ខេមរនាមមានន័យប្រពៃថ្លៃថ្លាណាស់អ្នកប្រាជ្ញទាំងឡាយលោកបានពោលសរសើរមាតាបិតាដែលដាក់ឈ្មោះឱ្យកូនទៅតាមក្បួនតម្រាមើលតាមកម្លាំងថ្ងៃក៏ជួយលើករាសីកូនប្រុសស្រីឱ្យខ្ពស់ត្រដែត រស់នៅដោយសុភមង្គល ។
តទៅនេះជាឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
នភា- អាកាស មេឃ ពពក ។ ជាប្រភេទមនុស្សអ្នកមាននាទីខ្ពង់ខ្ពស់ប្រៀបបាននឹងមេឃដូច្នោះដែរ ។
នរៈ- មនុស្សប្រុស ។ ឈ្មោះនេះជាគូគ្នានឹងនារី ។ អាចភ្ជាប់ជាមួយឈ្មោះដទៃទៀតដូចជា នរជាតិ ជាតិជាមនុស្ស, នររដ្ឋ មនុស្សដែលជាធំជាងគេ, នរទេព អ្នកដែលមានចិត្តជាទេវតា, នរនាទ អ្នកមានសំឡេងជាអាវុធ, នរបតី អ្នកដែលជាម្ចាស់លើមនុស្សទាំងពួង, នរសិង្ហ មនុស្សដ៏ប្រសើរ, មនុស្សជាចម្បង ឬហៅថា នរសីហៈក៏បានជាដើម ។
នរិន្ទ- អ្នកដែលជាធំជាងគេ, អ្នកមានអំណាចជាងគេ ។
នរោត្តម- អ្នកដែលឧត្តមខ្ពង់ខ្ពស់អស់មនុស្សទាំងឡាយ ។ (ដោយសាន សារិន) នៅមានត…
ចែករំលែកព័តមាននេះ