ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ខ្មែរ​ចំនួន​៦ នៅ​កូរ៉េ​ខាងត្បូង​ ចេញ​ញត្តិ​ថ្កោលទោស​ ទ​ង្វើ​អមនុស្សធម៌ ​ដែល​ទាហាន​ឈុត​ខ្មៅ​ថៃ ​បាន​ធ្វើ​មក​លើ​ក្រុម​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ

11 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ សមាគម​ខ្មែរ​ចំនួន​៦ នៅ​រ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​ចេញ​ញត្តិ​ដាច់​ដោយឡែក​ពី​គ្នា​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​អមនុស្សធម៌ ដែល​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ធ្វើ​មក​លើ​ក្រុម​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ចំនួន ១៣​នាក់…

រាជធានីភ្នំពេញ​ ៖ សមាគម​ខ្មែរ​ចំនួន​៦ នៅ​រ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​ចេញ​ញត្តិ​ដាច់​ដោយឡែក​ពី​គ្នា​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​អមនុស្សធម៌ ដែល​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ធ្វើ​មក​លើ​ក្រុម​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ចំនួន ១៣​នាក់ និង​អំពើ​ថោកទាប​ជា​ករណី​រំលោភ​សេពសន្ថវៈ​យ៉ាង​ព្រៃផ្សៃ​ ។

សមាគម​ទាំង​៦​នោះ​រួម​មាន​៖ សមាគម​ខ្មែរ​ជួយ​ខ្មែរ នៅ​ក្រុង​ហ្វា​សុង សាធារណរដ្ឋ​កូរ៉េ​, សមាគម​កម្ពុជា​សាមគ្គី​, សមាគម​អភិវឌ្ឍន៍​អនាគត​កូរ៉េ​-​កម្ពុជា​, សមាគម​ខ្មែរ​រួម​គ្នា​ដើម្បី​ខ្មែរ នៅ​សាធារណរដ្ឋ​កូរ៉េ​, សមាគម​បញ្ញវន្ដ​ខ្មែរ​នៅ​កូរ៉េ និង​សមាគម​ស្ត្រី​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ ។

តាម​រយៈ​ញត្តិ​ថ្កោលទោស​សមាគម​ខ្មែរ​ទាំង​៦ បាន​លើក​ឡើង​ពី​ទ​ង្វើ​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវយង់ឃ្នង​ក្នុង​រូបភាព​ជា​ការ​វាយដំ ទាត់​ធាក់ អុក​ស្វាយ​កាំភ្លើង ជំរិត​ទារប្រាក់ និង​អំពើ​ថោកទាប​ជាទី​បំផុត​គឺ​ករណី​ចាប់រំលោភ​សេពសន្ថវៈ (​រំលោភ​បូក​) ដោយ​ទាហាន​ឈុត​ខ្មៅ​ថៃ​ចំនួន ៧​នាក់ ទៅ​លើ​ពលករ​ខ្មែរ​ជា​ស្ត្រី ១​នាក់ ​។

ប្រភព​ដដែល​បញ្ជាក់​ថា ករណី​នេះ​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​ចាន់​បុរី នៃ​ប្រទេស​ថៃ ជាប់​ព្រំប្រទល់​ស្រុក​កំ​រៀង ខេត្តបាត់ដំបង នៃ​ប្រទេស​កម្ពុជា​នៅ​ពេល​ដែល​ពលករ​ខ្មែរ​បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ​ត្រឡប់​មក​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខណៈ​ពេល​ដែល​ច្រកព្រំដែន​គោក​កម្ពុជា​-​ថៃ​ត្រូវ​បាន​បិទ​ដោយ​ឯកតោភាគី​ពី​ភាគី​ថៃ ​។

សមាគម​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជា​ពិសេស អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ភ្នាក់ងារ​សហប្រជាជាតិ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី (UN Women) និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ សូម​ផ្តោត​ការ​យកចិត្តទុកដាក់ ជា​ពិសេស ក្នុង​ការ​តាមដាន​និង​ជំរុញ​រាជរដ្ឋាភិបាល អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ឱ្យធ្វើ​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ ជា​បន្ទាន់​ប្រកបដោយ​តម្លាភាព សំដៅ​ធានា​ឱ្យ​បាន​នូវ​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ដែល​ជា​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ និង​ការ​ការពារ​សិទ្ធិ ​៕ អត្ថបទសហការ