ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា​ បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀតទៅ​កាន់​ពិភពលោក ​សម្រាប់​វិស័យ​កីឡា​វាយ​កូនហ្គោ​ល​លំដាប់​អន្តរជាតិ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តាម​រយៈ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ​កម្រិត​អន្តរជាតិ​ឈ្មោះ​ថា Vattanac Legends Championship 2025 ដែល​មានការ​ចូលរួម​ដោយ​កីឡាករ​ល្បី​ៗ​មក​ពី​សហភាព​អឺរ៉ុប​ជាង ៦០​រូប ក្នុង​វិស័យ​វាយ​កូន​ហ្គោ​ល​លំដាប់​ពិភពលោក​មក​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង…

រាជធានី​ភ្នំពេញ ​៖ តាម​រយៈ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ​កម្រិត​អន្តរជាតិ​ឈ្មោះ​ថា Vattanac Legends Championship 2025 ដែល​មានការ​ចូលរួម​ដោយ​កីឡាករ​ល្បី​ៗ​មក​ពី​សហភាព​អឺរ៉ុប​ជាង ៦០​រូប ក្នុង​វិស័យ​វាយ​កូន​ហ្គោ​ល​លំដាប់​ពិភពលោក​មក​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ដែល​ពួក​គាត់​សុទ្ធសឹងតែ​ជា​ម្ចាស់​ជើងឯក​ក្នុង​កម្មវិធី​ប្រកួត​ធំ​ៗ​ជា​ច្រើន ​។ កម្មវិធី​ប្រកួត​ជា​ផ្លូវការ​ផ្តើម​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅ​ឯ Vattanac Golf Resort ដែល​ជាទី​លាន​វាយ​កូន​ហ្គោ​ល​ដ៏​ប្រណីត និង​មាន​ស្តង់ដារ​អន្តរជាតិ មាន​ចំនួន​រហូត​ដល់ ៣៦​ឡូ​ ។

កម្មវិធី​កម្រិត​ពិភពលោក​នេះ​បាន​ប្រារ​ព្វ​ឡើង​នៅ​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក ហើយ​លើក​នេះ​មក​ប្រទេស​កម្ពុជា​យើង ដែល​សបញ្ជាក់​ថា ប្រទេស​កម្ពុជា​យើង​មាន​សម្ថ​ត​ភាព និង​លទ្ធិ​ភាព​ទទួលយក និង​រៀបចំ​កម្មវិធី​ដ៏​ធំ​ប្រទេស​នេះ​បាន យើង​មាន​ទីលាន​វាយ​កូន​ហ្គោ​ល​លំដាប់​អន្តរជាតិ មាន​សុខ​សុវត្ថិភាព និង​លក្ខណៈ​គ្រប់គ្រាន់​ទទួលភ្ញៀវ​បាន​គ្រប់​ទម្រង់ ទាំង​ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ និង​ទេសចរណ៍​កីឡា ដូច​កម្មវិធី Vattanac Legends Championship ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​វឌ្ឍនៈ​នេះ​អ៊ីចឹង​ ។

កម្មវិធី​នេះ​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ទូរទស្សន៍ និង​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​លោក​ពិភពលោក ដែល​នេះ​គឺជា​ឱកាស​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា​យើង​ទៅ​កាន់​ពិភពលោក​ ។ ក្រៅពី​ការ​ប្រកួត ក្រុមហ៊ុន វឌ្ឍនៈ មានការ​តាំង​បង្ហាញ​សិល្បៈ វប្បធម៌​ខ្មែរ និង​កម្មវិធី​កម្សាន្ត​ជា​ច្រើន ព្រមទាំង​រៀបចំ​ឱ្យ​កីឡាករ​ទៅ​កម្សាន្ត​លើ​ទឹកដី​អង្គរ​ដ៏​អច្ឆរិយ ដើម្បី​ផ្សព្វផ្សាយ​ប្រទេស​យើង​ឱ្យ​បាន​កាន់តែ​ច្រើន​ ។

បងប្អូន​ក៏​អាច​ទិញ​សំបុត្រ​ចូលរួម​មើល​ការ​ប្រកួត​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី ​២១ ដល់ ​២៣ ខែវិច្ឆិកា នេះ​ផង​ដែរ នៅ​ទីលាន​វាយ​កូន​ហ្គោ​ល វឌ្ឍនៈ ហ្គោ​ល​រី​ស៊​ត ដែល​មាន​ទេសភាព​ធម្មជាតិ​ស្រស់​ស្អាត​ខ្លាំង មាន​ភ្ជាប់​ជាមួយ​វប្បធម៌ ប្រា​សាទ​អង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទព្រះវិហារ ហើយ​មក​ទស្សនា សូមកុំ​ភ្លេច​ពាក់​ស្បែកជើង​ប៉ាត់​តា និង​សម្លៀក​បំពាក់​ដែល​ងាយស្រួល ដើម្បី​ដើរ​ទស្សនា​ឱ្យ​បាន​ច្រើន​កន្លែង ​៕ អត្ថបទសហការ