ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៥ ជួយ​ស្វែងរក​ការងារ​ឱ្យ ទាំង​និស្សិតនិង​ពលករ​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ក្រៅ

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​រយៈ​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចំ​ពេលវេលា​មួយ ដែល​ត្រូវការ​ផ្សព្វផ្សាយ នូវ​ព័ត៌មាន​ការងារ សម្រាប់​យុវជន​របស់​យើង…

រាជធានី​ភ្នំពេញ​៖ តាម​រយៈ​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចំ​ពេលវេលា​មួយ ដែល​ត្រូវការ​ផ្សព្វផ្សាយ នូវ​ព័ត៌មាន​ការងារ សម្រាប់​យុវជន​របស់​យើង ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​ជា​សកម្មភាព​បន្ថែម របស់​ក្រសួង​ការងារ​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ ។

នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ បានឱ្យ​ដឹង​បន្ត​ថា​៖ «​ខ្ញុំ​មើលឃើញ​ថា​ការ​ចូលរួម​របស់​វិស័យ​ឯកជន​នៅ​តែ​ខ្លាំង​ដដែល សកម្មភាព​សេដ្ឋកិច្ច និង​សង្វា​ក់​ផលិតកម្ម​របស់​យើង ទាំង​នៅ​គ្រប់​វិស័យ ដូច​ជា វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម គឺ​មាន​តម្រូវការ​ការងារ​ខ្ពស់ ដូចនេះ​សិស្ស​និស្សិត​នឹង​មិន​ត្រឹមតែ​បាន​មក​ស្វែង​យល់​អំពី​ក្រុមហ៊ុន​នានា ដែល​ត្រូវ​ជាមួយ​ជំនាញ​បច្ចេកទេស ឬ​មុខ​វិជ្ជា​ដែល​ពួក​គេ​កំពុង​រៀន​នោះ​ទេ តែ​ក៏​ជា​ឱកាស ដើម្បី​ស្វែងរក​ការងារ ប្រសិនបើ​ក្រុមហ៊ុន និង​អ្នក​កំពុង​ស្វែង​ការងារ​ធ្វើ​ត្រូវ​រួ​វ​គ្នា​ហើយ ក្រុមហ៊ុន​នឹង​សំភាសន៍​ពួក​គេ​ដើម្បី​ធ្វើការ​តែ​ម្តង​» ។

ពិធី​បើក​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​វិ​ថី​ឆ្ពោះទៅ​រក​ផលិតភាព​៖ ផ្សារ​ភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ​» ដើម្បី​បន្ត​រក្សា​តុល្យភាព​ក្នុង​ទីផ្សារ​ការងារ តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​និយោជក ដែល​មាន​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​អ្នក​ស្វែងរក​ការងារ ដែល​មាន​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃ​ទី​១-២ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​កោះ​ពេជ្រ ។

ឯកឧត្តម ហេង សួរ បន្ថែម​ថា ការ​ប្រារព្ធ​ពិធី​ដ៏​មាន​អត្ថន័យ​នេះ គឺជា​ការ​យន្តការ​ពង្រឹង​ទំនាក់ទំនង​ដ៏​ល្អ និង​កាន់តែ​ស្អិត រ​មួ​ត​រវាង​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និយោជក រោងចក្រ សហគ្រាស កម្មករនិយោជិត គ្រឹះស្ថាន អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) សិស្ស និស្សិត យុវជន និង​អ្នក​ស្វែងរក ការងារ​ធ្វើ ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជំនាញ​ នៅ​ក្នុង​ទីផ្សារ​ការងារ​បច្ចុប្បន្ន និង​អនាគត ក៏​ដូច​ជា​ការ​បង្កើន​ការ​យល់​ដឹង បណ្តុះ​ផ្នត់គំនិត ស្តី​ពី​ការ​បង្កើន​ផលិតភាព​ការងារ​ ។ ពិព័រណ៍​ការងារ​ឆ្នាំ នេះ បែងចែក​ជា​ព្រឹត្តិការណ៍​សំខាន់​ៗ ចំនួន ៣ ដូច​ខាងក្រោម​៖

ទី​១. ការ​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន សហគ្រាស ដែល​នឹង​ផ្ដល់​ឱកាស​នៅ​មួយ​កន្លែង​ងាយ ស្រួល​សម្រាប់​ក្មួយ​ៗ សិស្ស និស្សិត យុវជន និង​អ្នក​ស្វែងរក​ការងារ ក្នុង​ការ​ដាក់​ពាក្យ​រក​ការងារ ជួប​ដោយ​ផ្ទាល់ និង​សម្ភាស​ភ្លាម​ៗ ជាមួយ​និយោជក ដែល​កំពុង​មាន​តម្រូវការ​ជ្រើសរើស​កម្លាំង ពលកម្ម​ជាក់ស្ដែង​ចំនួន​ជាង ៣​ម៉ឺន​កន្លែង​ ។

ទី​២. កិច្ច​ពិភាក្សា​លើ​ប្រធានបទ “​វិ​ថី​ឆ្ពោះទៅ​រក​ផលិតភាព​៖ ផ្សារ​ភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ​” និង​ការ​ចែករំលែក​បទ​ពិសោធ​ក្នុង​ការ​ចាប់​យក​អាជីព ដែល​មានការ​ចូលរួម​ពី សំណាក់​វាគ្មិន​កិត្តិយស​ដែល​ជំនាញ​នៅ​ក្នុង​ទីផ្សារ ដើម្បី​ចែករំលែក​នូវ​គំនិត ចំណេះដឹង ចំណេះធ្វើ និង​បទ​ពិសោធ​ជោគជ័យ​ជាក់ស្តែង សំដៅ​បណ្ដុះ​ផ្នត់គំនិត កែប្រែ​ឥរិយាបថ និង​បង្កើន​ការ​យល់​ដឹង អំពី​ការ​លើកកម្ពស់​ផលិតភាព និង​ភាព​ប្រកួតប្រជែង​អាជីវកម្ម​ ។

ទី​៣.​កម្មវិធី​នេះ​បង្កើត​បណ្តាញ​ទំនាក់ទំនង ផ្នែក​ធនធានមនុស្ស ដែល​អាច​បើក​ច្រក​សម្រាប់ ក្មួយ​ៗ​សិស្ស និស្សិត​ដែល​ចង់​ស្វែង​យល់​អំពី​ព័ត៌មាន​ឱកាស​ការងារ និង​និយោជក​ដែល​មាន តម្រូវការ​ជ្រើសរើស​បុគ្គលិក អាច​ជួប​គ្នា​ផង​ដែរ​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក គង់ ច័ន្ទ​វាសនា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ក៏​បានឱ្យ​ដឹង​ថា​៖ «​នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​ខ្ញុំ បាន​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដោយ​ផ្ទាល់ និង​ជា​ឆ្នាំ​ទី​៦​ហើយ ដែល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​រួម សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​។ តាម​រយៈ​ការ​ដាក់​តាំង​បង្ហាញ​ស្តង់​យុវជន​ផង​, ការ​ជ្រើសរើស​យុវជន​ឱ្យ​ចូលរួម​ក្នុង សន្និសីទ​សារព័ត៌មាន ក្នុង​កម្មវិធី​ប្រកួត​និយាយ​ជា​សា​ធារ​ណះ (​វោហា​កោសល្យ​) និង​ក្នុង​កម្មវិធី​សិក្ខាសាលា​ផង ព្រម ទាំង​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ដើម្បី​ជំរុញ និង​បង្កើន​ការ​ចូលរួម​របស់​យុវជន​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ​ផង​» ​។

លោក គង់ ច័ន្ទ​វាសនា បន្ថែម​ថា ពិ​ព័រ​ណ៌​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៥​នេះ ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​យុវជន និង​ឆ្លុះ​បញ្ចាំង ឱ្យ​ឃើញ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់ ការ​គិតគូរ​ម៉ត់ចត់ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជា្ជ​ជី​វះ ក្រោម​ការ​ដឹកនាំ​ដ៍​ឈ្លាសវៃ ស្វាហាប់ និង​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​យុវជន និង​អនាគត​យុវជន​។ ទន្ទឹម​នេះ ការ​បង្កើន​ផលិតភាព តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ គឺជា​ប្រធានបទ​ដែល​ឆ្លើយ​តប​ទៅ​នឹង​នៃ​ការ​រី​ចម្រើន និង​ប្រែប្រួល យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល (Digital Transformation) ដែល​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​បាន ក្លាយទៅជា​ចំណែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​រួច​ទៅ​ហើយ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ទាំងអស់​គ្នា ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ព្រឹត្តិការណ៍​ដ៏​មាន​សារ​:​សំខាន់​នេះ បាន​ចូលរួម​សហការ ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA), សហភាព សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) រាជធានី​ភ្នំពេញ​, សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC), មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF), ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA), និង​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន គឺ​អង្គការ អន្តរជាតិ​ខាង​ការងារ (ILO) ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ