ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន TODAY internet បាន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺ​ណិ​ត​ឥត​គិតថ្លៃ​ដល់ ព្រឹត្តិការណ៍​ដ៏​ធំ​មួយរយៈពេល​ ៣​ថ្ងៃ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ភ្នំពេញ ស៊ី​ធី​សេន​ធ័​រ បឹង​កក់

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន TODAY internet គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៉ីន​ធឺ​ណិ​ត​កម្រិត​ខ្ពស់​ដែល​បង្កើត​ឡើងដោយ​ស្នាដៃ​កូន​ខ្មែរ​ចាប់តាំងពី​ឆ្នាំ ២០១៦ មក​ម្លេះ ។ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន TODAY internet គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៉ីន​ធឺ​ណិ​ត​កម្រិត​ខ្ពស់​ដែល​បង្កើត​ឡើងដោយ​ស្នាដៃ​កូន​ខ្មែរ​ចាប់តាំងពី​ឆ្នាំ ២០១៦ មក​ម្លេះ ។ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet បាន​ចូលរួម​ក្នុង “​ព្រឹត្តិការណ៍​ម្ហូបអាហារ​សប្បុរស​ធ​ម៍​” ដែល​ជា​ព្រឹត្តិការណ៍​ពិសេស
មួយ​ដែល​ដាក់​បង្ហាញ​នូវ​ផលិតផល​ម្ហូបអាហារ​កូន​ខ្មែរ​ក្នុងស្រុក និង​អន្តរជាតិ​ជា​ច្រើន​មុខ រួម​ទាំង​មានការ​បង្ហាញ​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​ជា​ច្រើន​ដូច​ជា ឧបករណ៍​ភ្លេងខ្មែរ របាំ​អប្សរា ល្ខោនខោល ល្ខោនបាសាក់ យីកេ និង​ចាប៉ី​ផង​ដែរ​ ។

ក្នុងង​ឱកាស​នេះ​ក្រុមហ៊ុន TODAY internet ក៏​បាន​ចូលរួម​ផ្គត់​ផ្គង​សេវា​អ៉ី​ន​ធឺ​ណិ​ត​ដោយ​ឥត​គិត
ថ្លៃ​ទៅ​កាន់​ព្រឹត្តិការណ៍​នេះ បូក​រួម​ទាំង​មានការ​ផ្ដល់​ជូន​ជា​គូ​ប៉ុង​ចំនួន ១០% បន្ថែម​ទៅ​លើ
កញ្ចប់​អ៉ីន​ធឺ​ណិ​ត​គេហដ្ឋាន​របស់​ខ្លួន និង​មានកា​ដូរ​អនុស្សាវរីយ៍​សម្រាប់​អ្នកចូលរួម​ក្នុង
កម្មវិធី​នេះ​ផង​ដែរ​ ។

ព្រឹត្តិការណ៍​នេះ​ គឺ​មាន​រយៈពេល​ ៣​ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃ​ទី ​២១ ដល់​ថ្ងៃ​ទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៥
វេលា​ម៉ោង ៤​ល្ងាច​ដល់​ម៉ោង ១០​យប់ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ ភ្នំពេញ ស៊ីធី​សេន​ធ័​រ តំបន់​បឹង​កក់ ដែល​មានការ​ចូលរួម​ពី​សំណាក់​អាជីវករ និង​បណ្ដា​ក្រុមហ៊ុន​ផ្សេង​ៗ
យ៉ាងច្រើន​កុះករ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​ ៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ ៖ today.com.kh​ ៕ អត្ថបទសហការ