ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អា​មេ​រិ​ក​ធំ​ៗ ​ប្រឆាំង​ការ​យកពន្ធ​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​បារាំង ៖ តំណាង​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​AMAZON FACEBOOK និង​GOOGLE​ព្រមទាំង​ក្រុមហ៊ុន​អី​ុ​ន​ធើ​រ​ណេ​ត​ដទៃ​ៗ​ទៀត​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៩​សីហា​បាន​តម្លើង​សំឡេង​រូ​ម​គ្នា ប្រឆាំង​នឹង​ការ​យកពន្ធ​របស់​បារាំង​លើ​បណ្ដា​ក្រុមហ៊ុន​នុយ​មេ​រិ​កដោយ​បរិហារ​ថា នោះ​ជា​ប្រតិសកម្ម ការ​រើសអើង​និង​ការ​យកពន្ធ​ត្រួត​ទ្វេ​ដង​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ធំ​ៗ​ទាំងនោះ​ហៅ​ក្រុម​GAFA…

សហរដ្ឋអាមេរិក​-​បារាំង ៖ តំណាង​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​AMAZON FACEBOOK និង​GOOGLE​ព្រមទាំង​ក្រុមហ៊ុន​អី​ុ​ន​ធើ​រ​ណេ​ត​ដទៃ​ៗ​ទៀត​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៩​សីហា​បាន​តម្លើង​សំឡេង​រូ​ម​គ្នា ប្រឆាំង​នឹង​ការ​យកពន្ធ​របស់​បារាំង​លើ​បណ្ដា​ក្រុមហ៊ុន​នុយ​មេ​រិ​កដោយ​បរិហារ​ថា នោះ​ជា​ប្រតិសកម្ម ការ​រើសអើង​និង​ការ​យកពន្ធ​ត្រួត​ទ្វេ​ដង​។

បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ធំ​ៗ​ទាំងនោះ​ហៅ​ក្រុម​GAFA បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​មួយ ដែល​បើក​ធ្វើ​ដោយ​ផ្នែក​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​កដោយ​ចាត់​ទុក ការ​យកពន្ធ​របស់​បារាំង​នោះ​ថា ជា​ពន្ធ​រើសអើង ជា​ការ​បង្កចលាចល ហើយ​កាត់​ផ្ដាច់​យ៉ាង​សាហាវ​បណ្ដា​បែបបទ​ដែល​មាន​តាំងពី​យូរណាស់​មក​ហើយ​។

ការ​ស៊ើប​អង្កេត​នេះ​ត្រូវ​បាន​ធ្វើ​បន្ទាប់​ពី​ការ​សម្រេច​របស់​បារាំង យកពន្ធ​ពី​បណ្ដា​ក្រុមហ៊ុន​នុយ​មេ​រិ​ក​យក្ស​ទាំងនេះ ដែល​ហាក់ជា​ការ​សងសឹក​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​គំរាម​ជា​ពិសេស យកពន្ធ​លើ​ការ​នាំ​ចូល​ស្រា​បារាំង​។

ច្បាប់​បារាំង​ដែល​ប្រកាស​កាលពី​ថ្ងៃ​ទី​១១​កក្កដា បង្កើត​ពន្ធ​មួយ​លើ​តួលេខ​ជំនួញ​ដែល​សម្រេច​បាន ដោយ​ក្រុមហ៊ុន​អុី​ន​ធើ​រ​ណេ​ត​ធំ​ទាំងនេះ​របស់​អា​មេ​រិ​ក ខណៈ​ក្រុមហ៊ុន​ទាំងនោះ​ភាគច្រើន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​នៅ​ទីនោះ​គេ​យក​ពន្ធលើប្រាក់ចំណេញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ