ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ ប៊ែ​វើ​រី​ជី​ស លើកកម្ពស់​វិស័យ​កីឡា ​ឃី​ក​បុក​ស៊ីង ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី ៣៣

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង បញ្ជូន​កីឡាករ​-​កីឡាការិនី តំណាង​កម្ពុជា ៨…

រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង បញ្ជូន​កីឡាករ​-​កីឡាការិនី តំណាង​កម្ពុជា ៨ រូប​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ នា​ពេល​ខាង​មុខ​នេះ ដែល​នេះ​មិនមែន​ជា​លើក​ទី ១ ទេ ដែល​ក្រុមហ៊ុន​បាន​ចូលរួម​លើកទឹកចិត្ត​ដល់​កីឡាករ ដោយ​កន្លង​មក ខ្មែរ ប៊ែ​វើ​រី​ជី​សបាន​ឧបត្ថម្ភ​គាំទ្រ បង្កើត​សង្វៀន​គុន​ខ្មែរ​ក្នុងស្រុក​ជា​ច្រើន​ ។

ជាក់ស្តែង ដូច​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់ ថ្នាល​គុន​ខ្មែរ ទឹក​ពិសា​កម្ពុជា ដែល​ធ្វើ​ឡើង​ដើម្បី​បណ្តុះ​កីឡាករ​វ័យក្មេង ក៏​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​រហូត​ឈាន​ដល់​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​ក្នុង​ស​ប្តា​ហ៍​នេះ​ផង​ដែរ ​។
ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ប្រេ​ន​ភេសជ្ជៈ​កូន​ខ្មែរ​ធំ​មួយ ប្រើប្រាស់​ពលកម្ម​ក្នុងស្រុក ដែល​ផ្តល់​ឱកាស​ការងារ និង​បណ្តុះបណ្តាល​ជំនាញ​ជា​ច្រើន ដល់​យុវជន​ជំនាន់​ក្រោយ​ ។ សកម្មភាព​ទាំង​អស់នេះ គឺ​សុទ្ធសឹងតែ​ធ្វើ​ឡើង​ដើម្បី​លើកកម្ពស់​ទីផ្សារ​ផលិតផល​ខ្មែរ ក៏​ដូច​ជា​បណ្តុះ​ស្មារតី​អ្នក​ប្រើប្រាស់ ឱ្យ​ងាក​មក​គាំទ្រ​ផលិតផល​ក្នុងស្រុក ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​បន្ថែម​ទៀត ​។

ក្រៅពី​នេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​ផ្សេង​ដូច​ជា​វិស័យ​កីឡា វិស័យ​ទេសចរណ៍ និង​វិស័យ​សិល្បៈ​ជាដើម ជា​ពិសេស គឺ​វិស័យ​កីឡា ដើម្បី​ឱ្យ​អត្ត​ព​លិ​ក​ខ្មែរ​យើង ក៏​ដូច​ជា​សិល្បៈករ​-​សិល្បៈ​ការិនី​យើង មាន​កម្លាំងចិត្ត​នាំ​យក​ទង់ជាតិ​ខ្មែរ​ឡើង​លើ​ឆាក​អន្តរជាតិ​ ។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​អ្នក​ជំរុញ​កីឡាករ​កីឡា​ការ​នី​កម្ពុជា​ឱ្យ​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ៕ អត្ថបទសហការ