ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហាន​សហការ​ថ្មី ដើម្បី​លើក​ស្ទួយសិល្បៈតន្ត្រី​នៅកម្ពុជា !

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ដោយ​មើលឃើញ​ពី​សន្ទុះ​នៃ​ភាព​រីក​ចម្រើន​នៃសិល្បៈវប្បធម៌ ដែល​កើត​ចេញពី ស្មារតី​ខ្មែរ​រួបរួម​គ្នា ក្នុង​ការ​គាំទ្រ មរតក​វប្បធម៌ សិល្បៈ និង​ស្នាដៃ​ផ្សេង​ៗ ទើប​ក្រុមហ៊ុន…

រាជធានីភ្នំពេញ​ ៖ ដោយ​មើលឃើញ​ពី​សន្ទុះ​នៃ​ភាព​រីក​ចម្រើន​នៃសិល្បៈវប្បធម៌ ដែល​កើត​ចេញពី ស្មារតី​ខ្មែរ​រួបរួម​គ្នា ក្នុង​ការ​គាំទ្រ មរតក​វប្បធម៌ សិល្បៈ និង​ស្នាដៃ​ផ្សេង​ៗ ទើប​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រួម​សហការ​ឧបត្ថម្ភ​ជាមួយ ផលិតកម្ម សាន់​ដេ ក្នុង​ការ​បង្កើត​ព្រឹត្តិការ​ណ្រ៍​ប្រគំ​តន្ត្រី​ខ្នាត​យក្ស CAMBODIA COLA និង CAMBODIA WATER TOUR CONCERT ​។

គោលបំណង​ចម្បង នៃ​ការ​សហការ​នេះ គឺ​ចង់​លើកកម្ពស់ ផ្សព្វផ្សាយ វិស័យ​សិល្បៈ តន្ត្រី​ខ្មែរ គ្រប់​ទម្រង់​ឱ្យ​កាន់តែ​រីក​ចម្រើន ពោល​គឺ​នៅ​តែ​រក្សា​សិល្បៈ តន្ត្រីបុរាណ និង​បន្ត​អភិវឌ្ឍ​តន្ត្រីសម័យ ​។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០២៥ ដោយ​មានការ​ចូលរួម​ពី​សំណាក់ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ព្រមទាំង​ថ្នាក់ដឹកនាំ​ពី​ផលិតកម្ម សាន់​ដេ និង​ស្ថានីយ៍ទូរទស្សន៍ CTN ​។

ជា​ពិសេស​តាម​រយៈ​សុន្ទរកថា ​ដ៏​មាន​ន័យ​របស់ អ្នកឧកញ៉ា លាង ម៉េ​ង នា​ឱកាស​ប្រកាស​ជា​ផ្លូវការ លើ​ការ​សហការ​រួម​គ្នា​នេះ យល់​ថា​ជំហាន និងភាព​រីក​ចម្រើន​បច្ចុប្បន្ន​របស់​វប្បធម៌​ប្រពៃណី​ខ្មែរ កើត​ចេញពី​ស្មារតី​រួបរួម និង​ការ​គាំទ្រ​យ៉ាង​សកម្ម​របស់​បងប្អូន​ខ្មែរ​គ្រប់​រូប ជាក់ស្តែង​សមិទ្ធផល​ផ្សារ​ទេសចរណ៍ «​ភូមិ​ខ្មែរ​អ្នក​ធ្វើ​» ​។ ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​មោទនភាព​ដែល​ឃើញ​បងប្អូន​ខ្មែរ នៅ​តែ​រក្សា​ជំហរ​រឹង​មាំ​ក្នុង​ការ​ជំរុញ​វិស័យ​សិល្បៈ ដែល​ជា​ស្ពាន​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ​ ។

ការ​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​សហការ​នេះ បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល និង​គោល​គំនិត​រួម​គ្នា​របស់​ថ្នាក់ដឹកនាំ ខ្មែរ ប៊ែ​វើ​រី​ជី​ស​, ផលិតកម្ម សាន់​ដេ​, ស្ថានីយ៍ទូរទស្សន៍ CTN, និង​ក្រុម សិល្បករ​-​សិល្ប​ការិនី ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​តាម​ផ្សារ​ទេសចរណ៍ ភូមិ​ខ្មែរ​អ្នក​ធ្វើ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​អាជីវករ​ខ្មែរ ទទួលទាន​អាហារ​ខ្មែរ និង​សកម្មភាព​ផ្សេង​ៗ​ទៀត​ផង​ ។ ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​នៅ​តែ​បន្ត​ចក្ខុវិស័យ​ក្នុង​ការ​គាំទ្រ​វិស័យ​សិល្បៈ វប្បធម៌ និង​វិស័យ​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា​រួម​មាន វិស័យ​កីឡា សុខាភិបាល និង​អប់រំ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ​។

សិល្បៈ​ខ្មែរ វប្បធម៌​ខ្មែរ កូន​ខ្មែរ​អ្នករក្សា កូន​ខ្មែរ​អ្នក​លើក​ស្ទួយ​! ខ្មែរ ប៊ែ​វើ​រី​ជី​ស លើក​ស្ទួយ​សិល្បៈ​ខ្មែរ​ឱ្យ​ដល់​កម្រិត​កំពូល ​!
CAMBODIA COLA! រសជាតិ​សម្លេង​ថ្មី លើកកម្ពស់​តន្ត្រី​ខ្មែរ​ !
ទឹក​ពិសា​កម្ពុជា ​! តែងតែ​នៅ​ពី​ក្រាយ​លើក​ស្ទួយ សិល្បៈ​វប្បធម៌​ខ្មែរ​ ! ៕ អត្ថបទសហការ