ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​គ្រង​ម្កុដ​! ល្អ ហួស បោះពាក្យ​សម្តី​ឆ្លើយ​តប​អ្នក​រិះ​.​គ​.​ន់​.​រឿង​ប្រើ​លុយ​ដើម្បី​ឈ្នះ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​រំពឹង​ទុក នៅ​ទីបំផុត បេក្ខភាព ជូ​រី ល្អ ហួស បាន​គ្រង​ម្កុដ Miss…

រាជធានី​ភ្នំពេញ ៖ ដូច​ការ​រំពឹង​ទុក នៅ​ទីបំផុត បេក្ខភាព ជូ​រី ល្អ ហួស បាន​គ្រង​ម្កុដ Miss teen Cambodia 2025 ហើយ បន្ទាប់​ពី​រូប​នាង​បាន​យកឈ្នះ​លើ​បណ្តា​បេក្ខភាព​ជា​ច្រើន​រូប ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត​ដែល​បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

យ៉ាងណា មុន​ការ​ឈ្នះ​ម្កុដ​នា​ពេល​នេះ ល្អ ហួស ក៏​បាន​បោះពាក្យ​សម្តី​ទៅ​កាន់​អ្នក​រិះគន់​មក​លើ​រូប​នាង​ថា អ្នកមាន​តែងតែ​ឈ្នះ ក្នុង​ពេល​ដែល​នាង​ចាត់​ទុក​ការ​លើក​ឡើង​នេះ គឺ​មិន​ត្រឹមត្រូវ​ឡើយ ដ្បិត​នាង​តែងតែ​យក​សមត្ថភាព​ដែល​ខ្លួន​មាន​សម្រាប់​ការ​ប្រកួត ពោល​នាង​មិន​បាន​ប្រើប្រាស់​លុយ​នោះ​ឡើយ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម ល្អ ហួស បាន​លើក​ឡើង​ថា បង​គិត​មក​លើ ល្អ ហួស គឺ​ខុស​ហើយ នាង​ខ្ញុំ​តែងតែ​យក​សមត្ថភាព​របស់​ខ្លួនឯង​ទៅ​ប្រកួតប្រជែង មិនមែន​ប្រើ​លុយ​ដើម្បី​ឈ្នះ​នោះ​ទេ ។ នាង​បញ្ជាក់​ថា កម្មវិធី​តែងតែ​ជ្រើសរើស​អ្នកមាន​សមត្ថភាព​ពិតប្រាកដ តែបើ​បង​ៗ​ដែល​មាន​ធនធាន និង​បង​ៗ​ដែល​មិន​មាន​ធនធាន តែបើ​សមត្ថភាព​គាត់​លើសគេ​ខ្លាំង​ជាងគេ គាត់​និង​ឈ្នះ​ម្កុដ​ដោយ​សេចក្តី​ថ្លៃថ្នូរ ។

ជា​ការ​កត់សម្គាល់ សម្រាប់​ការ​លើក​ឡើង​ពី​អ្នក​រិះគន់​មក​លើ ល្អ ហួស នា​ពេល​នេះ មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន ក៏​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ផង​ដែរ ដ្បិត​មតិ​ភាគច្រើន​យល់​ឃើញ​ដូច​គ្នា​ថា ល្អ ហួស ពិតជា​ស័ក្តិសម​ក្នុង​ការ​គ្រង​ម្កុដ ដោយ​មិនបាច់​ប្រើប្រាស់​លុយ ដោយសារ​តែ​នាង​មាន​រូប​សម្រស់ និង​សមត្ថភាព​គ្រប់គ្រាន់ ។

គួរ​បញ្ជាក់​ថា ល្អ ហួស បាន​បង្ហាញ​សមត្ថភាព និង​រូប​សម្រស់​របស់​ខ្លួន​យ៉ាង​លេចធ្លោ​នៅ​ក្នុង​ការ​ប្រកួត Miss teen Cambodia 2025 វគ្គ​ផ្តាច់​ព្រ័ត រហូត​ធ្វើ​ឲ្យ​នាង​អាច​ឈ្នះ និង​បាន​គ្រង​ម្កុដ​នៅ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​មួយ​នេះ ។ ល្អ ហួស ពិតជា​មានការ​ជឿជាក់​សម្រាប់​ការ​ប្រកួត​មួយ​នេះ ដោយសារ​តែ​នាង​មើលឃើញ​ពី​សមត្ថភាព​របស់​ខ្លួន បូក​រួម​នាង​មានបទពិសោធន៍​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​រហូត​អាច​គ្រង​ម្កុដ​នៅ​ឯ​ក្រៅប្រទេស​ផង​នោះ ទើប​នាង​បាន​បង្ហាញ​ពី​សកម្មភាព​យ៉ាង​រស់​រវើក និង​ធ្វើ​បាន​ល្អ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ ។

អ្វី​ដែល​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​វគ្គ​តស៊ូ​មតិ ដែល ល្អ ហួស បាន​ជ្រើសរើស​យក​ប្រធានបទ​ពី​ការ​ឈ្លានពាន​ពី​សំណាក់​ភាគី​សៀម​មក​លើ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ ខែ​ក​កក្កដា ដែល​កងទ័ព​ថៃ​បាន​បាញ់ប្រហារ​មក​លើ​កងទ័ព​ខ្មែរ ។ ល្អ ហួស បាន​លើក​ឡើង​ថា ២៤ ក​ក្ត​ដា ២០២៥ ទាហាន​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា ហើយ​បណ្តាល​អោយ​វី​រៈ​កងទ័ព​កម្ពុជា​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ និង​ពលី​នៅ​ក្នុង​សង្គ្រាម​ការពារ​ទឹកដី ។ សង្គ្រាម​ដែល​ថៃ​បាន​បង្ក​នោះ ក៏​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន ហើយ​ថៃ​បាន​បាញ់​បំផ្លាញ​ប្រាសាទព្រះវិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ដោយ​គ្មាន​ញញើត​ដៃ​ថែម​ទៀត​ផង ។

ល្អ ហួស ក៏​បាន​លើក​ឡើង​ពី​ការ​ចាប់ខ្លួន​ដោយ​ខុសច្បាប់​ពី​សំណាក់​កងទ័ព​ថៃ​មក​លើ​កងទ័ព​កម្ពុជា​ចំនួន​១៨​រូប ក្រោយ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ចូល​ជា​ធរមាន ហើយ​រហូត​មក​ទល់​នា​ពេល​នេះ វី​រៈ​កងទ័ព​កម្ពុជា​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​មក​វិញ​នៅឡើយ​ទេ ។

យ៉ាងណា ក្នុង​នាមរូប​នាង​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ស្នើ​ឲ្យ​ភាគី​ថៃ​ត្រូវ​ដោះ​លេង​វី​រៈ​កងទ័ព​កម្ពុជា​មក​វិញ​ដោយ​សុខ​សុវត្ថិភាព ដើម្បី​ឲ្យ​ពួក​គាត់​មក​ជួបជុំ​គ្រួសារ​វិញ ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ