ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពអស្ចា្យជាង១០ចំណុចនៃប្រាសាទអង្គរវត្តដែលកូនខ្មែរត្រូវដឹង

5 ខែ មុន

ប្រាសាទអង្គរវត្ត​ត្រូវ​បាន​សាងសង់​ឡើង នៅ​ដើម​សតវត្ស​ទី​១២ ជា​ប្រាសាទបុរាណ​ដែល​កសាង​ឡើង ដើម្បី​បុព្វហេតុ​នៃ​ជំនឿ និង​សាសនា​ដ៏​ធំ​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក ហើយ​បាន​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​អង្គការ​យូ​ណេ​ស្កូ ក្នុង​ឆ្នាំ​១៩៩២…

ប្រាសាទអង្គរវត្ត​ត្រូវ​បាន​សាងសង់​ឡើង នៅ​ដើម​សតវត្ស​ទី​១២ ជា​ប្រាសាទបុរាណ​ដែល​កសាង​ឡើង ដើម្បី​បុព្វហេតុ​នៃ​ជំនឿ និង​សាសនា​ដ៏​ធំ​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក ហើយ​បាន​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​អង្គការ​យូ​ណេ​ស្កូ ក្នុង​ឆ្នាំ​១៩៩២ ។

ខាងក្រោម​នេះ គឺជា​ចំណុច​ដ៏​អស្ចារ្យ​មួយ​ចំនួន របស់​ប្រាសាទអង្គរវត្ត​ដែល​អ្នក​ប្រហែលជា​មិន​នឹក​ស្មាន​ដល់ ។

១. ប្រាសាទអង្គរវត្ត​ជា​បូជនីយដ្ឋាន​សាសនា​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក
ប្រាសាទអង្គរវត្ត គឺជា​វិមាន​សាសនា​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ។ ប្រាសាទ​នេះ​មាន​ផ្ទៃដី​ជាង​៤០០ គីឡូម៉ែត្រ​ក្រឡា ។ បើ​ចង់​ស្គាល់​ទី​បុរាណ​ដ្ឋា​ន​នេះ​ច្បាស់​គេ​ត្រូវ​ចំណាយពេល​ជា​ច្រើន​ថ្ងៃ ដើម្បី​រុករក​ឱ្យ​បាន​ពេញលេញ​នូវ​បរិវេណ​ទាំងមូល ។

២. អង្គរវត្ត អាច​ត្រូវ​គេ​បកស្រាយ​ថា​ជា «​ទីក្រុង​ប្រាសាទ​»
អង្គរវត្ត​អាច​ប្រែ​ថា ទីក្រុង​ប្រាសាទ ។ អង្គរ​ជា​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​បុរាណ ។ ឈ្មោះ «​អង្គរវត្ត​» មាន​ន័យ​ថា «​រាជធានី​» និង​ពាក្យ​ខ្មែរ «​វត្ត​» ដែល​បកប្រែ​ថា​ប្រាសាទ ។

៣. ជា​បូជនីយដ្ឋាន​ជាតិ​មួយ​ក្នុង​ចំណោម​បូជនីយដ្ឋាន​ជាតិ​ចំនួន​២ នៅ​លើ​ពិភពលោក ដែល​ស្ថិត​នៅ​លើ​ទង់ជាតិ​នៃ​ប្រទេស អង្គរវត្ត​ពិតជា​មោទនភាព​របស់​កម្ពុជា ។ ប្រជាជន​កម្ពុជា មាន​មោទនភាព​យ៉ាង​ខ្លាំង ចំពោះ​បូជនីយដ្ឋាន​បុរាណ​ដែល​បាន​ដាក់​ប្រាសាទអង្គរវត្ត​នៅ​លើ​ទង់ជាតិ ហើយ​ប្រាសាទអង្គរវត្ត​ក៏​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​លើ​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។

៤. ជា​ប្រភព​ដ៏​ទាក់ទាញ​ទេសចរ​ខ្លាំង​ជាងគេ​បំផុត​របស់​កម្ពុជា
ប្រវត្តិ និង​ទំហំ​ប្រាសាទអង្គរវត្ត​បាន​ធ្វើ​ឱ្យ​ទី​បុរាណ​ដ្ឋា​ន​នេះ ទទួល​បានការ​ចាប់អារម្មណ៍​ជា​អន្តរជាតិ ។ តំបន់​បេតិកភណ្ឌ​នេះ ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​៥០% មក​ទស្សនា​ប្រទេស​កម្ពុជា ។ ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​តំបន់​នេះ មាន​ប្រមាណ​២​លាន​នាក់ ក្នុង​មួយ​ឆ្នាំ កាលពីមុន​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ ។

៥. អង្គរវត្ត​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា ប្រាសាទ​ពិស្ណុលោក
មុន​សតវត្ស​ទី​១៦ ប្រាសាទអង្គរវត្ត​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា «​ពិស្ណុលោក​» ។ ទី​បុរាណ​ដ្ឋា​ន​នេះ បាន​មក​ពី​ងារ​ជា​ផ្លូវការ​របស់​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ដែល​បាន​កសាង​ប្រាសាទ ។

៦. ការ​សិក្សា​តារាសាស្ត្រ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រចនា​ប្រាសាទ
តារាសាស្ត្រ​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​លើ​រចនាសម្ព័ន្ធ​ប្រាសាទអង្គរវត្ត ។ ប្រាសាទ​សំខាន់​មាន​កន្លែង​សង្កេត​មើល​ព្រះអាទិត្យ និង​ព្រះ​ច័ន្ទ ។ អ័ក្ស​ជញ្ជាំង​ខាងក្រៅ​ជុំវិញ​បរិវេណ គឺ​ជាក់លាក់​ស្មើនឹង​ឆ្នាំ​ព្រះអាទិត្យ ហើយ​បរិវេណ​របស់​ប្រាសាទ​ស្មើនឹង​ឆ្នាំ​តាម​ច័ន្ទ​គតិ​គិត​ជា​ថ្ងៃ ។ ទីនោះ គឺជា​ប្រាសាទបុរាណ​ដ៏​តិច​បំផុត​នៅ​លើ​លោក​ដែល​គេ​អាច​មើលឃើញ​ពី​លំហរ​អាវ​កាស ។

៧.​ប្រាសាទអង្គរវត្ត ដើម​ឡើយ​ជា​ប្រាសាទ​ហិណ្ឌូ
ប្រាសាទអង្គរវត្ត​ដើម​ឡើយ ត្រូវ​បាន​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ ។ នោះ​ជា​អ្វី​ដែល​បាន​កើតឡើង​នៅ​ប្រាសាទអង្គរវត្ត​យ៉ាង​ច្បាស់ ។ ប្រាសាទអង្គរវត្ត​ត្រូវ​បាន​កសាង​ឡើងជា​ប្រាសាទ​ហិណ្ឌូ​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ ជា​អ្នក​ការពារ​ពិភពលោក ។ ប៉ុន្តែ​ដល់​ចុង​សតវត្ស​ទី​១២ ប្រជាជន​កាន់​ព្រះពុទ្ធ​សាសនា​កាន់តែ​ច្រើន ចូល​មក​ក្នុង​តំបន់ ហើយ​អង្គរ​បាន​ក្លាយជា​ប្រាសាទ​ពុទ្ធសាសនា​បន្តិច​ម្តង​ៗ ។ ក្រោយ​ឆ្នាំ ១៤៣២ នៅ​ពេល​ដែល​ទីក្រុង​អង្គរ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​អចិន្ត្រៃយ៍​មក​ទីក្រុង​ភ្នំពេញ ប្រាសាទអង្គរវត្ត​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង ទៅ​ជា​ប្រាសាទ​ព្រះពុទ្ធ​សាសនា ។

៨. ចម្លាក់​ជញ្ជាំង និង​ផ្ទាំងគំនូរ​ពណ៌នា​អំពី​រឿង និង​វីរភាព​ពី​ទេវ​កថា​ហិណ្ឌូ
ការ​ក្រឡេក​មើល​ផ្ទាំងគំនូរ និង​ចម្លាក់​ជញ្ជាំង អាច​ជួយ​អ្នក​ឱ្យ​យល់​អំពី​ប្រភព​ដើម​នៃ​ប្រាសាទ និង​រឿងរ៉ាវ​នៃ​ទេវ​កថា​ហិណ្ឌូ ។

៩. ប្រាសាទ​សំខាន់​តំណាង​ឱ្យ​ការ​រចនា​ភ្នំ​ព្រះ​សុមេរុ
ប្រាសាទ​អង្គរ​មាន​ប្រាង្គ​ចំនួន​ប្រាំមួយ ក្នុង​ចំណោម​ប៉ម​ដែល​ខ្ពស់​ជាងគេ​បំផុត​គឺ ៦៥​ម៉ែត្រ ជាមួយនឹង​ជញ្ជាំង​ព័ទ្ធ​ជុំវិញ​ជា​បន្តបន្ទាប់ ដែល​បង្កើត​បានជា​រូប​ភ្នំ​ព្រះ​សុមេរុ ។ ភ្នំ​ព្រះ​សុមេរុ ដែល​ជា​កន្លែង​រឿងព្រេង​និទាន ក្នុង​ទេវ​កថា​ហិណ្ឌូ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​លំនៅ​របស់​ព្រះ ។

១០. ប្រាសាទ​នេះ ត្រូវ​បាន​គេ​តម្រង់​ទិស​ខាងលិច​ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុង​វប្បធម៌​ហិណ្ឌូ
ទស្សនៈ​នេះ គឺ​ផ្ទុយ​ពី​វប្បធម៌​ហិណ្ឌូ ដែល​ទិស​ខាងលិច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ស្លា​.​ប់ ។ រហូត​មក​ដល់​បច្ចុប្បន្ន អ្នកប្រវត្តិសាស្ត្រ​ជជែក​វែកញែក​អំពី​របៀប​ដែល​ភាព​ផ្ទុយ​គ្នា​បែប​នេះ​កើតឡើង ។

១១. ប្រាសាទអង្គរវត្ត​ត្រូវ​ចំណាយពេល​ជា​ច្រើន​ទស្សវត្សរ៍ ដើម្បី​សាងសង់
ប្រវត្ដិវិទូ​និយាយ​ថា ដំណើរការ​កសាង​ប្រាសាទ​នេះ គឺ​ត្រូវ​ប្រើប្រាស់​ពេល​យ៉ាង​ហោច​ណាស់​៣០​ឆ្នាំ ហើយ​គេ​ជឿ​ថា ត្រូវ​ប្រើ​ថ្មភក់​ជាង​៥​លាន​តោន​ដែល​ត្រូវ​បាន​ដឹក​ចេញពី​កន្លែង​យក​ថ្ម​ចម្ងាយ​រាប់​គីឡូម៉ែត្រ​យក​មក​បម្រើ​ការ​សាងសង់ ។

១២. ប្រាសាទ​ល្បី​ៗ និង​ទាក់ទាញ​នៅ​អង្គរ​មាន​ប្រាសាទអង្គរធំ បាយ័ន តា​ព្រហ្ម ជាដើម ដែល​គួរ​ឱ្យ​ទាក់ទាញ និង​ចាប់អារម្មណ៍​ដូច​គ្នា
ជាក់ស្តែង​ដូច​ជា ករណី​ប្រាសាទបាយ័ន​មាន​លក្ខណៈ​ប្លែក​ពី​គេ ព្រោះ​វា​មានមុខ​ញញឹម​ចំនួន​២០០ ដែល​សាង​ឡើង​ដោយ​ថ្ម ។ អ្នកស្រុក​ជឿ​ថា ការ​បួងសួង​នៅ​ចំពោះ​មុខ​ពួក​គេ ផ្តល់​សំណាងល្អ និង​ភាព​ចំរុងចំរើន ។

១៣. ប្រាសាទអង្គរវត្ត​ជា​កន្លែង​ពិសិដ្ឋ​រាល់​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កាន់​តំបន់​ត្រូវ​ស្លៀកពាក់​សមរម្យ
ភ្ញៀវ​ត្រូវ​ស្លៀកខោ​វែង ដើម្បី​គ្រប​ជង្គង់ និង​អាវ​គ្រប​ស្មា ។ សំពត់ ខោខ្លី ខើច​លើ​ខើច​ក្រោម មិន​ត្រូវ​បាន​អនុញ្ញាត​ចូល​ក្នុង​បរិវេណ ប្រាសាទ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ