ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ ជា សិរី ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប ប្រទេសម៉ាឡេស៊ី

3 ម៉ោង មុន

រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន អ អេច…

រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោក Nurjesmi bin Mohd Nashir នាយកគ្រប់គ្រងសាជីវកម្ម និង លោក Danny Quah Boon Leng នាយកគ្រប់គ្រងអាជីវកម្មអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។

ក្នុងជំនួបនេះ លោក Danny Quah Boon Leng បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ ធនាគារអ អេច ប៊ី (ខេមបូឌា) នៅកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងបានលើកសរសើរពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសការរីកចម្រើននៃប្រព័ន្ធទូទាត់បាគង ។ លើសពីនេះ ភាគទុនិកក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប ក៏បានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកប្រតិបត្តិការនៅកម្ពុជាថែមទៀត តាមរយៈប្រតិបត្តិការ ធនាគារ អ អេច ប៊ី (ខេមបូឌា) និងបន្តចូលរួមលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យធនាគារ ។

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានថ្លែងអំណរគុណចំពោះការតាំងចិត្តក្នុងការពង្រីកប្រតិបត្តិការនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងផលិតកម្មកែច្នៃនានា ។ បន្ថែមលើនេះ លោកជំទាវក៏បានចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងសារៈសំខាន់នៃការលើកកម្ពស់តម្លាភាពហិរញ្ញវត្ថុផងដែរ ៕ អត្ថបទសហការ