ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ចុះ​ប្រមូល​ទិញ​ស្រូវ​ផ្ទាល់​មុនគេ​បង្អស់​ពី​កសិករ ដែល​មានគ្រួសារ​ជាកងទ័ព​ជួរ​មុខ នៅ​ខេត្តព្រះវិហារ

2 នាទី មុន
  • ព្រះវិហារ

ខេត្ត​ព្រះ​វិហារ​ ៖ ក្នុង​ឆន្ទៈ គាំទ្រ​កសិករ​ខ្មែរ លើក​ស្ទួយ​កសិផល​ក្នុងស្រុក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន ជីប…

ខេត្ត​ព្រះ​វិហារ​ ៖ ក្នុង​ឆន្ទៈ គាំទ្រ​កសិករ​ខ្មែរ លើក​ស្ទួយ​កសិផល​ក្នុងស្រុក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន ជីប ម៉ុង ជា​ក្រុមហ៊ុនមេ បាន​ចុះ​ទៅ ទិញ​ស្រូវ​ដោយ​ផ្ទាល់​ដៃ​ពី​កសិករ នៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃ អាទិត្យ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ ​។

ក្រោម​ការ​ដឹកនាំ​ពី អ្នកឧកញ៉ា លាង ម៉េ​ង ក្រុមហ៊ុន​កូន​ខ្មែរ​មួយ​នេះ បើក​យុទ្ធនាការ ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ដែល​ជួប​ការ​លំបាក​ពិតប្រាកដ ជា​ពិសេស​នៅ​តំបន់​ខេត្តព្រះវិហារ​មុនគេ ដើម្បី​ជួយ​សម្រួល​ទុក្ខ​លំបាក​របស់​កសិករ​ខ្មែរ​មានគ្រួសារ​ជា​កងទ័ព​ជួរ​មុខ កំពុង​បំពេញភារកិច្ច​ការពារ​ជាតិ​។ ក្នុង​ស្មារតី ខ្មែរ​ជួយ​ខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ទិញ​ស្រូវ​ក្នុង​តម្លៃ ១,០០០ រៀល​/គីឡូក្រាម ចំនួន ៥,០០០ តោន ពី​គ្រប់​បណ្តា​ប្រជា​កសិករ​ទាំងអស់ ទូ​ទាំង​ប្រទេស​ ។

នេះ​មិន​ត្រឹម​ជួយ​កសិករ​ក្នុង​រយៈពេល​តែ ១ ឆ្នាំ​នោះ​ទេ ប៉ុន្តែ​នឹង​ជួយ​ប្រមូល​ទិញ​ស្រូវ ៥,០០០ តោន ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឱ្យ​កសិករ​ខ្មែរ បន្ត​ទទួល​បាន​ប្រាក់​ចំណូល​ពី​ផលិតផល​កសិកម្ម​របស់​ពួក​គាត់ ធ្វើ​ឱ្យ​កសិករ​យើង​មាន​កម្លាំងចិត្ត​ក្នុង​ការ​បង្កបង្កើន​ផល និង​ងាក​មក​ដាំ​ដុះ​ពូជស្រូវ​ខ្មែរ​ឱ្យ​បាន​ច្រើន​ឡើង​វិញ ​។

ជាមួយនឹង​ស្មារតី​ចេះ​ជួយ​គ្នា​ពេល​គ្រា​លំបាក​នេះ ស្រូវ​ដែល​ទិញ​បាន ក្រុមហ៊ុន​នឹង​យក​មក​ចែកចាយ​លក់​នៅ​តាម បណ្តា ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត (Chip Mong Supermarket) ទាំង ១៥ ទីតាំង ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​តម្លៃ​ដដែល​ដោយ​មិន​គិត​ពី​ប្រាក់​ចំណេញ ពោល​គឺ​ធ្វើ​យ៉ាងណា​គាំទ្រ​កសិករ​ខ្មែរ លើក​ស្ទួយ​កសិផល​ក្នុងស្រុក ជៀស​ផុត​ពី​ទុក្ខ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ។

ខ្មែរ ប៊ែ​វើ​រី​ជី​ស សូម​លើកទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម​គាំទ្រ​ផលិតផល​ក្នុងស្រុក ជា​ពិសេស​ស្រូវ​អង្ករ​ខ្មែរ​ឱ្យ​បាន​កាន់តែ​ច្រើន​តាម​ដែរ​អាច​ធ្វើ​បាន​។ ការ​ចូលរួម​របស់​យើង​ទាំងអស់​គ្នា នឹង​ជា​កម្លាំង​ច​លករ​ធ្វើ​ឱ្យ​កសិករ​ខ្មែរ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ និង​ជា​ជំហាន​ថ្មី​នាំ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​មួយ​កម្រិត​ទៀត ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​នៅ​ពីក្រោយ​គាំទ្រ ផលិតផល​កសិករ​ខ្មែរ​!
ខ្មែរ​ជួយ​ខ្មែរ​! យើង​ទាំងអស់​គ្នា​រួម​គ្នា​ជា​ធ្លុង​មួយ​លើក​ស្ទួយ​ផលិតផល​ជាតិ​! ៕ អត្ថបទសហការ