ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ ប៊ែ​វើ​រី​ជី​ស សហការ​ជាមួយ​ក្រុមហ៊ុន ថោ​ន គ្រុប នាំ​យក​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ខ្នាត​យក្ស និង​សង្វៀន​ប្រដាល់​ដ៏​ធំ​ ទៅ​គ្រប់​ខេត្ត​-​ក្រុង ដើម្បី​រួមចំណែក​ទ្រទ្រង់​វិស័យ​សិល្បៈ និង​កីឡា​កម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ក្រុមហ៊ុន ថោ​ន គ្រុប បាន​ប្រកាស​ចាប់ដៃ​សហការ​គ្នា នាំ​យក​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ខ្នាត​យក្ស…

រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ក្រុមហ៊ុន ថោ​ន គ្រុប បាន​ប្រកាស​ចាប់ដៃ​សហការ​គ្នា នាំ​យក​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ខ្នាត​យក្ស WURKZ TOUR CONCERT និង​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់ WURKZ សេនា​គុន​ខ្មែរ​យ័ន្ត ៨ ទិស ដែល​នឹង​ធ្វើ​ឡើង​ចំនួន ១៩ ទីតាំង ដើម្បី​បន្ត​ជ្រោមជ្រែង​វិស័យ​សិល្បៈ​តន្ត្រី អភិរក្ស​ប្រដាល់​គុន​ខ្មែរ ដោយ​បន្ត​បង្កើត​ឱកាស ផ្តល់​ចំណូល​ដល់​សិល្បៈករ​-​សិល្បៈ​ការិនី និង​កីឡាករ​-​កីឡាការិនី​គុន​ខ្មែរ ​។

តាម​ប្រសាសន៍​អ្នកឧកញ៉ា លាង ម៉េ​ង បាន​បង្ហើប​ក្នុង​កម្មវិធី​ប្រកាស​ពី​កិច្ចសហការ​នេះ​ថា គោល​ជំហរ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺ​ធ្វើ​យ៉ាងណា​ជំរុញ​លើក​ស្ទួយ​វប្ប​ធ​ម៍ សិល្បៈ​តន្ត្រី​ខ្មែរ ដែល​ផ្តោត​សំខាន់​លើ​ការ​ផ្សារ​ភ្ជាប់​សិល្បៈ​បុរាណ និង​សម័យ ហើយ​ការ​បន្ត​បង្កើត​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ធំ​ៗ ក៏​ដូច​ជា​សង្វៀន​ប្រកួត​ប្រដាល់​គុន​ខ្មែរ​នេះ នឹង​កាន់តែ​បណ្តុះ​សមត្ថភាព ទេ​ព្យ​កោសល្យ​របស់​សិល្បករ​-​សិល្ប​ការិនី កីឡាករ​-​កីឡាការិនី​ជំនាន់​ក្រោយ​ ។

ជា​ការ​រួម​សហការ​ដ៏​ស្អិតល្មួត ដើម្បី​ចូលរួម​ជ្រោមជ្រែង​វិស័យ​តន្ត្រី​នៅ​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ វត្តមាន​របស់​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ខ្នាត​យក្ស WURKZ TOUR CONCERT និង​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់ WURKZ សេនា​គុន​ខ្មែរ​យ័ន្ត ៨ ទិស នឹង​ប្រព្រឹត្ត​ឡើង​ចាប់ពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ ២០២៥ នេះ ដើម្បី​នាំ​យក​ទស្សនីយភាព​កំសាន្ត​ចម្រុះ ដល់​បងប្អូន​ខ្មែរ​គ្រប់​ខេត្ត​-​ក្រុង ជា​ពិសេស គឺ​បណ្តុះ​ស្មារតី មនសិកា និង​ឧត្តមគតិ​ក្នុង​ការ​ជំរុញ​លើកកម្ពស់​វិស័យ​សិល្បៈ​តន្ត្រី​ទាំង​បុរាណ និង​សម័យ ឱ្យ​កាន់តែ​រុងរឿង​ខ្ពស់ត្រដែត​ឡើង ​។

វើក ជំរុញ​វិស័យ​សិល្បៈ តន្ត្រី គុន​ខ្មែរ ឱ្យ​កាន់តែ​ល្បី​រន្ទឺ​ដល់​ឆាក​អន្តរជាតិ​!
ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បង្កើន​ថាមពល​ឥត​ឈប់​ឈរ​! ៕ អត្ថបទសហការ