Ford បានដាក់បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ ២០២៦ ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមហ៊ុន RMA Cambodia…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមហ៊ុន RMA Cambodia…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមហ៊ុន RMA Cambodia PLC បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ដោយមានការអញ្ជើញចូលរួមពី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia រួមទាំងគណៈគ្រប់គ្រង បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអតិថិជនប្រមាណជាង 2,500នាក់ ។


លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “រថយន្ត Ford Territory ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថា ជាប្រភេទរថយន្ត Compact SUV ដែលស្អាត ឆ្លាត និងទំនើបលើសគេ និងកំពុងតែមានការពេញនិយមជាខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយឥឡូវនេះ រថយន្ត Ford Territory ត្រូវបានរចនារូបរាងថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព រួមទាំងមានបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ Ford ។ រថយន្ត Ford Territory នេះ គឺត្រូវបានផលិតនៅរោងចក្រ Ford ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយស្នាដៃកូនខ្មែរ ដែលជាបុគ្គលិកជំនាញខាងផ្នែកយានយន្ត ដូចនេះ យើងអាចនិយាយដោយមោទនភាពថា រថយន្ត Ford Territory គឺជារថយន្តដែល ផលិតនៅកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក ។”




រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានការរចនាផ្នែកខាងមុខថ្មីសន្លាង ដោយការរចនាភ្លើង LED បែប 3D ដែលផ្តល់ពន្លឺភ្លឺច្បាស់ រួមជាមួយភ្លើងបំភ្លឺពេលថ្ងៃ ដែលផ្តល់នូវរូបរាងដ៏ស្រស់ស្អាត និងស៊ីវីល័យ និងការរចនាយ៉ាន់ 19 អ៊ីញថ្មី ដែលផ្តល់នូវភាពរឹងមាំ និងស្រស់ស្អាតបន្ថែមទៀត សាកសមសម្រាប់អតិថិជនគ្រប់រូប ។

កៅអីរថយន្តត្រូវបានរចនារូបរាងថ្មី ធំទូលាយ ដោយបំពាក់មកនូវខ្នើយទម្រេតក្បាលបែបថ្មីកាន់តែមានផាសុកភាពជាងមុន ចំណែកឯកៅអីអង្គុយគឺជាប្រភេទពូកស្បែកប្រណិតដែលមានពណ៌ទឹកក្រូចលាយជាមួយនឹងពណ៌ខ្មៅ រំលេចដោយថ្នេរពណ៌ទឹកក្រូចដែលតំណាងអោយថ្ងៃរះយ៉ាងស្រស់ស្អាត រួមទាំងមានមុខងារកៅអីខ្យល់ត្រជាក់ និងដំបូលកញ្ចក់យ៉ាងធំបង្កជាភាពស្រស់ស្រាយនៅពេលបើកបរ ។

រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L EcoBoost 4 ស៊ីឡាំងថ្មី បង្កើនកម្លាំងសេះ 163PS និងកម្លាំងរមួល 250Nm បំពាក់ដោយចង្កឹះលេខអេឡិចត្រូនិចបង្វិល Rotary E-Shifter ដ៏ទំនើប និងប្រអប់លេខ 7 វគ្គអូតូ ដែលធ្វើអោយការបើកបរកាន់តែរលូន ងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ។


រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានបំពាក់ដោយអេក្រង់ឌីជីថលទំហំ 12 អ៊ីញ និងអេក្រង់ Touchscreen ទំហំ 12.3 អ៊ីញ ជាមួយរូបរាងប្រព័ន្ធបច្ចេកវិទ្យាថ្មី ងាយស្រួលប្រើប្រាស់ និងអាចភ្ជាប់ Apple CarPlay ឬ Android Auto ដោយឥតខ្សែ រួមទាំងមានប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ ដែលអាចបង្ហាញរូបភាព 2D ក៏បាន 3D ក៏បាន ដែលយើងអាចចុចបង្វិលមើលរថយន្តមួយជុំ និងមានប្រព័ន្ធកាមេរ៉ាឌីជីថលនៅកញ្ចក់មើលក្រោយ ងាយស្រួលក្នុងពេលថយចេញ/ចូលច្រកផ្សេងៗ និងប្រព័ន្ធភ្លើងលម្អផ្នែកខាងក្នុងរថយន្តចម្រុះពណ៌ ដែលធ្វើអោយការបើកបរនាពេលរាត្រីកាន់តែរស់រវើក រួមទាំងមានប្រព័ន្ធម៉ាស៊ីនត្រជាក់បែងចែកជា ២ ផ្នែក ដែលមានប្រព័ន្ធបន្សុទ្ធខ្យល់កម្រិត PM 2.5 ហើយលើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានបំពាក់ដោយប្រព័ន្ធបំពងសម្លេង 3D ម៉ាក Arkamys™ ដ៏ល្បីល្បាញរបស់ប្រទេសបារាំង ដែលបង្កើតបាននូវសម្លេង Surround Sound យ៉ាងពិរោះរណ្តំ ផ្តល់នូវបទពិសោធន៍មួយយ៉ាងស្រស់ស្រាយនៅពេលបើកបរ ។



ជាពិសេស រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 នៅតែបន្តបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន ដូចជា ៖
• ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវៀសជើង (Hands-free Liftgate)
• ប្រព័ន្ធចាក់សោររថយន្តដោយស្វ័យប្រវត្តនៅពេលដើរចេញ (Intelligence Lock)
• ប្រព័ន្ធបញ្ឆេះ/ពន្លត់រថយន្តពីចម្ងាយ (Remote Start/Stop)
• ប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes): សន្សំសំចៃ Eco, ផ្លូវធម្មតា Normal, ស្ព័រ Sport, ផ្លូវឧបសគ្គ Trail
• ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ (Adaptive Cruise Control)
• ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Assist)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ (Forward Collision Warning)
• ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្ត (Automatic Emergency Braking)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ (Rear Cross Traffic Alert)
• ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
• និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត ។

លើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានជម្រើសពណ៌ជាច្រើនដូចជា ពណ៌ខៀវ (Panther Blue) ពណ៌សកាម៉ៃ (Crystal Pear White) ពណ៌ប្រផេះ (Lustrous Gray) ពណ៌ខ្មៅ (Panther Black) ពណ៌ក្រហម (Ruby Red) និងជម្រើសពណ៌ថ្មីគឺ ពណ៌បៃតងខ្ចី (Oasis Green) ជាមួយនឹងតម្លៃពិសេសត្រឹមតែ $42,900 ដុល្លារតែប៉ុណ្ណោះ។ សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 និងព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
សាខាព្រះមុនីវង្ស 078 999 773
សាខាទឹកថ្លា 095 939 939
សាខាទូលសង្កែ 078 935 935
សាខាជ្រោយចង្វារ 017 999 027
សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
សាខាបឹងបៃតង 099 999 747
សាខា 60 ម៉ែត្រ 077 666 856
សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ