ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ខ្មែរ​នៅ​ប្រ​ទស​ជប៉ុន ចេញ​ញត្តិ​ថ្កោលទោស​ទ​ង្វើ ​អមនុស្សធម៌ ដែល​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ ​បាន​ធ្វើមក​លើ ​ក្រុម​ពលករ​ទេ​សន្តរ​ប្រ​វេសន៍​កម្ពុជា

11 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ទាំងអស់ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​ចេញ​ញត្តិ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​អមនុស្សធម៌ ព្រៃផ្សៃ​យង់ឃ្នង របស់​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ ​ដែល​បាន​ធ្វើ​មក​លើ​ក្រុម​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ចំនួន ១៣​នាក់…

រាជធានីភ្នំពេញ​ ៖​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ទាំងអស់ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​ចេញ​ញត្តិ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​អមនុស្សធម៌ ព្រៃផ្សៃ​យង់ឃ្នង របស់​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ ​ដែល​បាន​ធ្វើ​មក​លើ​ក្រុម​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ចំនួន ១៣​នាក់ និង​អំពើ​ថោកទាប​ជា​ករណី​រំលោភ​សេពសន្ថវៈ​យ៉ាង​ព្រៃផ្សៃ ​។

តាម​រយៈ​ញត្តិ​ថ្កោលទោស​សហគមន៍​ខ្មែរ​នៅ​ជប៉ុន លើក​ឡើង​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវឃោរឃៅ​ក្នុង​រូបភាព​ប្រើ​អំពើ​ហិង្សា​ជា​ការ​វាយដំ ទាត់​ធាក់ អុក​ស្វាយ​កាំភ្លើង ជំរិត​ទារប្រាក់ និង​ករណី​រំលោភ​សេពសន្ថវៈ (​រំលោភ​បូក​) ដោយ​ទាហាន​ឈុត​ខ្មៅ​ថៃ​ចំនួន ៧​នាក់ ទៅ​លើ​ពលករ​ខ្មែរ​ជា​ស្ត្រី ១​នាក់ ​។

សហគមន៍​ខ្មែរ​នៅ​ជប៉ុន​បញ្ជាក់​ថា ករណី​អំពើ​ព្រៃផ្សៃ​នេះ​បាន​កើតឡើង​នៅ​ក្នុង​ខេត្ដ​ចាន់​បុរី នៃ​ប្រទេស​ថៃ ជាប់​ព្រំប្រទល់​ស្រុក​កំ​រៀង ខេត្តបាត់ដំបង នៃ​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​ពលករ​ខ្មែរ​បាន​ធ្វើ​ដំណើរ ចេញពី​ប្រទេស​ថៃ​ត្រឡប់​មក​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខណៈ​ពេល​ដែល​ច្រកព្រំដែន​គោក​កម្ពុជា​-​ថៃ​ត្រូវ​បាន​បិទ​ដោយ​ឯកតោភាគី​ពី​ភាគី​ថៃ ​។

ជាមួយ​គ្នា​នេះ សហគមន៍​ខ្មែរ​នៅ​ជប៉ុន​បាន​ទទូច​ដល់​សហគមន៍​អន្តរជាតិ ជា​ពិសេស អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ភ្នាក់ងារ​សហប្រជាជាតិ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​បង្កើន​ភាព​អង់អាច​ស្ត្រី (UN Women) និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ សូម​ផ្តោត​ការ​យកចិត្តទុកដាក់​ជា​ពិសេស​ក្នុង​ការ​តាមដាន និង​ជំរុញ​រដ្ឋាភិបាល អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ឱ្យធ្វើ​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ជា​បន្ទាន់ និង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ប្រកបដោយ​តម្លាភាព សំដៅ​ធានា​ឱ្យ​បាន​នូវ​យុត្តិធម៌ និង​សិទ្ធិ​មនុស្ស​ជូន​ជន​រង​គ្រោះ ដែល​ជា​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ ៕ អត្ថបទសហការ