រួមសុខរួមទុក្ខ ! វីតាល់ នាំយកទឹកបរិសុទ្ធចែកជនភៀសសឹក ដល់ជំរុំទាំងយប់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុន វីតាល់ បាននាំយកទឹកបរិសុទ្ធ ចែកជូនជនភៀសសឹកទាំងយប់ នៅជំរុំវត្តច័ន្ទស៊ី សាមគ្គី រតនារាម ស្រុកអូរជ្រៅ…
ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុន វីតាល់ បាននាំយកទឹកបរិសុទ្ធ ចែកជូនជនភៀសសឹកទាំងយប់ នៅជំរុំវត្តច័ន្ទស៊ី សាមគ្គី រតនារាម ស្រុកអូរជ្រៅ…
ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុន វីតាល់ បាននាំយកទឹកបរិសុទ្ធ ចែកជូនជនភៀសសឹកទាំងយប់ នៅជំរុំវត្តច័ន្ទស៊ី សាមគ្គី រតនារាម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការចែកជូនទឹកនេះ ដើម្បីចូលរួមចំណែកគិតគូរពីសុខទុក្ខប្រជាជនខ្មែរ និងសុខមាលភាពអំឡុងពេលស្នាក់នៅជំរំ ។

សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២៥៧គ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីមានការបាញ់ប្រហារទៅលើពលរដ្ឋខ្មែរពីកងកម្លាំងប្រដាប់អាវុធថៃ ទៅលើជនស៊ីវិលស្លូតត្រង់ខ្មែរ ។ កងទ័ពថៃបានបើកការវាយប្រហារបាញ់រះសន្ធាប់មកលើលំនៅឋានប្រជាពលរដ្ឋខ្មែររស់នៅតាមខ្សែបន្ទាត់ជិតព្រំដែនខ្មែរ-ថៃ ។

សូមបញ្ជាក់ថា កាលពីសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ យោធាថៃបានបាញ់ប្រហារមកលើលំនៅឋានបងប្អូនប្រជាពលរដ្ឋខ្មែរ ជនស៊ីវិល នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានសា្លប់ភ្លាមៗនៅកន្លែង និងរងរបួសមានចំនួន ៣នាក់ ៕ អត្ថបទសហការ












ចែករំលែកព័តមាននេះ