ការទទួលស្គាល់ពីស្នាដៃជ័យជម្នះក្នុងការប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់
- ភ្នំពេញ
រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៖ សហគ្រិនខ្មែរបានរៀបចំ “ពិធីប្រកាសជ័យលាភីការប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់”…
រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៖ សហគ្រិនខ្មែរបានរៀបចំ “ពិធីប្រកាសជ័យលាភីការប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់”…
រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៖ សហគ្រិនខ្មែរបានរៀបចំ “ពិធីប្រកាសជ័យលាភីការប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់” ។ ការប្រកួតប្រជែងនេះបានទាក់ទាញអ្នកចូលរួមប្រមាណ ២០០នាក់ ដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងបច្ចេកទេសផលិតទំនើបក្នុងវិស័យឧស្សាហកម្មច្នៃម៉ូតសម្លៀកបំពាក់នៅកម្ពុជា ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានស្វាគមន៍ ដៃគូគាំទ្រគណៈកម្មការវិនិច្ឆ័យ បេក្ខជន និងភ្ញៀវកិត្តិយ ដែលបានចូលរួមក្នុងបេសកកម្មរបស់សហគ្រិនខ្មែរ កសាងវេទិកាដ៏រឹងមាំសម្រាប់សហគ្រិន ដើម្បីបង្ហាញទេពកោសល្យ និងលើកកម្ពស់ភាពច្នៃប្រឌិតនៃម៉ាកយីហោក្នុងស្រុក ។
ម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ៖

គួររំលេចផងដែរថា វិស័យកាត់ដេរវាយនភ័ណ្ឌ និងសម្លៀកបំពាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុង ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ស្មើនឹង ៥២% នៃទំហំនាំចេញសរុបក្នុងឆ្នាំ ២០២៤ គិតជាទឹកប្រាក់ប្រមាណ ១៣ពាន់លានដុល្លារ និងបានបង្កើតរោងចក្ររហូតដល់ជាង ១៦០០ កន្លែង ដែលផ្តល់ការងារដោយផ្ទាល់ដល់កម្មករជាង ៩០០.០០០ នាក់ ។ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ អនុវិស័យនេះ សហគ្រិនខ្មែរបានរៀបចំកម្មវិធីប្រកួតប្រជែងកាត់ដេរ ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ក្រោមប្រធានបទ “សម្លៀកបំពាក់ធ្វើការ ច្នៃពីក្រមាខ្មែរ” ដែលជំរុញសង្វាក់ផលិតកម្មវត្ថុធាតុ ដើមក្នុងស្រុក បង្កើនការយល់ដឹង និងពង្រឹងភាពធន់ក្នុងវិស័យកំណើនសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ សហគ្រិនខ្មែរ បានបង្កើតវេទិកា ដែលឆ្លើយតមទៅនឹងការរីកលូតលាស់ក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ ប៉ុន្តែបានបន្ថែមក្នុងការសម្រួច និងបង្កើតជាយុទ្ធសាស្តស្រ្តអនុវិស័យច្នៃ និងបង្ហាញម៉ូតសម្លៀកបំពាក់ ដែលផ្អែកលើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាមួយបច្ចេកទេសផលិតកម្មទំនើប ។”
សហគ្រិនខ្មែរ សូមថ្លែងអំណរគុណ ចំពោះដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូយុទ្ធសាស្ត្រ គណៈកម្មការ គ្រូបណ្ដុះបណ្ដាល និងបេក្ខជនប្រកួតប្រជែង ដែលចូលរួមក្នុងការកសាងសហគ្រិនភាព លើកកម្ពស់ សមត្ថភាព និងបង្កើនភាពច្នៃប្រឌិត ធ្វើឱ្យមានភាពប្រកួតប្រជែងទាំងទីផ្សារក្នុងតំបន់ និងសកលលោក ។


សហគ្រិនខ្មែរសូមអញ្ចើញសាធារណៈជន ចូលរួមដេញថ្លៃម៉ូតសម្លៀកបំពាក់ ដែលជាស្នាដៃក្នុងកម្មវិធី កាត់ដេរផលិតផល វាយនភណ្ឌ និងសម្លៀកបំពាក់ តាមរយៈតំណភ្ចាប់ខាងក្រោម ៖
https://www.eurocham-cambodia.org/uploads/69294-en_cambodia-gft-sectoral-brief-issue-4_final.pdf
អត្ថបទសហការ


ចែករំលែកព័តមាននេះ