ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ABA ឈ្នះ​ពានរង្វាន់ «ន​វា​នុ​វត្ត​ហិរញ្ញវត្ថុឆ្នើម​ប្រចាំឆ្នាំ​» ដោយសារ​ឧត្តមភាព​ធនាគារ​ឌី​ជីថ​ល​ឈានមុខ​របស់​ខ្លួន

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារ ABA មាន​មោទនភាព ប្រកាស​អំពី​ការ​ទទួល​បាន​កិត្តិនាម ន​វា​នុ​វត្ត​ហិរញ្ញវត្ថុ​ឆ្នើម​ប្រចាំឆ្នាំ ដែល​ជា​ពានរង្វាន់​សេវាកម្ម​ហិរញ្ញវត្ថុ នៅ​ក្នុង​កម្មវិធី Asian…

រាជធានីភ្នំពេញ ៖ ធនាគារ ABA មាន​មោទនភាព ប្រកាស​អំពី​ការ​ទទួល​បាន​កិត្តិនាម ន​វា​នុ​វត្ត​ហិរញ្ញវត្ថុ​ឆ្នើម​ប្រចាំឆ្នាំ ដែល​ជា​ពានរង្វាន់​សេវាកម្ម​ហិរញ្ញវត្ថុ នៅ​ក្នុង​កម្មវិធី Asian Innovation Excellence Awards 2025​ ។ ពានរង្វាន់​នេះ ទទួលស្គាល់​ពី​ភាព​លេចធ្លោ​នាំ​មុខជា​បន្តបន្ទាប់​របស់​ធនាគារ ABA លើ​ធនាគារ​ឌី​ជី​ថ​ល និង​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​សុវត្ថិភាព ន​វា​នុ​វត្ត និង​បទ​ពិសោធ​ឈានមុខ​ដែល​ផ្តោត​ទៅ​លើ​អ្នក​ប្រើប្រាស់​ជា​ចម្បង ​។ កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ 5 ខែតុលា ឆ្នាំ 2025 នៅ Marina Bay Sands Expo and Convention Center ក្នុង​ប្រទេស​សិង្ហ​បុរី​ ។

ពានរង្វាន់​នេះ ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព​ជោគជ័យ​របស់ ABA Mobile ដែល​ជា​តួឯក​របស់​ធនាគារ ក្នុង​នាម​ជា​កម្មវិធី​ធនាគារ​ឌី​ជី​ថ​ល ដែល​បាន​នាំ​មក​នូវ​បទ​ពិសោធ​ថ្មី​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ។ ចាប់តាំងពី​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មួយ​ទស​វត្ស​កន្លង​ទៅ ABA Mobile បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ក្លាយជា​ផ្លែ​ត​ហ្វ​ម​ដ៏​ទូលំទូលាយ ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អាច​គ្រប់គ្រង​លុយកាក់ ក៏​ដូច​ជា​ប្រើប្រាស់​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ ប្រកបដោយ​ភាព​ងាយស្រួល សុវត្ថិ​ភាពរឹងមាំ និង​ទំនុកចិត្ត​ខ្ពស់ ​។

ក្នុង​ចំណោម​នវានុវត្តន៍​សំខាន់​ៗ​នៅ​ក្នុង ABA Mobile គឺមុខងារ​សោ​មុខ​សុវត្ថិភាព ដែល​ជា​បច្ចេកវិទ្យា​ស្គាល់​ផ្ទៃមុខ​ដំបូង​គេ​បង្អស់​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ​។ ដោយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ការពារ​ប្រតិបត្តិការ​ដែល​មាន​ទឹកប្រាក់​ច្រើន​ៗ និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​សំខាន់​ៗ មុខងារ​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្ត​ដាក់​ខ្ពស់​របស់​ធនាគារ​ចំពោះ​អតិថិជន និង​គិតគូ​វែង​ឆ្ងាយ​ទុកជា​មុន ក្នុង​ការ​ការពារ​អតិថិជន ឲ្យ​ប្រើប្រាស់​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ក្នុង​បរិការណ៍​ដែល​ឌី​ជី​ថ​ល​កំពុង​អភិវឌ្ឍ​រីក​ចម្រើន​ ។

មុខងារ​ដ៏​សំខាន់​មួយទៀត គឺ ណា​វី ដែល​ជា​ជំនួយការ​និមិត្ត​សម្រាប់​សេវា​ធនាគារ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ។ ដោយ​មាន​វត្តមាន​ក្នុង ABA Mobile និង​មាន​សមត្ថភាព​ចេះ​ច្រើន​ភាសា ណា​វី​អាច​ឆ្លើយ​តប​រាល់​សំណួរ​របស់​អតិថិជន​ភ្លាម​ៗ ពាក់ព័ន្ធ​នឹង ABA ដែល​ជា​កម្រិតស្តង់ដា​ថ្មី​នៃ​ការ​បម្រើ​អតិថិជន ដោយ​ពួក​គាត់​អាច​ពឹងពាក់​បាន​គ្រប់ពេល និង​ប្រកបដោយ​ប្រសិទ្ធភាព ​។

ដើម្បី​ជួយ​សម្រួល​ឲ្យ​អតិថិជន​គ្រប់គ្រង និង​សាង​ទម្លាប់​ចាត់ចែង​លុយកាក់​ប្រកបដោយ​ភាព​ឆ្លាត​វៃ មុខងារ​វិភាគ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ផ្លែ​ត​ហ្វ​ម​ធនាគារ​ផ្ទាល់ ហើយ​បាន​ក្លាយជា​តួអង្គ​សំខាន់ ក្នុង​នាម​ជា​ជំនួយការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​សម្រាប់​អតិថិជន​គ្រប់​រូប ​។ ជាមួយ មុខងារ​វិភាគ របស់ ABA Mobile អតិថិជន​អាច​តាមដាន មើលឃើញ​ចំណាយ​ច្បាស់​ៗ កំណត់​ខ្ទង់ចំណាយ​ឲ្យ​ត្រូវ​តាម​បែបផែន​រស់នៅ​របស់​ខ្លួន​ផ្ទាល់ ព្រម​ទាំ​មាន​របាយការណ៍​ស្វ័យប្រវត្ត និង​សុក្រឹត ដែល​អាច​ទាញ​យក​ភ្លាម​ៗ​ ។ ហើយ​នេះ គឺជា​សមត្ថភាព​ឈានមុខ​របស់ ABA Mobile ក្នុង​ការ​ជួយ​ឲ្យ​អតិថិជន ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​មាន​ទំនុកចិត្ត​ខ្ពស់ ​។
Asian Innovation Excellence Awards ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឡើង​ទទួលស្គាល់​ភាព​លេចធ្លោ និង​គុណ​តម្លៃ​របស់​ស្ថាប័ន ក៏​ដូច​ជា​គ្រឹះស្ថាន​នានា​ដែល​សម្រេច​បាន​សមិទ្ធផល​លេចធ្លោ​ជាក់ស្ដែង​អាច​វាស់វែង​បាន ហើយ​ក៏​ជា​សមិទ្ធផល​ដែល​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​របស់​អតិថិជន​តាម​រយៈ​នវានុវត្តន៍ ជាមួយ​ការ​អភិវឌ្ឍ​ប្រតិបត្តិការ​។ កម្មវិធី​នេះ ទទួលស្គាល់​សមិទ្ធផល និង​គំនិត​ផ្តួចផ្តើម​នានា​ដែល​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍ ជួយ​ជំរុញ​ភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ​នៅ​ក្នុង​តំបន់​ ៕ អត្ថបទសហការ