រាជធានីភ្នំពេញ ៖ ការដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់លើកដំបូងទៅកាន់ទីក្រុង Kolkata ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំភាគខាងកើតនៃប្រទេសឥណ្ឌា ពីប្រទេសកម្ពុជា នឹងផ្ដល់ជម្រើសផ្នែកវេជ្ជសាស្ត្រសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកការព្យាបាលដែលងាយស្រួលរក មានតម្លៃសមរម្យ មានភាពងាយស្រួល និងគុណភាពខ្ពស់ និងផ្តោតសំខាន់លើអ្នកជំងឺ ។ ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ដែលផ្ដល់ជូនដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines រវាងខេត្តសៀមរាប និងទីក្រុង Kolkata បីដងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះតទៅ នឹងធ្វើឱ្យប្រជាជនកម្ពុជារាប់លាននាក់ មានឱកាសទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ដែលផ្តល់ជូនដោយមន្ទីរពេទ្យ Apollo (Apollo Hospitals) របស់ប្រទេសឥណ្ឌា ។

មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេរបស់ប្រទេសឥណ្ឌាជាមួយនឹងកំណត់ត្រាព្យាបាលអ្នកជំងឺចំនួន ១៥០ លាននាក់មកពី ១៤០ ប្រទេស ។ មន្ទីរពេទ្យនេះ នឹងបង្ហាញសេវាវេជ្ជសាស្ត្ររបស់ខ្លួននៅ Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី ១ ខែវិច្ឆិកាដល់ថ្ងៃអាទិត្យ ទី ២ ខែវិច្ឆិកានៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON 3) ។

លោក Abhijit Majumdar ដែលជានាយកប្រតិបត្តិមន្ទីរពេទ្យ Apollo នៅទីក្រុង Kolkata បានមានប្រសាសន៍ថា ៖ “បេសកកម្មរបស់យើង គឺផ្តល់ការថែទាំសុខភាពដ៏ល្អបំផុតដល់អ្នកជំងឺរបស់យើងទាំងអស់ពីជុំវិញពិភពលោក ដែលឥឡូវនេះរួមទាំងអ្នកជំងឺមកពីប្រទេសកម្ពុជាផងដែរ ។ ជាមួយ នឹងការមកដល់នៃជើងហោះហើរត្រង់ពីខេត្តសៀមរាប ទៅទីក្រុង Kolkata សេវាកម្មវេជ្ជសាស្ត្រដែលប្រកបដោយគុណភាពរបស់យើង គឺជាជម្រើសដែលងាយស្រួលរក និងមានភាពងាយស្រួលបំផុតសម្រាប់ប្រជាជនកម្ពុជា។ យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកជំងឺពីប្រទេសកម្ពុជាមកកាន់ទីតាំងផ្ដល់សេវាថែទាំសុខភាពលំដាប់អន្តរជាតិរបស់យើង ។”

ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines នឹងហោះហើរពីខេត្តសៀមរាបទៅទីក្រុង Kolkata បីដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃចន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ។ នេះមានន័យថា អ្នកជំងឺពីប្រទេសកម្ពុជាមានជម្រើសក្នុងការហោះហើរមកទទួលការព្យាបាល និងពិនិត្យសុខភាព ដោយចំណាយពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះនៅទីក្រុង Kolkata និងបន្ទាប់មកហោះហើរទៅប្រទេសខ្លួនវិញក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីការមកដល់របស់ពួកគាត់ ។

លោក Abhijit Majumdar នាយកប្រតិបត្តិមន្ទីរពេទ្យ Apollo បានបន្ដថា ៖ “គោលបំណងរបស់យើងគឺផ្តល់ជូនគុណភាព និងភាពងាយស្រួលដល់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកការថែទាំសុខភាព ។ ជាមួយនឹងជើងហោះហើរត្រង់នេះ យើងមានទំនុកចិត្តថាសេវាថែទាំសុខភាពផ្តោតសំខាន់លើអ្នកជំងឺលំដាប់ពិភពលោករបស់យើង នឹងទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជា ។” មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេមួយនៅអាស៊ីដែលផ្តោតលើឧត្តមភាពវេជ្ជសាស្ដ្រ តម្លៃសមរម្យ បច្ចេកវិទ្យាទំនើប និងការស្រាវជ្រាវបច្ចេកវិទ្យាវេជ្ជសាស្ត្រសម្រាប់ពេលអនាគត ។ មន្ទីរពេទ្យ Apollo បានព្យាបាលអ្នកជំងឺចំនួនជាង ១៥០ លាននាក់មកពី ១៤០ ប្រទេស ។ ដើម្បីស្វែងយល់បន្ថែមអំពីមន្ទីរពេទ្យ Apollo សូមទៅទស្សនា Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី ១ ខែវិច្ឆិកាដល់ថ្ងៃអាទិត្យ ទី ២ ខែវិច្ឆិកានៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON 3) ។

អំពីមន្ទីរពេទ្យ Apollo
មន្ទីរពេទ្យ Apollo ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ ដោយលោកវេជ្ជបណ្ឌិត Prathap C Reddy ដែលត្រូវបានគេស្គាល់ថា ជាស្ថាបត្យករនៃសេវាថែទាំសុខភាពទំនើបនៅប្រទេសឥណ្ឌា ។ ក្នុងនាមជាមន្ទីរពេទ្យសាជីវកម្មទីមួយរបស់ប្រទេសឥណ្ឌា មន្ទីរពេទ្យ Apollo ត្រូវបានគេទទួលស្គាល់ចំពោះការត្រួសត្រាយផ្លូវផ្នែកសេវាថែទាំសុខភាពឯកជននៅក្នុងប្រទេសនេះ ។ មន្ទីរពេទ្យ Apollo បានក្លាយជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេមួយនៅអាស៊ី និងមានវត្តមានដ៏ទូលំទូលាយនៅទូទាំងប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពរួមទាំងមន្ទីរពេទ្យ ឱសថស្ថាន គ្លីនិក ថែទាំបឋម និងរោគវិនិច្ឆ័យ និងគំរូព្យាបាលសុខភាពមួយចំនួនទៀត ។ មន្ទីរពេទ្យក៏មានគ្រឿងបរិក្ខារ Telemedicine នៅប្រទេសផ្សេងៗទៀតផងដែរ ។ ចាប់តាំងពីពេលចាប់ផ្តើម មន្ទីរពេទ្យ Apollo ទទួលបានការជឿទុកចិត្តពី អ្នកជំងឺចំនួនជាង ១៥០ លាននាក់មកពី ១៤០ ប្រទេស ។ ជាស្នូលនៃវប្បធម៌ផ្តោតសំខាន់លើអ្នកជំងឺរបស់មន្ទីរពេទ្យ Apollo គឺ TLC (Tender Loving Care) ដែលនេះគឺជាវេទមន្តជួយបំផុសក្តីសង្ឃឹមដល់អ្នកជំងឺរបស់ខ្លួន ៕ អត្ថបទសហការ
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
Amitava Chakraborty: amitava_c@apollohospitals.com; +919804000201
Srijib Ghosh: srijib_g@apollohospitals.com; +91980
ចែករំលែកព័តមាននេះ