ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់​ក្នុងផ្ទះ​៤​នេះ មិន​គួរ​ឱ្យ​​អ្នក​ផ្សេង​ខ្ចី​ទេ​ ទើប​លុយ​មិន​រត់​ចោល​អស់

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របស់​ដែល​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ខ្ចី​។ តើ​មាន​អ្វី​ខ្លះទៅ? -អ្នក​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ខ្ចី​ឡាន​នោះ​ទេ ព្រោះ​បើ​កើត​មាន​បញ្ហា​អ្វី អ្នកជា​ម្ចាស់​ឡាន​ជា​អ្នក​ទទួលខុសត្រូវ​។ ដូចនេះ អ្នក​មិន​គួរ​ឲ្យ​នរណា​ខ្ចី​ឡាន​ផ្តេសផ្តាស​នោះ​ឡើយ ទើប​មិន​ជួប​បញ្ហា​។ -អ្នក​ក៏​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ខ្ចី​អត្ត​សញ្ញាណប័ណ្ណ​ដែរ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របស់​ដែល​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ខ្ចី​។ តើ​មាន​អ្វី​ខ្លះទៅ?

-អ្នក​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ខ្ចី​ឡាន​នោះ​ទេ ព្រោះ​បើ​កើត​មាន​បញ្ហា​អ្វី អ្នកជា​ម្ចាស់​ឡាន​ជា​អ្នក​ទទួលខុសត្រូវ​។ ដូចនេះ អ្នក​មិន​គួរ​ឲ្យ​នរណា​ខ្ចី​ឡាន​ផ្តេសផ្តាស​នោះ​ឡើយ ទើប​មិន​ជួប​បញ្ហា​។

-អ្នក​ក៏​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ខ្ចី​អត្ត​សញ្ញាណប័ណ្ណ​ដែរ ព្រោះ​វា​ជា​របស់​សំខាន់​បំផុត​។ ប្រសិនជា​អ្នក​ដទៃ​ខ្ចី​រួច​ទៅ​ធ្វើ​រឿង​ខុសច្បាប់ នោះ​អ្នក​នឹង​ប្រឈម​នឹង​បញ្ហា​ធំ​ជា​មិន​ខាន​ឡើយ​។

-ទូរស័ព្ទ​ក៏​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ខ្ចី​ដែរ ព្រោះ​ក្នុង​នោះ​ផ្ទុក​ទៅ​ដោយ​រឿង​សំខាន់​របស់​អ្នក ព្រមទាំង​អាថ៌​កំបាំង​ផង​ដែរ​។ ប្រសិនជា​អ្នក​ឲ្យ​អ្នក​ដទៃ​ខ្ចី នោះ​អ្នក​នឹង​អាច​ជួប​បញ្ហា​ធំ​បាន​ដោយ​មិនដឹង​ខ្លួន​។

-លុយ​ក៏​មិន​គួរ​ឲ្យ​គេ​ខ្ចី​ផ្តេសផ្តាស​ដែរ ព្រោះ​ខ្ចី​រួច នឹង​ពិបាក​ទារ​មក​វិញ​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មនោសញ្ចេតនា​របស់​អ្នក​អាច​បំផ្លាញ​បាន​។ ជា​ពិសេស បើ​គេ​រត់​បាត់ អ្នក​នឹង​មិន​អាច​យក​លុយ​មក​វិញ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ