ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រើ​​ TWITTER ​និង​ FACEBOOK ​ប្រឆាំង​​បាតុករ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ បណ្ដាញ​សង្គម​TWITTER​និង​FACEBOOK​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៩​សីហា​ថា អាជ្ញាធរ​ចិន​បាន​ប្រើប្រាស់​គណនី​TWITTER​ជិត​១​លាន ព្រមទាំង​ប្រើ​ទំព័រ​FACEBOOK​ដើម្បី​ទប់ទល់​ពួក​បាតុករ​ហុងកុង ដោយ​និយាយ​ពី​រឿង​អាក្រក់​នានា​និង​បំបែកបំបាក់​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិប​តេយ្យ​។ TWITTER​អះអាង​ថា​បណ្ដាញ​សង្គម​នោះ​បាន​ផ្អាក​គណនី​ចំនួន​៩៨៦ ដែល​ជួយ​សម្របសម្រួល​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​គាំទ្រ​ដោយ​រដ្ឋ​ចិន ដើម្បី​បំផ្លាញ​ភាព​ត្រឹមត្រូវ​និង​ជំហរ​នយោបាយ​របស់​ពួក​បាតុករ​។ ក្រុមហ៊ុន​នេះ​បន្ត​ថា​យើង​កំណត់​លើ​បណ្ដា​គណនី​ដែល​មានការ​សម្របសម្រួល…

ក្រុង​ហុងកុង ៖ បណ្ដាញ​សង្គម​TWITTER​និង​FACEBOOK​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៩​សីហា​ថា អាជ្ញាធរ​ចិន​បាន​ប្រើប្រាស់​គណនី​TWITTER​ជិត​១​លាន ព្រមទាំង​ប្រើ​ទំព័រ​FACEBOOK​ដើម្បី​ទប់ទល់​ពួក​បាតុករ​ហុងកុង ដោយ​និយាយ​ពី​រឿង​អាក្រក់​នានា​និង​បំបែកបំបាក់​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិប​តេយ្យ​។

TWITTER​អះអាង​ថា​បណ្ដាញ​សង្គម​នោះ​បាន​ផ្អាក​គណនី​ចំនួន​៩៨៦ ដែល​ជួយ​សម្របសម្រួល​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​គាំទ្រ​ដោយ​រដ្ឋ​ចិន ដើម្បី​បំផ្លាញ​ភាព​ត្រឹមត្រូវ​និង​ជំហរ​នយោបាយ​របស់​ពួក​បាតុករ​។ ក្រុមហ៊ុន​នេះ​បន្ត​ថា​យើង​កំណត់​លើ​បណ្ដា​គណនី​ដែល​មានការ​សម្របសម្រួល ជួយ​បញ្ចេញ​បណ្ដាសារ​ទាក់ទិន​នឹង​បាតុកម្ម​នៅ​ហុងកុង​។

ចំណែក​FACEBOOK​វិញ​គូសបញ្ជាក់​ថា បាន​លុប​ចោល​ក្នុង​ហេតុផល​ដូច​គ្នា​នោះ​ដែរ​ទំព័រ​និង​គណនី​នានា និង​ផ្អាក​ដំណើរការ​ក្រុម​បណ្ដាញ​សង្គម​៣ ដែល​មានការ​ទាក់ទិន​នឹង​បណ្ដា​បុ​គ្ក​ល ដែល​ជួយ​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​។ ចំពោះ​TWITTER​សរុប​បាន​ផ្អាក​គណនី​ចំនួន​២០០.០០០​ទាន់​ទិន​នឹង​ការ​ជួយ​ចិន បំផ្លាញ​បាតុកម្ម​ហុងកុង​។

ប្រមុខ​រដ្ឋាភិបាល​ក្រុង​ហុងកុង​លោកស្រី​CARRIE LAM កាលពី​ថ្ងៃ​ទី​២០​សីហា ក្រោយ​អវត្តមាន​នៃ​អំពើ​ហិង្សា​ខាងក្រៅ​បាតុកម្ម​ធំ កាលពី​ថ្ងៃ​ទី​១៨​សីហា​បាន​សម្ដែង​ក្ដី​សង្ឃឹមលើ​ការ​វិល​ត្រឡប់​នៃ​ភាព​ស្ងប់ស្ងាត់​វិញ​នៅ​ហុងកុង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ