ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​ ផ្តល់​ជូន​ផ្ទះ​ថ្មី និងក្តី​សង្ឃឹម​ដល់​ប្រជា​ជនភៀសសឹក​នៅ​ខេត្តឧត្តរមានជ័យ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ​ថ្ងៃ​ទី ​៣០ ខែតុលា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា…

រាជធានីភ្នំពេញ, ​ថ្ងៃ​ទី ​៣០ ខែតុលា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដោយ​សហការ ជាមួយ​រដ្ឋបាល​ខេត្តឧត្តរមានជ័យ បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដើម្បី​ពង្រីក​គម្រោង «​ផ្ទះ​ថ្មី ក្តី​សង្ឃឹម​ថ្មី​» ក្នុង​ការ​គាំទ្រ​ដល់​ប្រជា​ជនភៀសសឹក ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះព្រំដែន​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​កម្ពុជា ​។

តាម​រយៈ​កិច្ចព្រមព្រៀង​ថ្មី​នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា នឹង​ផ្តល់​ជំនួយ​ជា​ផ្ទះ​ចល័ត​ថ្មី​ចំនួន​៣០ ខ្នង​ សម្រាប់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះព្រំដែន​ ។ បន្ថែម​ពីលើ​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU)​នេះ ក្រុមហ៊ុន​ក៏​បាន​ផ្ដល់​អំណោយ ជា​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​បំពេញតម្រូវការ​ជា​បន្ទាន់​របស់​ប្រជា​ជនភៀសសឹក​ប្រមាណ​ជាង ៣០០ ​គ្រួសារ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ ភៀស​សឹក​ក្នុង​ខេត្តឧត្តរមានជ័យ ​។

ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU)​នៅ​ខេត្តឧត្តរមានជ័យ​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុង​ការ​ផ្តល់ ជំនួយ​ជា​ផ្ទះ​ចល័ត​ថ្មី ចំនួន ៥០ ខ្នង និង​ជួសជុលផ្ទះ​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន ៥០ ខ្នង​ផ្សេង​ទៀត សម្រាប់​គ្រួសារ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះព្រំដែន​នា​ពេល​ថ្មី​ៗ​នេះ​ ។

ពិធី​ចុះហត្ថលេខា​នេះ ធ្វើ​ឡើង​នៅ​ខេត្តឧត្តរមានជ័យ ដោយ​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ ព្រមទាំង​តំណាង​ជាន់ខ្ពស់​មក​ពី ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រូប ​។ ពិធី​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​នៅ​ជំរំ​ជនភៀសខ្លួន ដែល​ផ្ដល់​ឱកាស​ឱ្យ​តំណាង​ក្រុមហ៊ុន និង​មន្ត្រី​រដ្ឋាភិបាល​ជួប​ជាមួយ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​ស្ថានភាព និង​តម្រូវការ​របស់​ពួក​គាត់​ ។

ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ​បាន​មាន​ប្រសាសន៍​ថា​ ៖ «ជម្លោះព្រំដែន​នា​ពេល​ថ្មី​ៗ​នេះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន ដែល​ពួក​គាត់​មិន​ត្រឹមតែ​ត្រូវ​បង្ខំចិត្ដ​ចាក​ចេញពីផ្ទះ​សម្បែង​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​ការ​រំខាន​លើ​ផ្នែក​សន្តិសុខ និង​ស្ថិរភាព​ផង​ដែរ​ ។ តាម​រយៈ​ភាព​ជា​ដៃគូ​ដ៏​មាន​អត្ថន័យ ជាមួយ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា នេះ យើង​មិន​ត្រឹមតែ​កំពុង​ផ្តល់​ទីជម្រក​ឱ្យ​ពួក​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែយើង​ក៏​កំពុង​ស្ដារ​ក្តី​សង្ឃឹម ស្ថិរភាព និង​កម្លាំង ដើម្បី​កសាង​ជីវិត​របស់​ពួក​គាត់​ឡើង​វិញ ។ កិច្ចសហការ​នេះ​គឺជា​គំរូ​ដ៏​ល្អ​នៃ​ការ​រួបរួម​គ្នា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក្នុង​ការ​ធ្វើការ​រួម​គ្នា​ដើម្បី​ឈរ​ជាមួយ​ប្រជាជន​កម្ពុជា និង​គាំទ្រ​ពួក​គាត់​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​អនាគត ល្អ​ប្រសើរ» ​។​

លោកស្រី Sophie Goodall នាយិកា​ផ្នែក​កិច្ចការ​សាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា ​៖ «​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជឿជាក់​ថា ​នៅ​ពេល​ដែល​សហគមន៍​មួយ​ត្រូវ​បាន​ប៉ះពាល់ វា​ប៉ះពាល់​ដល់​យើង​ទាំងអស់​គ្នា ​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​បាន​ចាក់​ឫស យ៉ាង​ជ្រៅ​នៅកម្ពុជា​អស់​រយៈពេល ៣០ ឆ្នាំ​មក​ហើយ​នោះ យើង​មើលឃើញ​ថា យើង​មាន​ទំនួល​ខុស​ត្រូវ​រួម​គ្នា​ក្នុង​ការ​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​គ្រា​លំបាក ​។ តាម​រយៈ​គម្រោង​ផ្ទះ​ថ្មី ក្តី​សង្ឃឹម​ថ្មី យើង​មាន​គោលបំណង​ផ្ដល់​ស្ថិរភាព​ និង​ក្តី​សង្ឃឹម​ឡើង​វិញ ដល់​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ ដែល​សម​នឹង​ទទួល​បាន​ទី​សុវត្ថិភាព​មួយ​ជា​ផ្ទះ​របស់​ខ្លួន ​។ កម្មវិធី​នេះ​មិនមែន​គ្រាន់តែ​ជា​ការ​សាងសង់​ផ្ទះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​កសាង​ជីវិត​ឡើង​វិញ ស្ដារ​ស្ថិរភាព និង​បង្កើត​ឱកាស​សម្រាប់​ឱ្យ​គ្រួសារ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​រីក​ចម្រើន​សារ​ជា​ថ្មី​ ។ គ្រប់​ផ្ទះ​ថ្មី​ទាំងអស់​គឺ​តំណាង​ឱ្យនូវ​ការ​ជឿជាក់​របស់​យើង​សម្រាប់​ការ​យកចិត្តទុកដាក់​ចំពោះ​មនុស្ស និង​ភព​ផែនដី ហើយ​នាំ​មក​នូវ​ភាព​រីករាយ​នៃ​ការ​ជួបជុំ​គ្នា ហើយ​នេះ​ជា​គុណ​តម្លៃ​ដែល​ជួយ​ជំរុញ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ឱ្យ​បន្ដ​កសាង​អនាគត​ដ៏​ល្អ​ប្រសើរ​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា​» ។​

គម្រោង «​ផ្ទះ​ថ្មី ក្តី​សង្ឃឹម​ថ្មី​» គឺជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុង​ការ​កសាង​សហគមន៍​ឱ្យ​រីក​ចម្រើន និង​មាន​ភាព​ធន់ ​។ ចាប់តាំងពី​គម្រោង​នេះ​ចាប់ផ្តើម ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ផ្តល់​ផ្ទះ​ចំនួន ១១ ខ្នង​នៅ​ខេត្តឧត្តរមានជ័យ ព្រះ​វិហារ សៀមរាប កំពង់ធំ តាកែវ និង​រាជធានី​ភ្នំពេញ ដែល​ជួយ​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​កសាង​ជីវិត​ជា​ថ្មី​ជាមួយ​ក្តី​សង្ឃឹម សុវត្ថិភាព និង​ស្ថិរភាព​ ។

តាម​រយៈ​ការ​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត និង​សហគមន៍​មូលដ្ឋាន ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បន្ត​ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ និង​ភាព​ធន់​យូរអង្វែង ដោយ​ជួយ​គាំទ្រ​ដល់​ប្រជាជន​ខ្មែរ​មិន​ត្រឹមតែ​ក្នុង​ឱកាស​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គាត់​ជួប​ការ​លំបាក ត្រូវការ​ជំនួយ និង​ការ​គាំទ្រ​ខ្លាំង​បំផុត​ ។

អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​នៅ​លើ​ពិភពលោក ដែល​ជា​ក្រុមហ៊ុនស្រា​បៀរ និង​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដំបូង​គេ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩៤ ​។ ជាមួយ​គោលបំណង​បង្កើត​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជំរុញពិភពលោក​មួយ​កាន់តែ​ប្រសើរ​រ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ម៉ាក​យីហោ​ស្រា​បៀរ​ចំនួន ៥ រួម​មាន ស្រា​បៀរ Heineken ® ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown ​។ ក្រុមហ៊ុន​មាន​និយោជិត​ប្រមាណ ៧០០​ នាក់ និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ៦៦,០០០​ នាក់​នៅ​ទូ​ទាំង​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន ​។ តាម​រយៈ​យុទ្ធសាស្ដ្រ «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​បរិស្ថាន និង ព្រមទាំង​សង្គម និង​ការ​ពិសា​ប្រកបដោយ​ការ​ទទួលខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វេ​ប​សាយ ៖ heinekencambodia.com ៕ អត្ថបទសហការ