ទោះនៅដាច់ស្រយាល ក្រុងបានលុងរតនគិរី រីកចម្រើនលឿនរហ័សក្លាយជាទីក្រុងទេសចរណ៍
- រតនគិរី
ខេត្តរតនគិរី ៖ ទីក្រុងបានលុង ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ។ នេះបើយោងតាមផេកមន្ទីរព័ត៌មានខេត្តរតនគិរី។

ក្រុងបានលុង ជាបេះដូងនៃខេត្តរតនគិរី ក្នុងចំណោមក្រុងស្រុកទាំង៩នៃខេត្តរតនគិរី ។ ក្រុងបានលុង ឆ្លងកាត់ដោយផ្លូវជាតិចំនួន០១ខ្សែ គឺលេខ៧៨ តភ្ជាប់ដល់ព្រំដែនប្រទេសវៀតណាម (ផ្នែកខាងកើត) និងតភ្ជាប់ទៅខេត្តស្ទឹងត្រែង (ផ្នែកខាងលិច) ។

ថ្វីដ្បិត ក្រុងបានលុងស្ថិតក្នុងខេត្ត ដែលដាច់ស្រយាលជាងគេ ពីរាជធានីភ្នំពេញ បើប្រៀបធៀបនឹងក្រុងនៃខេត្តដទៃ ប៉ុន្តែក្រុងបានលុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ន ក្រុងមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកំសាន្ត កន្លែងហាត់ប្រាណសាធារណៈ សួនកំសាន្តសាធារណៈ ផ្សារទំនើប ។ល។ នាំឱ្យក្រុងបានលុងមានសោភ័ណភាព ជាទីទាក់ទាញ មានភាពស៊ីវីល័យមិនចាញ់ក្រុងនៃខេត្តធំៗមួយចំនួននៅក្នុងប្រទេសកម្ពុជានោះ
ឡើយ៕









ចែករំលែកព័តមាននេះ