ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​ដល់​ម្ចាស់​ជ័យ​លា​ភី ក្នុង​ការ​រចនាសំបក​វេច​ខ្ចប់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៥ ៖ សហគ្រិន​ខ្មែរ​បាន​រៀបចំ “​ពិធី​ប្រកាស​ជ័យ​លា​ភី​ការ​ប្រកួត ប្រជែង​រចនា​សំបក​វេច​ខ្ចប់​”…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៥ ៖ សហគ្រិន​ខ្មែរ​បាន​រៀបចំ “​ពិធី​ប្រកាស​ជ័យ​លា​ភី​ការ​ប្រកួត ប្រជែង​រចនា​សំបក​វេច​ខ្ចប់​” ដែល​ទទួល​បានការ​ចូលរួម​ពី​សិស្សានុសិស្ស​ប្រមាណ ១០០​នាក់ ដើម្បី បង្ហាញ​ពី​នវានុវត្តន៍ និង​ជំនាញ​បច្ចេកទេស​ថ្មី ក្នុង​វិស័យ​ឧស្សាហកម្ម​វេច​ខ្ចប់ ​។

ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជានា​យក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ បាន​ស្វាគមន៍ ដៃគូ​សហ​ការណ៍ គណៈកម្មការ​វិនិច្ឆ័យ បេក្ខជន សហគ្រាស​ធន​តូច និង​ធ​ម្យ​ម និង​ភ្ញៀវ​កិត្តិ​យ ដែល​បាន​ចូលរួម​ជាមួយ​សហគ្រិន​ខ្មែរ​ក្នុង​ការ​គាំទ្រ​អាជីវកម្ម បង្កើត​ឱកាស​ផ្សារ​ភ្ជាប់​ទំនាក់ ទំនង​ថ្មី​ៗ និង​ចែករំលែក​ឧត្ត​មា​នុ​វត្ត​ន៍ ដើម្បី​ពង្រឹង​ដល់​វិស័យ​វេច​ខ្ចប់​ឱ្យ​កាន់ តែ​មាន​ភាព​ប្រកួតប្រជែង​ ។

ម្ចាស់​ជ័យ​លា​ភី​នៃ​ការ​ប្រកួតប្រជែង​រចនា​វេច​ខ្ចប់ ​៖

វិស័យ​វេច​ខ្ចប់​នៅ​កម្ពុជា កំពុង​វិ​វ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស ហើយ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ការ​ចូលរួម​ប្រកួត ប្រជែង​ក្នុង​ទីផ្សារ​របស់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs) ដែល​បាន ចូលរួម​ចំណែក ប្រមាណ​ជាង ៥៨% នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​។ ​[*] សំបក​វេច​ខ្ចប់​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្ហាញ​ពីមុខ​មាត់​ថ្មី​នៃ​អត្តសញ្ញាណ​ខ្មែរ (Made in Cambodia) សម្រាប់​ទីផ្សារ​នាំ​ចេញ ​។ សហគ្រិន​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រកួត​រចនា​សំបក​វេច​ខ្ចប់ ដែល​គាំទ្រ យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​វេច​ខ្ចស់​នៅ​កម្ពុជា ក្នុង​ការ​លើកកម្ពស់​គុណភាព​ផលិតផល បង្កើន​និង សម្រួល​ដល់​ការ​ចូល​ទីផ្សារ​ ។

ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ បាន​មាន​ប្រសាសន៍​ថា «ខណៈ​ពេល​ដែល​គុណភាព​ស្តង់ដារ ផលិតផល​មាន​សារៈសំខាន់ រីឯ​ការ​វេច​ខ្ចប់​ជា​យុទ្ធសាស្ត្រ​ប្រកួតប្រជែង​សម្រាប់​ទំនិញ​ក្នុង​ទីផ្សារ​ ។ កម្មវិធីនេះបាន​ផ្ដល់​ការ​គាំទ្រ​ដល់​សហគ្រាស ធុន​តូច និង​មធ្យម (SMEs) ដើម្បី​ជួយ​អភិវឌ្ឍ ការ​រចនា​សំបក​វេច​ខ្ចប់ បង្កើន​សោភ័ណ​ភាព​ផលិតផល និង​ផ្សព្វផ្សាយ​ពាណិជ្ជសញ្ញា» ​។​

សហគ្រិន​ខ្មែរ សូម​ថ្លែងអំណរគុណ ចំពោះ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ដៃគូ​យុទ្ធសាស្ត្រ គណៈកម្មការ គ្រូ​បណ្ដុះបណ្ដាល និង​បេក្ខជន​ប្រកួតប្រជែង ដែល​ចូលរួម​ក្នុង​ការ​កសាង​សហគ្រិនភាព លើកកម្ពស់ សមត្ថភាព និង​បង្កើន​ភាព​ច្នៃប្រឌិត ធ្វើ​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​ទាំង​ទីផ្សារ​ក្នុង​តំបន់ និង​សកលលោក ​៕ អត្ថបទសហការ

https://sdgs.un.org/sites/default/files/2020-07/Supporting_MSMEs_to_Achieve_SDGs_in_Cambodia.pdf