ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ន​បាន​ប្រគល់​នូវ​លិខិត​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន TODAY internet ដែល​បាន​ជួយ​ឧបត្ថម្ភ​សេវា​អ៊ីន​ធឺ​ណិ​ត​ដល់​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​សម្រាប់​ឆ្នាំ​ទី៥

2 ម៉ោង មុន

នារ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បាន​អ​ញ្ជើញ​ថ្នាក់ដឹកនាំ​ជាន់ ខ្ពស់​នៃ​ក្រុមហ៊ុន TODAY internet…

នារ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បាន​អ​ញ្ជើញ​ថ្នាក់ដឹកនាំ​ជាន់ ខ្ពស់​នៃ​ក្រុមហ៊ុន TODAY internet ដែល​ដឹកនាំ​ដោយ​លោក ម៉េ​ង សុង​កេង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ដើម្បី​ប្រគល់​នូវ​លិខិត​ថ្លែងអំណរគុណ​ដែល​ក្រុមហ៊ុន​បាន​ជួយ​ឧបត្ថម្ភ​សេវា​អ៊ី​ន​ធឺ​ណិ​ត​ដល់​មន្ទី​ពេទ្យ​នៅ​គ្រប់​សាខា​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​ចាប់តាំងពី​ឆ្នាំ ២០២០ មក​ម្ល៉េះ​។

នេះ​ជា​ឆ្នាំ​ទី ៥ ហើយ​ដែល​ក្រុមហ៊ុន​បាន​ជួយ​ឧបត្ថម្ភ​សេវា​អុ​ី​ន​ធឺ​ណិ​ត​ដល់​មន្ទី​ពេទ្យ​គន្ធ​បុប្ផា សាខា​សង្កាត់​វត្ត​ភ្នំ សាខា​ខាងក្រោយ​ព្រះ​បរម​រាជ្យ​វាំង និង​មន្ទី​ពេទ្យ​គន្ធ​បុប្ផា ដែល​ស្ថិត​ក្នុង​ក្រុង​សៀមរាប​ក្រោម​កម្មវិធី​ដែល​មានឈ្មោះ​ថា TODAY Foundation​។ TODAY Foundation គឺជា​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ក្រុមហ៊ុន​ដែល បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​មនុស្ស​ចាស់ជរា​ដែល​ជួប​ការ​លំបាក​។

លោក ម៉េ​ង សុង​កេង នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន TODAY internet បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១ នោះ​ទេ​ក្នុង​ការ​ចូលរួម​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ជា​ច្រើន​ដែល មាន​ដូច​ជា​ផ្តល់​ជូន​សេវា​អ៊ី​ន​ធឺ​ណិ​ត​ដោយ​ឥត​គិតថ្លៃ​ដល់​វិទ្យាល័យ​ជា​ច្រើន​ទាំង​នៅ​រាជធានី​ភ្នំ​ពេញ និង​តាម​បណ្តាល​ខេត្ត​នានា ជួយ​ឧ​ត្ថ​ម្ភ​ដល់​សាលារៀន​និង​សិស្ស​ដែល​ខ្វះខាត​ក៏​ដូច​ជាផ្តល់​ជូន​សេវា​អ៊ី​ន​ធឺ​ណិ​ត​ដោយ​ឥត​គិតថ្លៃ​ដល់​មន្ទី​ពេទ្យ​មួយ​ចំនួន​ដូច​ជាម​ន្ទី​ពេទ្យ​កុមារ​ជាតិ និង​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​ជាដើម​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ today.com.kh​ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ