ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនសរសើរមិនបាន ! បុរសម្នាក់តស៊ូរៀនសូត្រធ្វើស្គរពីឪពុក ដើម្បីរក្សាស្នាដៃជីតាឱ្យគង់វង្ស

6 ខែ មុន
  • កំពង់ស្ពឺ

ឧបករណ៍​ភ្លេងខ្មែរ​មាន​ច្រើន​ប្រភេទ ហើយ​សុទ្ធ​សឹង​ជា​ឧបករណ៍​មាន​តម្លៃ​សម្រាប់​ការ​ប្រគុំ​ភ្លេងខ្មែរ ក្នុង​នោះ​ក៏​មាន​ឧបករណ៍​ភ្លេង​មួយ​ឈ្មោះ​ថា «​ស្គរ​» ។ ក្នុង​ន័យ​ថែរក្សា​នូវ​កេរតំណែល​ភ្លេងខ្មែរ បុរស​ម្នាក់​បាន​ខិតខំ​តស៊ូ​រៀនសូត្រ​អំពី​របៀប​ធ្វើ​ស្គរ​ពី​ឪពុក​ដើម្បី​រក្សា​កេរតំណែល​ដូនតា​របស់​ខ្លួន​ ។​ ក្រឡេក​ទៅ​មើល​ទឹកដៃ​ស្អាត​វិញ យើង​អាច​និយាយ​បាន​ថា…

ឧបករណ៍​ភ្លេងខ្មែរ​មាន​ច្រើន​ប្រភេទ ហើយ​សុទ្ធ​សឹង​ជា​ឧបករណ៍​មាន​តម្លៃ​សម្រាប់​ការ​ប្រគុំ​ភ្លេងខ្មែរ ក្នុង​នោះ​ក៏​មាន​ឧបករណ៍​ភ្លេង​មួយ​ឈ្មោះ​ថា «​ស្គរ​» ។ ក្នុង​ន័យ​ថែរក្សា​នូវ​កេរតំណែល​ភ្លេងខ្មែរ បុរស​ម្នាក់​បាន​ខិតខំ​តស៊ូ​រៀនសូត្រ​អំពី​របៀប​ធ្វើ​ស្គរ​ពី​ឪពុក​ដើម្បី​រក្សា​កេរតំណែល​ដូនតា​របស់​ខ្លួន​ ។

ក្រឡេក​ទៅ​មើល​ទឹកដៃ​ស្អាត​វិញ យើង​អាច​និយាយ​បាន​ថា ពិតជា​ល្អ​អស្ចារ្យ ព្រោះថា បុរស​ម្នាក់​នេះ​បាន​ចំណាយពេល​រាប់​ឆ្នាំរៀនសូត្រ​ពី​ឪពុក និង​ជីតា រហូត​ដល់​ក្លាយ​ខ្លួន​ជាអ្នកជំនាញ​ក្នុង​ការ​ធ្វើ​ឧបករណ៍​ទាំង​ស្គរខ្មែរ ពិសេស ​គឺ​ទឹកដៃ​នៃ​ការ​ធ្វើ​ស្គរ​ក៏​ល្អ​ស្អាត​មិនធម្មតា រហូត​មហាជន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ។

កូន​ខ្មែរ​រូប​នេះ ចាប់​យក​អាជីព​ជា​អ្នក​ធ្វើ​ស្គរ​ ដោយសារ​តែ​ការ​ស្រឡាញ់ ចិត្ត​ចង់​ថែរក្សា​ស្នាដៃ​ដូនតា​ខ្មែរ ហើយ​ក៏​ជា​មុខរបរ​ត​ជំនាន់​របស់​គ្រួសារ ដូច្នេះ​ការ​ដែល​មានចិត្ត​ចង់​ថែរក្សា​អភិរក្ស ជា​រឿង​សំខាន់ កុំ​ចាំ​ដល់​បាត់បង់​ទើប​ស្តាយក្រោយ​ ។ ជាមួយ​នេះ​ដែរ ​ឃើញ​ថា ឧបករណ៍​ដែល​ប្រសូត​ចេញពី​ទឹកដៃ​របស់​លោក​មួយ​ៗ​ឃើញ​ថា សែន​ល្អ លើស​ពី​ការ​រំពឹង ដែល​ទឹកដៃ​ចេញ​មក​មាន​ក្បាច់រចនា​គួរ​ទី​ជា​ទាក់ទាញ​សម​នឹង​បទ​ពិសោធន៍​ដែល​បាន​រៀន​កាលពី​កន្លង​មក​ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក ពៅ ពិសី ម្ចាស់​សិប្បកម្ម​លក្ខណៈ​គ្រួសារ​ធ្វើ​ស្គរ ​ដែល​ស្ថិត​នៅ​ភូមិ​ស្រែ​ចិន្តា សង្កាត់​ព្រះ​ស្រែ ស្រុក​ឧត្តុ​ង​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ និយាយ​ថា សិប្បកម្ម​ធ្វើ​ស្គរ​នេះ​ជា​មុខរបរ​ត​ជំនាន់​របស់​គ្រួសារ​លោក ត​ពី​ជីតា​ដល់​ឪពុក និង​រូប​លោក​ផ្ទាល់​ ។

លោក​ពិសី​ដែល​ជា​សិប្បករ​មួយ​រូប ​បន្ត​ជំនាញ​មួយ​នេះ​ពី​ឪពុក ដោយសារ​តែ​ការ​ស្រលាញ់​ចូល​ចិត្ត និង​ចង់​ថែរក្សា​ស្នាដៃ ដែល​បាន​បន្សល់​ទុក​ពី​ដូនតា​ខ្មែរ ហើយ​លោក​ចាប់ផ្តើម​ជាមួយ​សិប្បកម្ម​ធ្វើ​ស្គរ​នៅ​ឆ្នាំ​២០១៥ គិត​មក​ដល់​បច្ចុប្បន្ន​៩​ឆ្នាំ​ហើយ អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួ​សារបាន​គួរ​ស​ម្យ​ ។ លោក​ពិសី​ថា ឧបករណ៍​មួយ​ចំនួន​ទៀត​ មាន​បង្ហាញ​ពីរ​ចម្លាក់​ក្បាច់​ខ្មែរ​យ៉ាង​ស្រស់​ស្អាត សម្រាប់​វត្ថុធាតុដើម​លោក​ទិញ​ពី​គេ ដូច​ជា ​ស្បែក​ក្របី​សម្រាប់​ធ្វើ​ស្គរធំ ស្បែក​គោ​សម្រាប់​ធ្វើ​ស្គរ​ឆៃយ៉ាំ ហើយ​ស្គរ​នេះ​ផង​ដែរ​ភាគច្រើន​ធ្វើ​ពី​ដើម​គគីរ និង​មាន​ឈើ​ជា​ច្រើន​ទៀត ​ទៅ​តាម​តម្រូវការ​ក្នុង​ការ​ផលិត​របស់​លោក ​។

ការ​ធ្វើ​ស្គរ និង​ឧបករណ៍​មួយ​ចំនួន​ទៀត ​លោក​ថា​ មិន​លំបាក​ទេ​សម្រាប់​លោក ដោយ​មូល​ហេតុផល​ថា លោក​បាន​រៀនសូត្រ​នឹង​សិក្សា​ស្វែ​ក​យល់​ជាមួយ​ឪពុក​តាំងពី​ក្មេង ​។ ចំពោះ​ស្នាដៃ​ចំណេះ​ជំនាញ​ដែល​លោកឪពុក​បាន​បន្សល់​ទុកជា​កេរដំណែល លោក​ពិសី​ថា ចង់អោយ​ក្មេង​ជំនាន់​ក្រោយ​បន្ត និង​ថែរក្សា​ស្នាដៃ​ដូនតា​ខ្មែរ​បន្ត​ទៀត ហើយ​លោក​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ ដោយសារ​តែ​របរ​នេះ​ទាល់តែ​ស្រលាញ់​ចូល​ចិត្ត មានការ​ផ្ចិតផ្ចង់​ទើប​អាច​ធ្វើ​បាន​។

គួរ​ជ​ម្រ​ប់​ដែរ​ថា ស្នាដៃ​របស់​លោក ពិសី ពិតជា​ល្អ​រហូត​មានការ​គាំំ​ទ្រ ទាំង​ក្នុង​ និង​ក្រៅប្រទេស ក៏​ដោយ​ជា​តាម​បណ្តាល​ខេត្ត​នានា ដោយ​ស្គរធំ​របស់​លោក​ពិត​កង​លឺ​កងរំពង​ចេញ​មក​ពីរោះ​រណ្តំ​ ៕ ដោយ​៖ សែ សម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ