ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ហ៊ុន KIRISAN Group បង្កើន​គុណភាពថែទាំ​ធ្មេញ​នៅ​កម្ពុជា ​តាម​រយៈ​កិច្ចសហការជាមួយ Anchor Toothpaste (English Below)

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុន KIRISAN Group…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុន KIRISAN Group ដឹកនាំ​ដោយ អ្នកឧកញ៉ា លី​ម ហ៊ួ​រ​នី​តូ បាន​ចុះហត្ថលេខា​ផ្លូវការ​ជាមួយ Anchor Oral Care ដើម្បី​នាំ​មក​នូវ​ស្តង់ដារ​ថែទាំ​មាត់ និង​ធ្មេញ​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា ​។ កិច្ចសហការ​នេះ​ក៏​បាន​ណែនាំ​តារាចម្រៀង​ជាតិ​ដ៏​ល្បី​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ជា​តំណាង​ជនជាតិ​ខ្មែរ​ជា​លើក​ដំបូង​សម្រាប់ Anchor Toothpaste ផង​ដែរ ​។ ​កិច្ចសហការ​នេះ​មិនមែន​ជា​ការ​ព្រមព្រៀង​អាជីវកម្ម​ប៉ុណ្ណោះ​ទេ វា​ជា​បេសកកម្ម​រួម​ក្នុង​ការ​លើកកម្ពស់​សុខភាព និង​ទំនុកចិត្ត​សម្រាប់​គ្រួសារ​ខ្មែរ​តាម​រយៈ​ផលិតផល​ថែទាំ​ធ្មេញ​ដែល​មានគុណ​ភាព​ខ្ពស់​ ។

អ្នកឧកញ៉ា លី​ម ហ៊ួ​រ​នី​តូ បាន​មាន​ប្រសាសន៍​ថា ​៖ «​ចក្ខុវិស័យ​របស់​យើង​មិន​ត្រឹមតែ​ការ​នាំ​ចូល​ម៉ាក​អន្តរជាតិ​សម្រាប់​អ្នក​ប្រើប្រាស់​ដូច​ជា Anchor ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ចង់​លើកកម្ពស់​គុណភាព​ផលិតផល​ប្រើប្រាស់​ជា​ប្រភេទ​ខ្មែរ​ឲ្យ​ឈាន​ដល់​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ ​។ KIRISAN Group ស្ម័គ្រចិត្ត​ក្នុង​ការ​ពង្រីក​ទាំង​ម៉ាក​អន្តរជាតិ និង​ម៉ាក​ផលិត​ក្នុងស្រុក ដើម្បី​ផ្តល់​ជម្រើស​ច្រើន​ជាង​មុន និង​គុណភាព​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​អ្នក​ប្រើប្រាស់​ខ្មែរ​» ។​

Anchor Toothpaste ដែល​ចែកចាយ​ដោយ KIRISAN Group ត្រូវ​បាន​ទុកចិត្ត​នៅ​ក្នុង​ប្រទេស​ជាង ២៥ ទូ​ទាំង​ពិភពលោក ហើយ​ទទួល​បានការ​ទទួលស្គាល់​ពី Oral Health Foundation, UK ផង​ដែរ​ ។ គ្រឿងផ្សំ​របស់​វា​មាន​សារធាតុ​សំខាន់​ៗ​ដូច​ជា Calcium, Fluoride, Hydroxyapatite និង Potassium Nitrate ដែល​ជួយ​អោយ​ធ្មេញ​ស និង​ការ​ឈឺ​បញ្ហា​មាត់​ធ្មេញ ក៏​ដូច​ជា​ការ​បំបាត់​អារម្មណ៍​ឈឺ​ស្រេ​វ​មាត់​ធ្មេញ​ផង​ដែរ​ ។ ផលិតផល Anchor Toothpaste មាន​លក់​នៅ​កម្ពុជា ​៖ Anchor All Round Protection Toothpaste មាន​ជាតិ​កាល់ស្យូម និង​ហ្វ្លុ​យ​អ​រី​ដ ដើម្បី​ធ្វើ​ឲ្យ​ធ្មេញ​រឹង​មាំ ស និង​ការពារ​សម្រាប់​គ្រួសារ​ទាំងមូល​ ។ Anchor Cooling Fresh Gel Toothpaste មាន​បច្ចេកវិទ្យា Japanese Coolact និង​មីក្រូ​ក្រាំង​ស្តា​ល់ ដែល​ផ្តល់​អារម្មណ៍​ត្រជាក់​ស្រស់ និង​ក្លិន​ស្អាត​យូរអង្វែង​ ។ Anchor Sensitive Toothpaste ផ្តោត​លើ​ការ​បំបាត់​អារម្មណ៍​ឈឺធ្មេញ​ដោយ​ប្រើ​សារធាតុ Potassium Nitrate និង​ជួយ​បង្កើន​ភាពរឹងមាំ​អ៊ី​ណា​មែ​ល​ ។

Anchor Advance Cavity Protection with HAP Toothpaste មាន Hydroxyapatite (HAP) ដែល​ជួយ​ស្ដារ​ឡើង​វិញ​នូវ​អ៊ី​ណា​មែ​ល​ធ្មេញ ការពារ​ការ​រលួយ និង​ធ្វើ​ឲ្យ​ធ្មេញ​ស​ដោយ​ធម្មជាតិ​ ។​ Anchor Jungle Kids Toothpaste សម​ស្រប​សម្រាប់​កុមារ មិន​មាន​សារធាតុ​ប៉ា​រ៉ា​បែន និង​មាន Xylitol និង Vitamin C ជួយ​ថែទាំ​ធ្មេញ ដោយ​មាន​រសជាតិ​ផ្អែមល្ហែម​ដូច​ជា ប៉ោម​ឈី​ង​ហ្គ​ម ស្ត្រ​បឺ​រី និង​ក្រូច ដើម្បី​ធ្វើ​ឲ្យ​ពេល​ដុសធ្មេញ​កាន់តែ​សប្បាយ​ ។

តាម​រយៈ​កិច្ចសហការ​នេះ ក្រុមហ៊ុន KIRISAN Group បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​ខ្លួន​ក្នុង​ការ​នាំ​មក​នូវ​ផលិតផល​អន្តរជាតិ​ដែល​មាន​ទំនុកចិត្ត ខណៈ​ពេល​ដែល​បន្ត​អភិវឌ្ឍន៍ និង​លើកកម្ពស់​ម៉ាក​ផលិតផល​ខ្មែរ ឲ្យ​ឈាន​ដល់​ស្តង់ដារ​អន្តរជាតិ ​។ កិច្ចសហការ​ជាមួយ Anchor Oral Care ជា​សញ្ញា​នៃ​ចក្ខុវិស័យ​រួម​ក្នុង​ការ​នាំ​មក​នូវ​ទំនុកចិត្ត គុណភាព និង​ស្នាមញញឹម​មាន​សុខភាព​ល្អ​សម្រាប់​គ្រួសារ​ខ្មែរ​ ៕ អត្ថបទសហការ

Anchor Consumer Products Launches in Cambodia with Top Star AOK Sokunkanha

Phnom Penh, October 29, 2025 – KIRISAN Group, led by Neak Oknha Lim Hour Nito, has officially partnered with Anchor Oral Care to bring international oral hygiene standards to Cambodia. The collaboration also introduced Cambodian music icon Aok Sokunkanha as the brand’s first local Brand Ambassador for Anchor Toothpaste.

This partnership represents more than a business agreement — it’s a shared mission to improve health and confidence for Cambodian families through high-quality oral care products.

“Our vision is not only to import global brands like Anchor but also to uplift Cambodian consumer products to international standards,” said Neak Oknha Lim Hour Nito. “KIRISAN Group is dedicated to expanding both global and locally produced brands, offering more options and better quality to Cambodian consumers.”

Anchor Toothpaste, distributed by KIRISAN Group, is trusted in over 25 countries worldwide and recognized by the Oral Health Foundation, UK. The brand’s formulas are enriched with Calcium, Fluoride, Hydroxyapatite, and Potassium Nitrate, providing whitening, cavity protection, and sensitivity relief for every member of the family.

Anchor Toothpaste Product Range in Cambodia

Anchor All Round Protection Toothpaste – Enriched with Calcium and Fluoride for stronger, whiter teeth and all-round family protection.

Anchor Cooling Fresh Gel Toothpaste – Features Japanese Coolact Technology and micro-crystals for a cooling sensation and long-lasting freshness.

Anchor Sensitive Toothpaste – Formulated with Potassium Nitrate to relieve tooth sensitivity and strengthen enamel.

Anchor Advance Cavity Protection with HAP Toothpaste – Uses Hydroxyapatite (HAP) to rebuild enamel, prevent cavities, and naturally whiten teeth.

Anchor Jungle Kids Toothpaste – Gentle, paraben-free, and enriched with Xylitol and Vitamin C, available in Bubble Gum, Strawberry, and Orange flavors for a fun brushing experience.

Through this partnership, KIRISAN Group reaffirms its dedication to delivering trusted international products while developing and promoting high-quality Cambodian brands for the future. The collaboration with Anchor Oral Care symbolizes a shared vision — bringing confidence, innovation, and healthier smiles to Cambodian households.