ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុភ័ក្ត្រ កុសុម៉ា ស្នើ​ឲ្យ​ភ្ញៀវ​ចូលរួម​កម្មវិធី​ផ្តល់​តម្លៃ​គ្រប់​ក្រុមការងារ​នៃ​អ្នក​រៀបចំ​តន្ត្រី

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង សុភ័ក្ត្រ កុសុម៉ា បាន​ស្នើ​សុំ​ដល់​បណ្តា​ភ្ញៀវ​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​កម្មវិធី​មង្គលការ ឬ​កំសាន្ត​នានា សូម​អោយ​តម្លៃ​ដល់​ក្រុមការងារ​រៀបចំ​តន្ត្រី​ផង ដ្បិតពួក​គេ​ទាំងអស់​ គឺជា​អ្នកធ្វើការ​តាម​ជំនាញ…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង សុភ័ក្ត្រ កុសុម៉ា បាន​ស្នើ​សុំ​ដល់​បណ្តា​ភ្ញៀវ​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​កម្មវិធី​មង្គលការ ឬ​កំសាន្ត​នានា សូម​អោយ​តម្លៃ​ដល់​ក្រុមការងារ​រៀបចំ​តន្ត្រី​ផង ដ្បិតពួក​គេ​ទាំងអស់​ គឺជា​អ្នកធ្វើការ​តាម​ជំនាញ ដើម្បី​ឲ្យ​កម្មវិធី​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​សប្បាយ​រីករាយ ។

ការ​ស្នើ​សុំ​ពី​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាង​បាន​មើល​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ដោយ​បង្ហាញ​ពី​សកម្ម​ភាពបុរស​ជា​ភ្ញៀវ​មួយ​រូប​បាន​ឡើង​ទៅ​រាំ​នៅ​លើ​ឆាក​ក្នុង​ស្ថានភាព​ស្រវឹង​ជាមួយនឹង​កាយវិកា​ប៉ះពាល់​ទៅ​កាន់​នារី​អ្នកចម្រៀង​ដែល​កំពុង​ច្រៀង ។

សកម្មភាព​មួយ​នេះ ​បាន​ធ្វើ​ឲ្យ​តារាចម្រៀង​ស្រី​រូប​នេះ​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្តជា​ខ្លាំង ខ​ណៈ​ពេល​ដែល​សកម្មភាព​នេះ ​ក៏​បាន​ផ្ទុះ​ការ​រិះគន់​ពី​មហាជន ជា​ពិសេស​ អ្នកដឹកនាំ​ក្រុម​តន្ត្រី​នានា​ផង​ដែរ ។

អ្នក​រិះគន់​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សំចៃ​មាត់​ថា ស្រវឹង​ចេញ​ច​រិ​ត​ថោក ម៉ា​អា​ថោក  មើលងាយ​គេ​អ្នកចម្រៀង​ម៉េ​សហា ប៉ះ​គេ​ស្លូត​មិន​អី ប៉ះ​ចំ​អញ​ក្បាល​ម៉ា​មេក្រូ​ហើយ​ធាក់​ធ្លាក់​ពីលើ​ឆាក​នឹង​ម៉​ង ហើយ​ប្ដឹង​ពី​បទ​បំពាន​មើលងាយ​ទៀត​ហែង ។

យ៉ាងណា​ បើ​ទោះបីជា​វី​ដូ​ឃ្លី​ប​ខាងលើ​នេះ​ មិនមែន​កើតឡើង​នៅ​ស្រុក​ខ្មែរ​ក៏​ដោយ ប៉ុន្តែ​សម្រាប់ សុភ័ក្ត្រ កុសុម៉ា ក៏​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត និង​មិន​គាំទ្រ​នូវ​ទ​ង្វើ​បែប​នេះ​ឡើយ ក្នុង​នាម​ នាង​ក៏​ជា​អ្នកដឹកនាំ​ក្រុម​តន្ត្រី​សម្រាប់​ប្រគំក្នុង​កម្មវិធី​នានា​ម្នាក់​ផង​ដែរ ។

ជាមួយនឹង​រូបភាព​វី​ដេ​អូ​ខាងលើ​នេះ តារាចម្រៀង​អ្នក​នាង សុភ័ក្ត្រ កុសុម៉ា បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា អ្នកខ្លះ​ទៀត (​មួយ​ចំនួន​តូច​) មើលងាយ​អ្នក​រៀប​សោ​ន អ្នក​រៀប​ឆាក អ្នក​រៀប​ភ្លើង​សាហាវ ហើយ​បើ​មក​កុម្ម៉ង់​បទ​ចម្រៀង​ពី​តន្ត្រីករ​វិញ ហៅ​សុទ្ធតែ ហ្អែ​ង​ៗ​ដាច់​ៗ​សាច់ អានេះ អានោះ មើលងាយ​គេ ។

នាង​ថា ឆ្ងល់​ដែរ​ម្ចាស់​កម្មវិធី​អ្នក​ហៅ​ទេ តែ​លោក​ភ្ញៀវ​ខ្លះ​វិញ​ឈ្លើយ​ណាស់​ដូច​គេ​មក​ស៊ីឈ្នួល​ពួក​គាត់ សុំ​សំណូមពរ ការងារ​ណា​ក៏​គេ​មាន​តម្លៃ​របស់​គេ យើង​គោរព​គេ គេ​គោរព​យើង ចង់អោយ​កម្មវិធី​រលូន កម្មវិធី​សប្បាយ សូម​គោរព​តាម​ជំនាញ​របស់​គេ បើ​អ្នក​ផ្តល់​តម្លៃ​មក​គេ ធានា​គេ​មិន​ធ្វើ​អោយ​កម្មវិធី​លោក​អ្នក​ខកបំណង​ទេ ។

នាង​បញ្ជាក់​ថា អ្នក​ណា​ខ្ញុំ​មិនដឹង​ទេ បើ​ក្រុមការងារ​ខ្ញុំ​អត់​ខុស ខ្ញុំ​មិន​អោយ​អ្នក​ណា​មក​មើលងាយ​ក្រុមការងារ​ខ្ញុំ​ទេ ព្រោះ​ក្រុមការងារ​របស់ខ្ញុំ​ពួក​គាត់​ច្បាស់លាស់​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ