រាជធានីភ្នំពេញ៖ Metra Estate Legacy ដែលជាក្រុមហ៊ុន អចលនទ្រព្យអភិវឌ្ឍលំនៅឋាន ឈានមុខគេមួយ នៅក្នុង ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ដែលមានចំងាយត្រឹមតែ១២គីឡូម៉ែត្រប៉ុណ្ណោះ ពីវត្តភ្នំ បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយនឹង 90% នៃ 209យូនីត នៅក្នុងដំណាក់កាលទី 1A ត្រូវបានចុះឈ្មោះជាវរួចហើយ ។
សមិទ្ធផលដ៏សំខាន់នេះ សម្រេចបានតាមរយៈដៃគូយុទ្ធសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយវិស័យលំនៅឋាន ក្នុងប្រទេសកម្ពុជា។ Metra Estate Legacy បានផ្តល់ជូននូវលំនៅឋាន ដែលមានគុណភាព និងមានទីតាំងល្អ ក្នុងតម្លៃមួយឱ្យប្រជាជនកម្ពុជា ដែលមានប្រាក់ចំណូលមធ្យម អាច ជាវលំនៅឋាន សម្រាប់គ្រួសារ ។ ដោយនៅក្នុងទីផ្សារបច្ចុប្បន្ន 40% នៃគ្រួសារដែលមានប្រាក់ចំណូលមធ្យម នៅមិនទាន់មានការផ្គត់ផ្គង់គ្រប់គ្រាន់ចំពោះលំនៅឋានទាំងនេះ ។
ក្នុងចំណោមតម្លៃអចលនទ្រព្យប្រណីតៗ ដែលមានចំនួនច្រើនលើសលប់ និងមានតម្លៃចាប់ពី ៨០០០០ដុល្លារ ឡើងទៅ Metra Estate Legacy បានឆ្លើយតបទៅនឹងតម្រូវការទីផ្សារអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ដោយអភិវឌ្ឍនលំនៅឋាន ស្របតាមលទ្ធភាពទិញ ជាក់ស្តែងរបស់គ្រួសារ ដែលមានចំណូលមធ្យម ។
តាមរយៈលោក Kenn Yeo ដែលជាអ្នកអភិវឌ្ឍន៍ Metra Estate Legacy និងជានាយកប្រតិបត្តិក្រុមហ៊ុន Metra BCCJP Co., Ltd. បានឱ្យដឹងថា៖ « ការចាប់ផ្តើមសាងសង់ដំណាក់កាលទី 1A ដ៏រឹងមាំមុនពេលដាក់ឱ្យដំណើរការជាផ្លូវការនេះ គឺក្រោយពេលដែលទិន្នន័យឧស្សាហកម្មបានបង្ហាញថា តម្រូវការលំនៅឋាន ក្នុងប្រទេសកម្ពុជានៅមានច្រើន និងមិនទាន់បានបំពេញ សម្រាប់គ្រួសារ ដែលមានចំណូលមធ្យម។ ប្រមាណជា 90% ដែលបានចុះឈ្មោះជាវលំនៅឋាន របស់យើងនាពេលនេះ ពួកគេមិនមែនត្រឹមតែជាអ្នកទិញនោះទេ តែពួកគាត់គឺជាគ្រួសារកម្ពុជា ដែលមានប្រាក់ចំណូលមធ្យម ភាគច្រើនកំពុងស្វែងរក ផ្ទះដំបូង សម្រាប់គ្រួសាររបស់ពួកគេ» ។
Metra ផ្តោតសំខាន់ជាពិសេសលើគ្រួសារ ដែលមានប្រាក់ចំណូលរួមគ្នា (ប្តីប្រពន្ធ, មនុស្សពេញវ័យធ្វើការពីរនាក់, ឬច្រើននាក់) ជាមធ្យមចាប់ពី 900 ដុល្លារ ទៅ 1,200 ដុល្លារក្នុងមួយខែ ដោយពួកគាត់ជាអ្នកធ្វើការងារ៖ គ្រូបង្រៀន បុគ្គលិកថែទាំសុខភាព មន្ត្រីរដ្ឋាភិបាល ម្ចាស់អាជីវកម្មខ្នាតតូច អ្នកត្រួតពិនិត្យរោងចក្រ និងអ្នកជំនាញផ្សេងៗទៀត ដែលជាអ្នកបង្កើតឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។ យោងតាមការស្រាវជ្រាវរបស់ JICA ក្នុងរាជធានីភ្នំពេញ តម្រូវការលំនៅឋាន ប្រហែល 8,000 យូនីត ជារៀងរាល់ឆ្នាំសម្រាប់ការផ្គត់ផ្គង់ ក្នុងចំណុចមួយដែលមានតម្លៃសមរម្យ និងមានគុណភាព ដែលចំណុចទាំងនេះស្ទើរតែគ្មាន ។
ជាមួយគ្នានេះផងដែរ តាមរយៈ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្លែងក្នុងពិធីបើកការដា្ឋនសាងសង់គម្រោងអភិវឌ្ឍនលំនៅឋានរបស់ក្រុមហ៊ុន METRA BCCJP Co., Ltd. នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូដ៍សំខាន់បំផុតដែលមិនអាចខ្វះបានក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតការងារ ការលើកកម្ពស់ផលិតភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែង របស់កម្ពុជាលើទីផ្សារក្នុងតំបន់ និងសកលលោក» ។
ឯកឧត្តម ទេព ធន បន្តថា តម្រោងអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុន METRA BCCJP Co., Ltd. ជាការចូលរួមចំណែកក្នុងការអនុវត្តនូវសមរភូមិទី៤ “កិច្ចការលំនៅឋាន” ដែលអាចឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យជា“ទ្រនំសុភមង្គល” ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដោយផ្តោតលើក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម លើកកម្ពស់សុវត្ថិភាពកាន់កាប់លំនៅឋាន ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងវិស័យអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងបង្កើនការទទួលបានគេហសេវាចាំបាច់នានា ដែលជាការរួមចំណែកដ៍សំខាន់ដល់ការដោះស្រាយបញ្ហារៀបចំក្រុង និងនគរូបនីយកម្ម ។
សូមជម្រាបផងដែរថា Metra Estate Legacy ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺជាលំនៅឋានដែលមានតម្លៃសមរម្យ ផ្តល់នូវគុណភាព សេចក្តីថ្លៃថ្នូរ និងទីតាំងយុទ្ធសាស្ត្រ ក្នុងតម្លៃដែលស្របនឹងសមត្ថភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាដែលមានចំណូលមធ្យម៕ អត្ថបទសហការ
Company Name: METRA BCCJP Co., Ltd. Website: metracambodia.com Email: info@metracambodia.com Tel: +855 16-311-948 Address: No. 241, Street 63, Metra Tower, Sangkat Boeng Keng Kang 1, Khan Chamkarmon, Phnom Penh, Cambodia.
ចែករំលែកព័តមាននេះ