ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ពូន មី​ដា​ដា បង្ហាញ​តម្រុយ​វិល​រក​អាជីព​ចម្រៀង​ឡើង​វិញ ក្រោយ​ខន​ខាន​ជាង​១០​ឆ្នាំ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពញ ៖ លោក​សា​ពូន មី​ដា​ដា បាន​បង្ហាញ​តម្រុយ​វិល​មក​កាន់​អាជីព​ចម្រៀង និង​តន្ត្រី​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​លោក​ខាន​ខាន និង​បាត់​វត្តមាន​ពី​វិស័យ​មួយ​នេះ​អស់​រយៈ​ពេល​ប្រមាណ​ជា​១២​ឆ្នាំ ក្រោយ​លោក​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​មួយ​រយៈ កាលពី​ពេល​កន្លង​​ទៅ…

រាជធានីភ្នំពញ ៖ លោក​សា​ពូន មី​ដា​ដា បាន​បង្ហាញ​តម្រុយ​វិល​មក​កាន់​អាជីព​ចម្រៀង និង​តន្ត្រី​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​លោក​ខាន​ខាន និង​បាត់​វត្តមាន​ពី​វិស័យ​មួយ​នេះ​អស់​រយៈ​ពេល​ប្រមាណ​ជា​១២​ឆ្នាំ ក្រោយ​លោក​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​មួយ​រយៈ កាលពី​ពេល​កន្លង​​ទៅ ។

បើ​ទោះបីជា​មិន​បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អោយ​ពេញដៃ​ដូច​មុន និង​កា​រខក​ខានមិនបាន​ចេញ​បទ​ចម្រៀង​ថ្មី​ៗ ប៉ុន្តែសា​ពូន មី​ដា​ដា ក៏​ហាក់​មិន​ទៅ​ណា​ឆ្ងាយ​ពី​វិស័យ​មួយ​នេះ​ឡើយ ពោល​តារា​រូប​នេះ​ក៏​នៅ​បង្ហាញ​វត្តមាន​ច្រៀង​ខ្លះ​ៗ​​ដែល​បាន​ចាក់​ផ្សាយ​តាម​ស្ថានីយទូរ​ទស្សន៍​​ក្នុងស្រុក​ផង​ដែរ ​។

យ៉ាងណា​ នា​ពេល​នេះ លោក សា​ពូន មី​ដា​ដា ក៏​បាន​បង្ហាញ​តម្រុយ​នឹង​វិល​ចូល​សិល្បៈ​ចម្រៀង​សារ​ជា​ថ្មី​ឡើង​វិញ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​តាម​ការ​ចង់បាន​ពី​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​និយម និង​គាំទ្រ​បទ​ចម្រៀង​របស់​លោក​នា​ពេល​កន្លង​មក ។

ការ​បង្ហាញ​ពី​តម្រុយ​ការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​បង្ហាញ​វត្តមាន​ច្រៀង​លើក​ដំបូង​ក្នុង​កម្មវិធី​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​រួម​ជាមួយ​តារាចម្រៀង និង​តន្ត្រីករ​ជើង​ចាស់​មួយ​ចំនួន ។

ការ​ចូលរួម​ច្រៀង​កម្មវិធី​នេះ​ ត្រូវ​បាន​លោក សា​ពូន មី​ដា​ដា ចាត់​ទុក​គឺជា​ការ​បើក​ទំព័រ​ថ្មី និង​ដំបូង​របស់​លោក​ក្នុង​អាជីព​សិល្បៈ បន្ទាប់​ពី​លោក​បាន​ខកខាន​បាត់​មុខ​ពី​វិស័យ​នេះ​អស់​ពេល​ប្រមាណ​១២​ឆ្នាំ ខ​ណៈពេល​ដែល​លោក​នៅ​តែ​ចាត់​ទុក​ចម្រៀង​តន្ត្រី​ គឺ​មាន​តម្លៃ​ស្មើ​ជីវិត​របស់​លោក ។

ជាមួយនឹង​រូបភាព​ថត​ជុំ​គ្នា​ជាមួយ​តារាចម្រៀង​មួយ​ចំនួន​ក្នុង​ការ​ច្រៀង​រួម​គ្នា​ក្នុង​ពិធី​មួយ​តារា​ចម្រៀង​លោក សា​ពូន មី​ដា​ដា បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា  ចូលរួម​ចៀង​កម្មវិធី​ដំបូង​ក្រោយ​ពី​ការ​រយាល​ខកខាន​អស់​រយះ​ពេល​១២​ឆ្នាំ 🥰 អាជីព​សិ​ល្បៈ​សម្តែង​តែង​និពន្ធ ចម្រៀង​តន្ត្រី មាន​តម្លៃ​ស្មើ​ជីវិត​ខ្ញុំ ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​បង្ហោះ​រូបភាព និង​សំ​ណេ​រ​ខាងលើ​នេះ គេ​ឃើញ​មាន​មហាជន​បាន​ចូល​ខំ​មិន​ដោយ​បាន​សាកសួរ​ថា តើ​លោក​ត្រឡប់​ចូល​សិល្បៈ​វិញ​ឬ​យ៉ាងណា ក្នុង​ពេល​នោះ​ លោក សា​ពូន មី​ដា​ដា បាន​ឆ្លើយ​តប​ច្បាស់​ៗ​ថា បាទ ។

ក្រោយ​ដឹង​ថា លោក សា​ពូន មី​ដា​ដា នឹង​វិល​ចូល​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​នា​ពេល​នេះ​ មហាជន ជា​ពិសេស ​បណ្តា​អ្នកគាំទ្រ​រូប​លោក​បាន​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​ឲ្យ​លោក​សម្រេច​ជោគជ័យ​នៅ​ក្នុង​ដំណើរ​វិល​មក​ក្នុង​អាជីព​សិ​ល្បៈ​ជា​ថ្មី​នា​ពេល​នេះ ។

គួរ​បញ្ជាក់​ថា តារាចម្រៀង​លោក សា​ពូន មី​ដា​ដា ធ្លាប់​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​កាលពី​អំឡុង​ឆ្នាំ​២០០៤ តាម​រយៈ​បទ​ចម្រៀង ដើម្បី​អ្វី​ទៅ​អូន និយម​ន័យ​ស្នេហ៍ គ្រប់យ៉ាង​ដើម្បី​អូន រួម​នឹង​បទ​ចម្រៀង​មួយ​ចំនួន​ទៀត ។

កន្លង​មក​តារាចម្រៀង​រូប​នេះ​ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា ការងារ​សិល្បៈ​គឺជា​អ្វី​ដែល​រូប​លោក​​ស្រលាញ់​ហើយ​មិន​មាន​បំណង​ថា​នឹង​ឈប់​ឡើយ ប៉ុន្តែ​គ្រាន់តែ​ចង់​ផ្អាក​មួយ​រយៈ​ហើយ​ពេលវេលា​ណា​សមរម្យ​រូប​លោក​នឹង​ចូល​ច្រៀង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ