ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកទឹកចិត្ត Baiyi Club ឱ្យ​នាំ​យក​ម៉ាក​យីហោ​ល្បី​ៗ និង​វិនិយោគិន​ចិន​មក​កម្ពុជា

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ Baiyi Club ដឹកនាំ​ដោយ​លោក វ៉ាង យ៉ុ​ង (Wang Yong)…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ Baiyi Club ដឹកនាំ​ដោយ​លោក វ៉ាង យ៉ុ​ង (Wang Yong) ប្រធាន​ក្រុមហ៊ុន TopBrand Union, ស្ថាបនិក Baiyi Club និង​ជា​ប្រធាន China Brand Festival កាលពី​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នា​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជា វុ​ទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​កត់សម្គាល់​ឃើញ​ថា វត្តមាន​របស់​ម៉ាក​យីហោ​ល្បី​ៗ​របស់​ចិន​កំពុង​តែ​លេចឡើង និង​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​យានយន្ត និង​គ្រឿង​អេ​ទ្បិ​ច​ត្រូ​និក ។

តាម​រយៈ​ជំនួប​លើក​នេះ លោក​អគ្គលេខាធិការ​សង្ឃឹមថា គណៈប្រតិភូ​ដែល​ជា​សមាជិក​នៅ​ក្នុង​សម្ព័ន្ធ​ធុរកិច្ច Baiyi Club នឹង​នាំ​យក​ម៉ាក​ល្បី​ៗ​របស់​ចិន​ក៏​ដូច​ជា​ជំរុញ​វិនិយោគិន​ចិន​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។

ប្រភព​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យ​ដឹង​ទៀត​ថា លោក​អគ្គលេខាធិការ​ក៏​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ពី​ទំនាក់ទំនង​ការទូត និង​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន ដែល​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​ប្រទេស​ទាំង​ពីរ ។ លោក​ក៏​បាន​លើក​ទ្បើ​ង​ពី​ភាពល្អ​ប្រសើរ​នៃ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ដែល​មាន​ភាព​បើកចំហ និង​អំណោយផល ដោយ​ឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើន​វិនិយោគ ។ រីឯ​ទំហំ​វិនិយោគ​របស់​ចិន​នៅ​តែ​រក្សា​បាន​នូវ​ចំណាត់ថ្នាក់​លេខ ១ ក្នុង​រយៈពេល​មួយ​ទស្សវត្សរ៍​នេះ ។

មួយវិញទៀត លោក​អគ្គលេខាធិការ​ក៏​បាន​ជម្រាប​ជូន​ថា កម្ពុជា​បាន​មានគំនិត​ផ្តួចផ្តើម​ឧស្សាហកម្ម​សមា​ហរ​ណ (Integrated Industrial Initiative) សំដៅ​ចាប់​យក​នូវ​ការ​វិនិយោគ​របស់​ចិន​ក្នុង​ចង្កោម​ឧស្សាហកម្ម​ដែល​អាច​ធានា​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ពិសេស​ការ​ផលិត​វត្ថុធាតុដើម និង​ផលិតផល​ពាក់កណ្តាល​សម្រេច ។ ក្នុង​ន័យ​នេះ​លោក​អគ្គលេខាធិការ​បាន​ស្នើ​ឱ្យ​គណៈប្រតិភូ​គិតគូរ​ពី​ការ​វិនិយោគ​ក្នុង​ការ​ផលិត​វត្ថុធាតុដើម ឬ​ផលិតផល​ពាក់កណ្តាល​សម្រេច​នៅ​កម្ពុជា​ដែល​បច្ចុប្បន្ន​កំពុង​មាន​សក្តានុពល​ខ្ពស់ ។

លោក វ៉ាង យ៉ុ​ង បាន​ជម្រាប​ជូន​ពី​សាវតា​របស់ Baiyi Club ដែល​ត្រូវ​បាន​បង្កើត​ទ្បើ​ង​តាំងពី​ឆ្នាំ ១៩៩៦ ដើម្បី​ចងក្រង​ជា​សម្ព័ន្ធ​ធុរកិច្ច​ចិន​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​ម៉ាក​យីហោ (Brand) ឱ្យ​មាន​លក្ខណៈ​អន្តរជាតិ ជា​ពិសេស​ការ​ស្វែងរក​ទីផ្សារ​ដែល​ទើបតែ​ងើប​ទ្បើ​ង ។ បច្ចុប្បន្ន Baiyi Club មាន​សមាជិក​ជា​សហគ្រាស​ធំ​ៗ​ជា​ច្រើន ដែល​មានកម្ម​វត្ថុ​អាជីវកម្ម​ក្នុង​វិស័យ​មួយ​ច​នួន​ដូច​ជា ៖ យានយន្ត បរិស្ថាន មូលប័ត្រ និង​ការ​ផលិត​បរិក្ខារ​វេជ្ជសាស្ត្រ​។​ល​។

បន្ថែម​ពី​នេះ លោក វ៉ាង យ៉ុ​ង បាន​ធ្វើការ​កត់​សម្គាល់ថា កម្ពុជា​មា​នក​ណើ​ន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​, មាន​ស្ថិរភាព​នយោបាយ​, សម្បូរ​ធនធានធម្មជាតិ ហើយ​មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល​ដល់​ការ​ទាក់ទាញ​វិនិយោគ ។ ជា​រួម​សមាជិក​គណៈប្រតិភូ​បាន​កត់សម្គាល់​ឃើញ​ថា កម្ពុជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ ហើយ​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា​ពិតជា​មាន​ភាព​អំណោយផល ។ សមាជិក​គណៈប្រតិភូ​បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុង​ការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ ៕

ប្រភព​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យ​ដឹង​ទៀត​ថា លោក​អគ្គលេខាធិការ​ក៏​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ពី​ទំនាក់ទំនង​ការទូត និង​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន ដែល​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​ប្រទេស​ទាំង​ពីរ ។ លោក​ក៏​បាន​លើក​ទ្បើ​ង​ពី​ភាពល្អ​ប្រសើរ​នៃ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ដែល​មាន​ភាព​បើកចំហ និង​អំណោយផល ដោយ​ឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើន​វិនិយោគ ។ រីឯ​ទំហំ​វិនិយោគ​របស់​ចិន​នៅ​តែ​រក្សា​បាន​នូវ​ចំណាត់ថ្នាក់​លេខ ១ ក្នុង​រយៈពេល​មួយ​ទស្សវត្សរ៍​នេះ ៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ