដី​ថៃ​ក្រោយត្រូវ​ចាប់ខ្លួន​ និង​ជាប់ចោទ​ឆ្លង​ដែន​ខុសច្បាប់ ​។

ជួបជាមួយ​ស្ត្រី​ឈ្មោះ​អិ​ល អៅ​ អាយុ​៥៨​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់ ​ឃុំ​តា​សោម​ ស្រុក​អង្គរជុំ​ ខេត្តសៀមរាប បាន​​ប្រាប់​តាម​ទូរស័ព្ទ​ថា​ កាលពី​រសៀល​​ គាត់​និង​ពលរដ្ឋ​ផ្សេង​ទៀត​ជិត២០​នាក់​ បាន​ទៅ​កាន់​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-ថៃ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ដើម្បី​ពឹងពាក់​ដល់​មន្ត្រី​ឲ្យ​ជួយ​ដល់​កូន​និង​សាច់ញាតិ​ ដែល​កំពុង​ជាប់​ឃុំ​លើ​ទឹកដី​ថៃ ​។​

ស្ត្រី​ដដែល​បន្ត​ថា​ ប្អូនបង្កើត​និង​ប្អូនជីដូនមួយ​របស់​គាត់​ចំនួន​៥នាក់ (​ស្រី២ ប្រុស​៣) ​ពេល​នេះ​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុងស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ។​ គាត់​បន្ត​ថា​ប្អូន​ៗ​គាត់​បាន​ចេញពី​កម្ពុជា​កាលពី​អំឡុង​ចុង​ខែមេសា ​ឆ្នាំ​2019 ​តាម​ច្រករបៀង​មួយ​ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ​ជាមួយ​ពលករ​ជា​ច្រើន​នាក់ ​តែ​មិន​ទាន់​បាន​ដល់​គោលដៅ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ទាំងអស់ ​។​

ស្ត្រី​ខាងលើ​បន្ត​ថា​ យោង​កា​សាកសួរ​ពី​ប្អូន​ៗ​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​ (​ទីតាំង​ជាប់​ឃុំ​)​ប្រាប់​ថា ​ពលករ​សរុប​​ដែល​សមត្ថកិច្ច​ថៃ​ចាប់​នោះ​មាន​៨៥នាក់ ​ហើយ​ថា​ពលករ​ខ្លះ​មាន​ទាំង​កូន​តូច​ៗ​ថែម​ទៀត ​។​ គាត់​បន្ត​ទៀត​ថា​ ក្រោយ​ចាប់​ឃាត់ខ្លួន​ពលករ​ចំនួន៦១នាក់​ គេ​បញ្ជូន​ទៅ​ដាក់​ឃុំ​បណ្តោះអាសន្ន​ នៅ​ក្នុងស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ​និង​ជាង២០នាក់​ទៀត ​គេ​យក​ទៅ​ដាក់​ឃុំ​នៅ​គុក​ធំ​(​សួន​ភ្លូ​)​ជិត​ក្រុង​បាងកក ​។​

ពេល​សាកសួរ​ថា​ តើ​ហេតុ​អ្វី​ពលករ​ទាំងនេះ​ មិន​នាំ​គ្នា​ស្វែងរក​ឯកសារ​ស្របច្បាប់​មុន​ចាក​ចេញពី​កម្ពុជា​ស្ត្រី​ខាងលើ​លើក​ឡើង​ថា ​ព្រោះ​ជីវភាព​ក្រីក្រ​គ្មាន​ប្រាក់​ធ្វើ​លិខិតឆ្លងដែន​ម្យ៉ាង​គាត់​ថា ​ប្អូន​ៗ​និង​ជីដូនមួយ​ទាំងនេះ ធ្លាប់​ឆ្លង​ដែន​ខុសច្បាប់​ម្តង​រួច​ទៅ​ហើយ​ៗ​ថាបើ​លើក​ទី​2​នេះ​ ជោគជ័យ ​និង​នាំ​គ្នា​យក​ប្រាក់​ធ្វើ​លិខិតឆ្លងដែន​ឲ្យ​បាន​គ្រប់​គ្នា​ៗ​ ដើម្បី​បញ្ចៀស​បញ្ហា​កើតឡើង​ដឹង​អី​មិន​ទាន់​ដល់​គោលដៅ​ផង​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​បាត់​ទៅ​ហើយ​ ។​ (សម្រួលដោយ៖ ស្រីណា)

​ព័តមានបន្ថែម​ កោះសន្តិភាព​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ