ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​នៅ​កម្ពុជា ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​អំពើ​ចាប់រំ.លោ.ភ​បូក​លើ​ពលករ​ស្ត្រី​កម្ពុជា​ដោយ​កងទ័ព​ឈុត​ខ្មៅ​ថៃ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា​តំណាង​ឱ្យ​កម្មករនិយោជិត​រាប់​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​អំពើ​យ៉ាង​សាហាវព្រៃផ្សៃ​ យង់ឃ្នង​តិរច្ឆាន​គ្មាន​មនុស្សធម៌ ​របស់​យោធា​ឈុត​ខ្មៅ​ថៃ…

រាជធានីភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា​តំណាង​ឱ្យ​កម្មករនិយោជិត​រាប់​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​អំពើ​យ៉ាង​សាហាវព្រៃផ្សៃ​ យង់ឃ្នង​តិរច្ឆាន​គ្មាន​មនុស្សធម៌ ​របស់​យោធា​ឈុត​ខ្មៅ​ថៃ ដែល​បាន​ចាប់រំលោភ​បូ.ក​លើ​ពលករ​ជានា​រី​ខ្មែរ​ម្នាក់ និង​ធ្វើ​ទារុណកម្ម​ដល់​ពលករ​ផ្សេង​ទៀត​ ដែល​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ ​ពេល​ជិត​ដល់​ព្រំដែន​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០២៥ ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​យ៉ាង​សាហាវព្រៃផ្សៃ​យង់ឃ្នង​របស់​យោធា​ឈុត​ខ្មៅ​ថៃ​មក​លើ ពល​ការិនី​ចំណាកស្រុក​កម្ពុជា គឺជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ជាតិ​នៃ​ពលករ​ចំណាកស្រុក ដែល​ត្រូវ​បានការ​ពារ​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា លិខិត​តុ​បក​រណ៍​អាស៊ាន ច្បាប់​អន្តរជាតិ និង​អនុសញ្ញា CEDAW ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ​ចំពោះ​ទាហាន​ឈុត​ខ្មៅ​ថៃ​ ៧​ នាក់ ដែល​បាន​រំលោភ​សេពសន្ថវៈ​លើ​រាង​កាយ និង​វាយដំ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​បំណង​ត្រឡប់​ប្រទេស​កំណើត​វិញ​ ។ ទ​ង្វើ​របស់​យោធា​ថៃ​នេះ បាន​បង្ហាញ​ពី​អត្ថ​ចរិត​ដ៏​សាហាវឃោរឃៅ​ព្រៃផ្សៃ ​របស់​ក្រុម​យោធា​ថៃ​ ដែល​តែង​ប្រព្រឹត្ត​មក​លើ​ពលរដ្ឋ​កម្ពុជា​» ​។

ស្រ​ដៀង​គ្នា​នេះ លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា លើក​ឡើង​ថា ករណី​រំលោភ បំពាន​ដ៏​ឃោរឃៅ​មិន​អាច​ទទួលយក​បាន​នេះ មិន​ត្រឹមតែ​ជា​អំពើ​អមនុស្សធម៌​ទៅ​លើ​ជន​រង​គ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​បំពាន​លើ​គោលការណ៍​មនុស្សធម៌ របស់​សមាគម​ប្រជាជាតិ​អាស៊ី​អា​គ្នេ យ៍ (ASEAN) ដែល​មាន​បំណង​លើកកម្ពស់ និង​ធានា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់ ​។ លោក​បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​វប្បធម៌​និទណ្ឌភាព និង​ការ​មិន​គោរព​សិទ្ធិ​នារី​ពាក់ព័ន្ធ​ នឹង​កង​កម្លាំងយោធា​ឈុត​ខ្មៅ​របស់​ថៃ ដែល​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព និង​សិទ្ធិ​របស់​ពល​ការិនី​កម្ពុជា ព្រមទាំង​ក្រុម​អ្នក​ចំណាកស្រុក​ដទៃ​ទៀត ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ថ្កោលទោស ​ចំពោះ​ទ​ង្វើ​ព្រៃផ្សៃ​អមនុស្សធម៌ របស់​យោធា​ឈុត​ខ្មៅ​ថៃ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ ​ដល់​សតិអារម្មណ៍​ស្ត្រី​ជា​ពល​ការិនី​ចំណាកស្រុក​កម្ពុជា ​។ ទ​ង្វើ​នេះ យើង​មិន​អាច​ទទួលយក​បាន ព្រោះ​ជា​ទ​ង្វើ​ព្រៃផ្សៃ អាក្រក់​ក្រៃ​លែង ដែល​ជាតិ​សាសន៍​យើង​មិន​ដែល​មាន​សមត្ថកិច្ច​ណា​ធ្វើ​បែប​នេះនោះ​ទេ ​លើ​ជាតិ​សាសន៍​ដទៃ​»​ ។

ទន្ទឹម​នេះ លោក ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ និង​ជា​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​បង្ហាញ​ក្តី​រន្ធត់​ចិត្ត​ចំពោះ​ទ​ង្វើ​អមនុស្សធម៌ ​ដែល​ប្រព្រឹត្ត​ដោយ​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​បាន​រំលោភ​ស្ត្រី​ជា​ពលករ​ខ្មែរ និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពលរដ្ឋ​កម្ពុជា ​។

លោក​ថ្លែង​ថា​៖ «​នេះ​ជា​ទ​ង្វើ​ឧក្រិដ្ឋ​ដែល​មិន​អាច​អត់អោន​ឱ្យ​បាន ហើយ​ខ្ញុំ​គិត​ថា​ទ​ង្វើ​នេះ​អាច​កើត​មាន​ឡើង ​តែ​ចំពោះ​ទាហាន​ថៃ​ទេ ដែល​ជា​ប្រភេទ​ពួក​មនុស្ស​គ្មាន​បេះដូង​ជា​មនុស្ស ក្នុង​ការ​ធ្វើ​ទ​ង្វើ​ដែល​យើង​ស្ទើរតែ​មិន​ដែល​លឺ​ទាល់តែ​សោះ​ ចំពោះ​ទាហាន​បណ្តា​ប្រទេស​ផ្សេង​ៗ» ​។

ជាមួយ​គ្នា​នេះ សហជីព​នៅ​កម្ពុជា បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ទាំងអស់ ​ចាត់វិធានការ​ច្បាស់លាស់ និង​បន្ទាន់ ដើម្បី​ធានា​ការ​បញ្ឈប់​អំពើ​ហិង្សា និង​ការ​រំលោភសិទ្ធិ​ស្ត្រី​ទាំងអស់ ជា​បន្ទាន់ និង​ធានា​ឱ្យ​មាន​យុត្តិធម៌​ពេញលេញ​ សម្រាប់​ជន​រង​គ្រោះ​ ។ សូម​សហគមន៍​អន្តរជាតិ​មេត្តា​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ម៉ឹង​ម៉ាត់​ លើ​កងទ័ព​ឈុត​ខ្មៅ​ថៃ ចំពោះ​អំពើ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នេះ​ ៕ អត្ថបទសហការ