ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​ ជួប​សួរសុខទុក្ខ​ ពល​ការិនី​ខ្មែរ ដែលត្រូវ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃបំ.ពា.នយ៉ាងព្រៃផ្សៃ​

3 ម៉ោង មុន

ខេត្ត​បាត់ដំបង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ​ក្រសួង​ការងារ…

ខេត្ត​បាត់ដំបង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA), មណ្ឌល​ធនធាន​ពលករ​ទេសន្តរប្រវេសន៍ (MRC) របស់​គម្រោង ILO-PROTECT និង​តំណាង​ក្រុមការងារ​យុវជន ESEA អញ្ជើញ​ជួប​សួរសុខទុក្ខ​ពល​ការិនី​ខ្មែរ​ម្នាក់ ​ដែល​ត្រូវ​បាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ ​ចាប់រំលោភ​បូក​យ៉ាង​សាហាវព្រៃផ្សៃ​យង់ឃ្នង គ្មាន​មនុស្សធម៌ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខណៈ​ពេល​ ដែល​ពល​ការិនី​រង​គ្រោះ និង​ពលរដ្ឋ​កម្ពុជា ១២​នាក់​ផ្សេង​ទៀត​ធ្វើ​ដំណើរ​ឆ្លង​ដែន ​ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​កម្ពុជា ​។

ឯកឧត្តម សេង សក្តា បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ ពី​សំណាក់ ឯកឧត្តម​រដ្ឋមន្ត្រី ដោយ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ ចំពោះ​សុខទុក្ខ​របស់​ពល​ការិនី​ខ្មែរ បន្ទាប់​ពី​មានការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​យ៉ាងធ្ងន់ធ្ងរ ​។

ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​បញ្ជាក់​ជូន​ថា ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​សោកស្តាយ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​អមនុស្សធម៌ ដែល​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ធ្វើ​មក​លើ​ក្រុម​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ចំនួន ១៣​នាក់ ដោយ​បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវយង់ឃ្នង ​និង​អំពើ​ថោកទាប​រំលោភ​សេពសន្ថវៈ (​រំលោភ​បូក​) ដោយ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ទៅ​លើ​ពលករ​ខ្មែរ​ជា​ស្ត្រី ១​រូប​​។

ក្រសួង​នឹង​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​តាមដាន​ កា​រវិ​វត្ត​លើ​ករណី​នេះ និង​ករណី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ធានា​ការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ ដោយ​អនុលោម​តាម​លិខិត​បទដ្ឋាន​អន្តរជាតិ​ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ ក្រសួង​បាន​ណែនាំ ​និង​ក្រើនរំលឹក​សារ​ជា​ថ្មី​ ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​និង​ស្នាក់​នៅ​ប្រទេស​ថៃ ​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ក្នុង​ការ​ប្រឈម​នឹង​ការ​រង​នូវ​អំពើ​ហិង្សា និង​ការ​រើសអើង​នានា និង​សូម​ជ្រើសរើស​ការ​ទាក់ទង​មក​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​កម្ពុជា និង​អង្គការ​អន្តរជាតិ​ជា​ដៃគូ​របស់​កម្ពុជា ​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព ​៕ អត្ថបទសហការ