ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ​សំណេះសំណាល​ជាមួយ​គ្រួសារកងទ័ព នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​សុក្រ ទី ​៣១ ខែតុលា ឆ្នាំ ​២០២៥ នៅ​មន្ទីរ​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឯកឧត្តម…

រាជធានីភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​សុក្រ ទី ​៣១ ខែតុលា ឆ្នាំ ​២០២៥ នៅ​មន្ទីរ​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឯកឧត្តម ហេង សួរ សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គ្រួសារ​កងទ័ព​ទាំង ១១៣​គ្រួសារ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​, លោក លោកស្រី សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​, ឯកឧត្តម លោក​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​៧ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​សមាសភាព​សរុប​ប្រមាណ ១៤០​នាក់ ​។

នា​ឱកាស​នេះ ឯកឧត្តម ហេង សួរ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ពោធិ៍​សែន​ជ័យ បាន​ថ្លែងអំណរគុណ និង​ចូលរួម​រំលែក​នូវ​ទុក្ខ​លំបាក ដល់​គ្រួសារ​វីរ​កងទ័ព​ជួរ​មុខ ជា​ពិសេស ក្រុម​គ្រួសារ​មាន​សមាជិក​បាន​លះបង់ និង​ពលី​ជីវិត​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​ទឹកដី ដែល​នេះ​គឺជា​ការ​លះបង់​ដ៏​ធំធេង និង​គុណ​បំណាច់​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ដែល​យើង​គ្រប់​គ្នា​ត្រូវ​តែ​គោរព​ដឹងគុណ និង​ផ្តល់​តម្លៃ​ជា​វីរបុរស​របស់​ជាតិ ប្រកបដោយ​កិត្តិយស​ជា​អមតៈ សម្រាប់​ប្រវត្តិសាស្ត្រ​កម្ពុជា​។ បន្ថែម​ពី​នោះ​ឯកឧត្តម​ក៏​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​ឧបត្ថម្ភ​ដល់​សមាជិកគ្រួសារ​កងទ័ព​ផង​ដែរ ​។

ទន្ទឹម​នេះ ឯកឧត្តម បាន​ផ្ដល់​អនុសាសន៍​ណែនាំ​ដល់​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​៧ ខណ្ឌ​ពោធិ៍​សែន​ជ័យ សូម​បន្ត​យកចិត្តទុកដាក់ និង​បន្ត​សំណេះសំណាល​សួរសុខទុក្ខ​ដល់​គ្រួសារ​កងទ័ព​តាម​បណ្ដា​សង្កាត់​ទាំង ​៧ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៕ អត្ថបទសហការ