រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» នឹងជួបគ្នាសារជាថ្មីនៅឆ្នាំ “២០២៥” ! ដែលបានរៀបចំឡើងដោយ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ជាលើកទី ៣ នាពេលខាងមុខនេះ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ។

កិច្ចសហការនេះមានគោលបំណងបង្កើនមិត្តភាពរវាងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ស្ថាប័នអប់រំ ក្រុមហ៊ុនដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់អ៊ីអន ។ ជាពិសេសសម្រាប់ការបង្កើតវេទិកាមួយសម្រាប់បុគ្គល អាជីវកម្ម និងសហគមន៍ ដើម្បីចូលរួមសកម្មភាពដែលរួមចំណែកដល់ការសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅពេលអនាគត ។
មាតិកានៃកម្មវិធី ៖
- បរិយាបន្នសម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកន្លែងធ្វើការ
- ការអប់រំសម្រាប់អនាគត៖ ជំនាញសំខាន់ៗ
- សម្លៀកបំពាក់សម្រាប់អនាគត៖ តើស្ទីលសម្លៀកបំពាក់អាចមានចីរភាពទេ ?
- វេទិកាស្តីអំពីអេស ឌី ជីការសម្តែងសិល្បៈ ស្តង់ពិព័រណ៍ និងកម្មវិធីកម្សាន្តផ្សេងៗទៀត…
កាលបរិច្ឆេទ ៖ ថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៥ (ម៉ោង ៩ព្រឹក – ៩យប់) ទីតាំង ៖ ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ បរិវេណ ICON PLAZA (ជាន់ផ្ទាល់ដី ច្រកទី 4B) ជួបគ្នាណា!! ៕ អត្ថបទសហការ




 
                        			         
				
ចែករំលែកព័តមាននេះ